ប្រាំពីរចំណុចដែលក្រុមមនុស្សរីករាយអនុវត្តន៍នៅចុងសប្តាហ៍

ដើម្បីទទួលបាននូវភាពរីករាយ មនុស្សអាចអនុវត្តន៍តាមរយៈវិធីសាស្រ្ត និងសកម្មភាពផ្សេងៗគ្នា មិនថាតាមរយៈការនៅជាមួយខ្លួនឯង ឬស្វែងរកភាពសប្បាយពីមជ្ឈដ្ឋានខាងក្រៅ។ យ៉ាងណាមិញ គេហទំព័រ bestlifeonline បានបង្ហាញសកម្មភាពប្រាំពីរចំណុច ដែលក្រុមមនុស្សរីករាយតែងអនុវត្តន៍នៅចុងសប្តាហ៍៖

១. ថែទាំខ្លួនឯង ៖ បន្ទាប់ពីការចំណាយពេលពេញមួយសប្តាហ៍ ជាមួយនឹងកិច្ចការដ៏មមាញឹកហើយ មនុស្សដែលមានទម្លាប់រីករាយ ពួកគេបានដឹងយ៉ាងច្បាស់ថាពេលណាដែលត្រូវចំណាយពេលមកមើលថែខ្លួនឯង ដែលសកម្មភាពទាំងនោះរួមបញ្ចូលទាំងការធ្វើចលនាតាមរយៈការហាត់ប្រាណ ការអានសៀវភៅ ងូតទឹកឬត្រាំទឹកក្ដៅឧណ្ហៗ ការចេញទៅក្រៅដើម្បីមើលកុន សមាធិ រួមទាំងសកម្មភាពដទៃទៀតដែលអាចទាញថាមពលត្រឡប់មកវិញបាន។ ការចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍ ដោយសកម្មភាពការធ្វើសមាធិ ដកដង្ហើមវែងៗ ឬអង្គុយក្នុងកន្លែងស្ងប់ស្ងាត់យ៉ាងហោចណាស់២០នាទី វាគឺជាសកម្មភាពដែលផ្តល់ផលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្ត។​

២. ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ៖ ទម្លាប់របស់មនុស្សដែលមានភាពរីករាយ ពួកគេតែងតែគិតគូរអំពីការចំណាយពេលវេលា ហើយនៅរៀងរាល់សម្រាកពីការងារ ពួកគេបានចែករំលែកពេលខ្លះ សម្រាប់មនុស្សដែលសិទ្ធស្នាល ឬជាទីស្រឡាញ់ណាម្នាក់ ដូចជាមិត្តជិតស្និទ្ធ សមាជិកគ្រួសារ តាមរយៈការញាំអាហារជុំគ្នា បង្កើតកិច្ចសន្ទនាដែលបង្កប់ដោយភាសាយល់ចិត្ត ដែលសកម្មភាពទាំងនេះបង្កើតបានទៅជាភាពស្និតរមូតរវាងគ្នានឹងគ្នា។

៣.ធ្វើផែនការសម្រាប់សប្តាហ៍បន្ទាប់ ៖ ប្រសិនបើអ្នកចំណាយពេលស្មុគស្មាញក្នុងរយៈពេលប្រាំទៅប្រាំមួយថ្ងៃរួចហើយ នោះការសរសេរផែនការសកម្មភាពទុកសម្រាប់សប្តាហ៍ថ្មី គឺជាការរៀបចំភាពរប៉ាត់រប៉ាយសម្រាប់ពេលបន្ទាប់ ។ ដែលសកម្មភាពទាំងនេះ រួមបញ្ចូលទាំងការសរសេរគោលដៅ ការត្រៀមនិងរៀបចំអាហារ ឬរៀបចំប្រភេទការងារជាដើម។ ប៉ុន្តែក៏មិនត្រូវចំណាយពេលពេញម៉ោងនៅថ្ងៃឈប់សម្រាក់ក្នុងការបំពេញនោះដែរ គ្រាន់តែចំណាយពេលខ្លះក្នុងការរៀបចំផែនការតែប៉ុណ្ណោះ។

៤. ធ្វើសកម្មភាពដែលមានចំណង់ចំណូលចិត្តខ្លាំង ៖ នៅពេលអ្នកបានបំពេញប្រភេទការងារ ឬសកម្មភាពដែលលោកអ្នកចូលចិត្ត វានឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាវាមានសម្ពាធនោះទេ ព្រោះការធ្វើដោយចំណាប់អារម្មណ៍វានឹងនាំឱ្យអារម្មណ៍មានសេរីភាពដោយមិនបារម្ភអំពីកាតព្វកិច្ចដែលចាំបាច់ត្រូវតែបំពេញនោះឡើយ។

៥. សកម្មភាពនាំឱ្យមានអត្ថន័យនៃជីវិត  ៖ បើអនុវត្តន៍តែមួយសប្តាហ៍ នោះវាមិនអាចនាំមកនូវភាពរីករាយបានទេ ដូច្នេះជាគន្លឹះ គឺ ស្វែងរកសកម្មភាពទាំង​ឡាយ​ណាដែលជំរុញឱ្យចិត្តមានអារម្មណ៍ថា ទទួលបានអត្ថន័យ ឬក៏វាឆ្លើយតបនឹងកិច្ចការដែលធ្វើប្រចាំថ្ងៃ។ ប្រសិនបើអ្នក កំពុងគិតអំពីអ្វីទៅជាសកម្មភាពរីករាយ គឺត្រូវដឹងអំពីខ្លួនឯងជាមុន តើចូលចិត្តភាពរីករាយម្នាក់ឯង ឬចាំបាច់មានការផ្សារភ្ជាប់ជាមួយអ្នកដទៃ ឬក៏យើងត្រូវការទាំងពីរផ្នែក។

៦. ទៅកន្លែងដែលមានធម្មជាតិ ៖ នៅក្នុងចំណោមសកម្មភាពជាច្រើន ការចំណាយពេលនៅខាងក្រៅគឺជាសកម្មភាពដ៏ពេញនិយមរបស់មនុស្ស ដែលមានភាពរីករាយ។ ការចំណាយពេលជាមួយធម្មជាតិ គឺជាចំណែកដ៏សំខាន់ក្នុងការជំរុញឱ្យមនុស្សមើលពិភពខាងក្រៅក្នុងភាពវិជ្ជមាន។  

៧. បង្កើនឱកាសផ្សងព្រេង ៖ មនុស្សដែលមានភាពរីករាយ មិនដែលទុកឱ្យពេលរបស់ពួកគេមានសភាពទទេស្អាតនោះទេ ពួកគេតែងតែបង្កើតវាឱ្យមានន័យ និងសកម្មភាពដែលអាចចាក់ទម្លុះបញ្ហាប្រឈម។ មនុស្សដែលមានភាពរីករាយ តែងមានសិល្បៈក្នុងការបំបែកសភាពឯកោតាមរយៈការធ្វើដំណើរផ្សងព្រេង ដូចជាឡើងភ្នំ ដើររុកទៅក្នុងព្រៃ បង្កើនជំនាញថ្មីៗ ឬក៏ទៅដើរលេងតាមរយៈដំណើរកម្សាន្តផ្សេងដោយខ្លួនឯងជាមួយមនុស្សមិនធ្លាប់ស្គាល់ពីមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត