JICA ផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន២កន្លែង ដល់អតីតនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ភ្នំពេញ – ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិជប៉ុន ហៅកាត់ថា JICA នឹងផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) Universal Health Coverage (UHC) Program-JFY2022 ជូនដល់វេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសកម្ពុជា​ចំនួន២រូប ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីទៅសិក្សានៅ​សាកលវិទ្យាល័យ KAGAWA រយៈពេល ៤ឆ្នាំកន្លះ។

អាហារូបករណ៍ថ្នាក់បណ្ឌិតនេះ សម្រាប់​ការ​សិក្សា​ទៅលើមុខវិជ្ជាចំនួនពីរ រួមមាន ទី១.វគ្គសិក្សាមូលដ្ឋានឱសថសម្រាប់ “អ្នកស្រាវជ្រាវវិទ្យាសាស្ត្រជីវិត” (Basic Medicine course for “Researchers for Life Sciences) និងទី២.វគ្គសិក្សាមូលដ្ឋានគ្លីនិកសម្រាប់ “អ្នកជំនាញផ្នែកឱសថកម្រិតខ្ពស់” (Clinical Medicine Course for “Professionals for Advanced Medicine”) ចាប់ផ្តើមពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។

ចំពោះលក្ខខណ្ឌ នៃដាក់ពាក្យប្រឡងជ្រើសរើស គឺត្រូវជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាថ្នាកវេជ្ជបណ្ឌិតទូទៅ ឬវេជ្ជបណ្ឌិតឯកទេសនៅ​សាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល (ស.វ.ស), ជាជនជាតិខ្មែរ និងមានអាយុតិចជាង ៤០ឆ្នាំ គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ ទន្ទឹមគ្នានេះ សម្រាប់​វគ្គសិក្សាមូលដ្ឋានគ្លីនិកសម្រាប់ “អ្នកជំនាញផ្នែកឱសថកម្រិតខ្ពស់” ត្រូវមានបទពិសោធន៍អនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រគ្លីនិករយៈពេល៣ឆ្នាំដោយសកម្ម។

លើសពីនេះ ត្រូវ​មានសញ្ញាបត្របញ្ជាក់កម្រិតភាសាអង់គ្លេសកម្រិតចាប់ពី TOEFL iBT: 80 ឬ IELTS: 6.5 ឡើងទៅ ហើយ​ក្រោយបញ្ជប់ការសិក្សានឹងត្រឡប់មកបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យានៅក្នុងមន្ទីរពេទ្យ ស.វ.ស យ៉ាងហោច ៥ឆ្នាំ។ អាហារូបករណ៍នេះ នឹង​ផ្ដល់អាទិភាពចំពោះអតីតនិស្សិតធ្លាប់ជួយព្យាបាលជំងឺក្នុងសហគមន៍ ដែលរៀបចំដោយ ស.វ.ស ឬជាសមាជិកក្រុមមិត្តជួយមិត្ត ឬជាជំនួយការគ្រូក្នុងការបណ្តុះបណ្តាលអនុវត្តន៍។ ជាពិសេស អតីតនិស្សិតថ្នាក់កម្មវិធីអន្តរជាតិ និងមានវិញ្ញាបនបត្រថ្នាក់កម្មវិធីអន្តរជាតិនៅ ម.វ.វ និងជាអតីតនិស្សិតដែលមានសីលធម៌ អាកប្បកិរិយាល្អ និងមិនធ្លាប់ប្រព្រឹត្តល្មើសនឹងបទបញ្ជាផ្ទៃក្នុងរបស់ ស.វ.ស។

សម្រាប់ឯកសារដែលបេក្ខជនត្រូវភ្ជាប់មកជាមួយសម្រាប់ការ​ដាក់អាហារូបករណ៍​រួមមាន ពាក្យសុំចុះឈ្មោះជាបេក្ខជន, ព្រឹត្តបត្រពិន្ទុថ្នាក់វេជ្ជបណ្ឌិតទូទៅ ឬវេជ្ជបណ្ឌិតឯកទេស, សញ្ញាបត្របញ្ជាក់កម្រិតភាសាអង់គ្លេស TOEFL iBT ឬ IELTS, សញ្ញាបត្រ ឬវិញ្ញាបនបត្រ វេជ្ជបណ្ឌិតទូទៅ ឬវេជ្ជបណ្ឌិតឯកទេស និងលិខិតឆ្លងដែន ចំនួន ១ច្បាប់តាមផ្នែកនីមួយៗ និងត្រូវស្កេនជាច្បាប់ដើម, អាជ្ញាបណ្ឌវេជ្ជសាស្ត្រដែលនៅសុពលភាព ដែលចេញដោយគណៈគ្រូពេទ្យកម្ពុជា ចំនួន ១ច្បាប់ និងឯកសារពាក់ព័ន្ធដទៃទៀត ចំនួន ១ច្បាប់។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចបំពេញពាក្យសុំអាហារូបករណ៍ដែលមានគម្រូស្រាប់ រួចផ្ញើឯកសារទាំងអស់ជាឯកសារ PDF ផ្ញើតាមរយៈអ៊ីម៉ែល tannsoksreya@uhs.edu.kh និង molikahen@uhs.edu.kh។ ការទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២២ វេលាម៉ោង ១៧:០០ នាទី។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ វេជ្ជបណ្ឌិត តាន់ សុខស្រីយ៉ា ០១២ ២៧៩៧៣២, អ្នកនាង ប៉ែន មល្លិកា ០១២ ២៤០ ១៥៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...