លោក គីម ដារ៉ា ៖ Work Hard និង Work Smart ត្រូវដើរទន្ទឹមគ្នាដើម្បីការងារមានប្រសិទ្ធភាព

ភ្នំពេញ – Work Hard ដែលមានន័យ​ជាភាសាខ្មែរថា ការព្យាយាមធ្វើការដោយកម្លាំងចិត្ត និងកម្លាំងកាយ ធ្វើយ៉ាងណាឱ្យសម្រេចលទ្ធផល ដោយមិនបានប្រើមធ្យោបាយណាមួយមកជួយពន្លឿនការងារនោះ គឺជា​អ្វី​ដែល​បុគ្គលគ្រប់រូបគួរតែមាន, ប៉ុន្តែ​ទន្ទឹមនេះ ក៏​ត្រូ​វតែ​មាន Work Smart ឬការធ្វើការដោយភាពវៃឆ្លាតផងដែរ ពោលគឺជាការព្យាយាមធ្វើការដោយប្រើប្រាស់វិធីសាស្រ្តធ្វើការឱ្យកាន់តែប្រសើរជាមុន បានច្រើនជាងមុន និងល្អជាងមុន។ នេះបើតាមការបញ្ជាក់របស់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community។

លោក គីម ដារ៉ា បញ្ជាក់ថា Work Hard (ខិតខំធ្វើការ) និង Work Smart (ធ្វើការដោយភាពវៃឆ្លាត) គឺសំខាន់ដូចគ្នា គ្រាន់តែមួយត្រូវការមុន មួយត្រូវការបន្តគ្នា ព្រោះថាការចាប់ផ្ដើមអ្វីមួយ គឺផ្ដើមចេញមកពីការខិតខំធ្វើការ (Work hard) ទៅជាមុន ។ លោកបន្តថា ប្រសិនមនុស្សមិនមានផ្នត់គំនិតព្យាយាម នោះនឹងពិបាកយល់ការងារ ធ្វើការមិនស្ទាត់ជំនាញដែលនាំឱ្យពិបាកក្លាយជាអ្នកធ្វើការវៃឆ្លាត (Work Smart)។

លោក គីម ដារ៉ា

“ជាទូទៅមនុស្សដែលធ្វើការវៃឆ្លាតកើតចេញមកពីអ្នកធ្វើការនឿយហត់ជាមុនសិន ប្រសិនបើមនុស្សមិនខិតខំធ្វើការ (Work Hard) មិនបានចំណាយពេលស្វែងយល់ពីការងារឱ្យបានច្បាស់ តាំងចិត្តធ្វើការ អនុវត្តដដែលៗរហូតស្ទាត់ជំនាញនោះ គឺពិបាកក្លាយជាអ្នកធ្វើការវៃឆ្លាត”  

បើតាមការលើកឡើងរបស់​ស្ថាបនិកសាលាបង្វឹក Startup Community បុគ្គលដែលខិតខំធ្វើការ (Work Hard) មានការប្តេជ្ញាចិត្ត និងភាពស្មោះត្រង់ខ្លាំង ដោយគេចំណាយពេលធ្វើការច្រើនម៉ោងដើម្បីទទួលបានជោគជ័យ។ លោកថា បុគ្គលប្រភេទនេះ ធ្វើការតាមលំនាំដដែលៗ ដោយមិនផ្លាស់ប្តូររបៀបធ្វើការឱ្យជឿនលឿន ប៉ុន្តែប្រសិនបើគេដាក់ចិត្ត និងកាយធ្វើការ នោះនឹងអាចទទួលបានលទ្ធផលល្អបំផុត។

ដោយ​ឡែកចំពោះបុគ្គលដែលធ្វើការវៃឆ្លាត (Work smart) ជាអ្នកចូលចិត្តសិក្សាស្រាវជ្រាវបន្ថែម តែងតែអភិវឌ្ឍចំណេះដឹងអំពីការងារ និងចេះរកវិធីដើម្បីកែលម្អគំរូការងារដើម្បីសម្រេចគោលដៅឱ្យមានប្រសិទ្ធភាពដោយប្រើរយៈពេលតិច។

លោក គីម ដារ៉ា

“…មានតែអ្នកខិតខំប្រមូលជំនាញ និងចំណេះដឹងដើម្បីស្វែងយល់ពីការងារដែលមានស្រាប់ ហើយបង្កើនប្រសិទ្ធភាពបន្ថែមទើបអាចក្លាយជាអ្នកធ្វើការវៃឆ្លាតបាន”

យ៉ាងណាក៏ដោយ បើតាម​តាមការលើកឡើងរបស់ លោក គីម ដារ៉ា ដើម្បីទទួលបានភាពជោគជ័យ មនុស្សគ្រប់គ្នាគួរជ្រើសរើសធ្វើការងារទាំងប្រើប្រាស់ភាពវៃឆ្លាត និងការខិតខំប្រឹងប្រែងរួមគ្នា ដោយមិនអាចខ្វះមួយណាបានឡើយ នោះទើបអាចទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅបានឆាប់រហ័ស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...