និស្សិតខ្មែរកំពុងសិក្សានៅក្រៅប្រទេសលោក អ៊ុយ មករា លើកទឹកចិត្តដល់បេក្ខជនត្រៀមប្រឡងបាក់ឌុប

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺជាពេលវេលាដែលសិស្សានុសិស្សថ្នាក់ទី១២បានទន្ទឹងរងចាំជាង១០ឆ្នាំ និងត្រូវចំណាយពេលប្រឡងដើម្បីទទួលបានលទ្ធផលនៃការសិក្សាថ្នាក់វិទ្យាល័យ និងឈានទៅរកថ្នាក់មហាវិទ្យាល័យ។ ដូចនេះសិស្សានុសិស្សជាពិសេសបេក្ខជនត្រៀមប្រឡងថ្នាក់ទី១២ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព។

លោក អ៊ុយ មករា ជានិស្សិតកំពុងសិក្សានៅប្រទេសរុស្សីបានលើកទឹកចិត្តដល់សិស្សានុសសិស្សដែលត្រៀមប្រឡងបាក់ឌុបនៅថ្ងៃខាងមុខថា បើសិនជាប្អូនមិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការប្រឡង សូមប្អូនៗយកចិត្តទុកដាក់ការប្រឡង បន្តមើលមេរៀន និងដោះស្រាយលំហាត់បើទោះបីជានៅសល់តិចថ្ងៃក្ដី។ ជាមួយគ្នានេះបេក្ខជនប្រឡងសូមកុំភ្លេចថែរក្សាសុខភាព និងញ៉ាំអាហារដែលមានជំនួយសុខភាពផងដែរ។

នៅសល់ពេលប៉ុន្មានថ្ងៃទៀតក៏ពិតមែន ប៉ុន្តែសូមបន្តរំលឹកមេរៀនឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយធ្វើបានប៉ុណ្ណាយកប៉ុណ្នឹងទៅ សូមកុំដាក់សម្ពាធខ្លួនឯងពេកព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយ

លោក អ៊ុយ មករា

និស្សិតអាហារូបករណ៍កំពុងសិក្សានៅក្រៅប្រទេសរូបនេះបន្ថែមថា សម្រាប់អ្នកដែលបានត្រៀមខ្លួនរួចរាល់វិញ ក៏មិនអាចសម្រាលដៃចោលនូវមេរៀនដែលខ្លួនចេះហើយដែរ តែត្រូវត្រៀមខ្លួន និងប្រុងប្រយ័ត្នគ្រប់ពេលវេលាព្រោះអ្នកអាចនឹងធ្វេសប្រហែសបង្កើតជាកំហុសនៅកន្លែងណាមួយ។

លោក អ៊ុយ មករា បន្តថា នៅក្នុងពេលប្រឡងសូមកុំមានអារម្មណ៍ភ័យព្រួយខ្លាំងពេក ត្រូវប្រមូលអារ្មណ៍ដើម្បីធ្វើកិច្ចការប្រឡងរបស់អ្នកឱ្យបានល្អ និងត្រូវគិតថា មានមនុស្សជាច្រើនកំពុងប្រឡងដូចអ្នកហើយគេអាចធ្វើបាន អ្នកក៏អាចធ្វើបានដូចគ្នា ត្រូវមានជំនឿចិត្តលើខ្លួន និងជំនឿចិត្តលើការខិតខំសិក្សារបស់ខ្លួនឯងកន្លងមក។

ក្នុងកំឡុងពេលរងចាំលទ្ធផលប្រលង បេក្ខជនអាចរំពឹងលទ្ធផលដែលខ្លួនចង់បានទៅតាមសមត្ថភាពរបស់ខ្លួនឯង ប៉ុន្តែសូមកុំរំពឹងខ្លាំងលើសពីសមត្ថភាពព្រោះបើសិនជាមិនបានដូចការរំពឹងទុកអាចធ្វើឱ្យអ្នកមានការខកចិត្តកាន់តែខ្លាំង និងធ្វើឱ្យអ្នកខាតពេលវេលាផងដែរ

លោក អ៊ុយ មករា

ជាមួយគ្នានេះ លោក មករា ក៏សូមឱ្យ​ប្អូនៗខិតខំប្រឹងប្រឺងធ្វើឱ្យបានល្អ និងជូនពរឱ្យមានសំណាងល្អក្នុងការប្រឡងនាថ្ងៃខាងមុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...