ភ្នំពេញ – ក្រសួងអប់រំជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២២ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី អ្នកច្នៃប្រតិដ្ឋ បង្កើតដំណោះស្រាយថ្មីដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ និងបង្ហាញពីការសម្រេចបានរបស់កុមារីកម្ពុជា ។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កម្មវិធីតិចណូវេសិនជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិ ផ្តល់ឱកាសឱ្យក្មេងស្រីដែលមានអាយុចាប់ពី៨ ទៅ ១៨ឆ្នាំ ទទួលបានបទពិសោធន៍ទាក់ទងនឹងបចេ្ចកវិទ្យា និងសហគ្រិនភាពដោយបម្លែងគំនិតអាជីវកម្មរបស់ពួកគាត់ទៅជាកម្មវិធីទូរស័ព្ទដៃ ដែលអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគាត់បាន ។
កម្មវិធីនេះ បានប្រព្រឹត្តទៅចាប់ពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែសីហា ឆ្នាំ២០២២ ឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ក៏ដូចបរិបទនៃការអប់រំបែបឌីជីថល ។ លើសពីនេះការវគ្គបណ្តុះបណ្តាលមានរយៈពេល ១២សប្តាហ៍ធ្វើតាមទៅតាមប្រព័ន្ធអនឡាញ ចាប់ផ្តើមពីខែមករា ដល់ខែមេសា ឆ្នាំ២០២២ លើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ និងសហគ្រិនភាព ។ មុខវិជ្ជាសំខាន់ៗត្រូវសិក្សា រួមមាន Ideation, Coding, Entrepreneurship, Pitching និង Artificial Intelligence (AI) ។

ចំពោះលក្ខខណ្ឌចូលរួម ជាក្មេងស្រីមានអាយុចាប់ពី៨ ដល់ ១៨ឆ្នាំ ត្រូវជ្រើសរើសក្រុមដែលមានសមាជិកចាប់ពីបីទៅប្រាំនាក់ និងជាសិស្សដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន ។ លើសពីនេះ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវ ត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍មានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន ឪពុកម្តាយ ឬអាណាព្យាបាល ឱ្យចូលរួមកម្មវិធីប្រកួតប្រជែង ។
អត្ថប្រយោជន៍ទទួលបាន ចេះធ្វើការងារជាក្រុម អភិវឌ្ឍជំនាញផ្នែកបច្ចេកវិទ្យា ច្នៃប្រតិដ្ឋ រចនា និងសហគ្រិនភាពផ្តល់ជំនាញដល់កុមារីកម្ពុជាដើម្បីត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាជុំវិញការអភិវឌ្ឍសហគមន៍ ។ បង្ហាញពីសក្តានុពលនៃភាពជោគជ័យរបស់ស្ត្រីវ័យក្មេង លើផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព ជាពិសេសទទួលបានពានរង្វាន់ជ័យលាភីថ្នាក់ជាតិ និងលិខិតសរសើរ ពីក្រសួងអប់រំ យុវជន និងកីឡា និងសហគមន៍ Technovation កម្ពុជា។
គួរជម្រាបជូនថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលតម្រូវឱ្យក្រុមកុមារីផ្ញើកម្មវិធីទូរសព្ទដៃដែលបានអភិវឌ្ឍ គម្រោងអាជីវកម្ម និងវីដេអូខ្លី ទៅក្នុងគេហទំព័រ Technovation Global ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។ កុមារី និងយុវនារី ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីប្រកួតប្រជែង Technovation កម្ពុជា២០២២ អាចដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://technovationchallenge.org ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល technovation@moeys.gov.kh ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2023
កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2024
កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាសផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សានៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយមានផ្តល់ថ្លៃសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់២៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជសាស្រ្ត (សិក្សារយៈពេល២ឆ្នាំ) រហូតដល់២៨០កន្លែងសម្រាប់សិស្ស...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិតនៅទីក្រុងគុនមីង
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































