គន្លឹះ៤ដើម្បីដោះស្រាយពេលមានអារម្មណ៍ថា ជីវិតពិបាកខ្លាំង

ក្នុងបរិបទពោរពេញដោយភាពមមាញឹកនេះ ដំណើរជីវិតពិតជាមានរឿងរ៉ាវកើតឡើងចម្រុះប្លែកៗ និងបណ្តាលឱ្យថាមពលចុះខ្សោយដោយសារភាពលើសចំណុះ នៃការងារ ឬការគិតច្រើនពេក។ ជាធម្មតា ជីវិតមានឡើងនិងចុះ ហើយបើអ្នកមានអារម្មណ៍បែបនេះជាប្រចាំ ការផ្តោតចំពោះខ្លួនឯង ជាចំណុចសំខាន់មួយដែលត្រូវយកចិត្តទុកដាក់។

យោងតាមគេហទំព័រ verywellmind បានឱ្យដឹងអំពីមូលហេតុដែលនាំឱ្យយើងមានអារម្មណ៍ថា មានរឿងរ៉ាវជុំវិញខ្លួនជាច្រើន បណ្តាលឱ្យចិត្តគិតថា វាមានភាពស្មុគស្មាញ និងពិបាកក្នុងការរស់នៅ។ ជារឿយៗ អ្នកអាចនឹងមានមន្ទិលថា ហេតុអ្វីក៏ជិវិតនេះពិបាកម៉្លេះ? ក្នុងករណីខ្លះ អ្នកថែមទាំងប្រៀបធៀបខ្លួនឯងទៅនឹងមជ្ឈដ្ឋាននានា ជាពិសេសមនុស្សដែលមានវ័យប្រហាក់ប្រហែលគ្នា និងអ្នកដែលមានកម្រិតតស៊ូស្រដៀងៗគ្នា ហើយនៅមានកត្តាជាច្រើនទៀត ដែលនាំឱ្យមនុស្សទទួលបានអារម្មណ៍ដ៏ចាក់កណ្ដាញ់ទាំងនេះ។

តាមរយៈគេហទំព័រដដែល បានឱ្យដឹងបន្ថែមថា យើងគួរតែទទួលស្គាល់ថា ដំណើរជីវិតរបស់មនុស្សម្នាក់ៗ មិនដូចគ្នានោះទេ ដោយគ្រាន់តែមិត្ត ឬមនុស្សក្បែរខ្លួនរបស់អ្នកមិនទាន់ចួបបញ្ហាក្នុងពេលបច្ចុប្បន្ននេះក៏ពិតមែន ប៉ុន្តែគេអាចនឹងជួបបញ្ហានៅពេលខាងមុខ ឬក៏គេកំពុងសំងំដោះស្រាយរឿងរ៉ាវយ៉ាងច្រើនដោយភាពស្ងប់ស្ងាត់ក៏ថាបាន ហើយនៅក្នុងកាលៈទេសៈដទៃទៀត គេមានទំនួលខុសត្រូវជាច្រើនដែលត្រូវបំពេញកាតព្វកិច្ច ។ ដូច្នេះ ការប្រៀបធៀប ខ្សែជីវិតពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត វាហាក់ពុំផ្តល់ផលចំណេញអ្វីសោះឡើយ ជាជម្រើសនៃការគិតដែលសមប្រកបបំផុតនោះ គឺ ផ្តោតទៅលើការពង្រឹងគុណភាពជីវិត ឬការស្វែងរកដំណោះស្រាយទៅកាន់ខ្លួនឯង។ បន្ទាប់ពីលោកអ្នកបានដឹងអំពីរឿងរ៉ាវដែលនាំឱ្យមានអារម្មណ៍ថាពិបាកសព្វគ្រប់អស់ហើយ អ្វីដែលត្រូវធ្វើបន្ទាប់នោះ គឺស្វែងរកវិធីបន្ថែមដើម្បីដោះស្រាយនឹងកត្តាប្រឈមទាំងនេះ ដែលមានរៀបរាប់លម្អិតដូច​ខាងក្រោម ៖

១. សម្រាក  ៖ នៅពេលដែលស្ថិតក្នុងស្ថានភាពច្របូកច្របល់អ្វីមួយ អ្នកជំនាញផ្នែកចិត្តសាស្រ្តតែងតែលើកទឹកចិត្តឱ្យផ្តល់ឱកាសទៅកាន់ខ្លួនឯងបានសម្រាកសិន សឹមបន្តអនុវត្តន៍កិច្ចការបន្តទៀត! ការសម្រាក មិនត្រឹមតែជាវិធីដែលយើងគួរតែធ្វើឱ្យបានទៀងទាត់នោះទេ ប៉ុន្តែវាជាភាពចាំបាច់មួយរបស់មនុស្សដែលត្រូវការសម្រាក ឬត្រូវការរក្សាតុល្យភាព ព្រោះវាជាចំណែកមួយជួយពង្រឹងសុខភាពផ្លូវចិត្ត។ នៅពេលខួរក្បាលបានសម្រាកគ្រប់គ្រាន់ នោះគំនិតច្នៃប្រឌិតក៏នឹងលេចឡើងដូចគ្នា រួមទាំងបង្កឱ្យមានភាពស្រស់ស្រាយ នៃការគិតបានមួយកម្រិតទៀត។

២. ទទួលយកជំនួយគាំទ្រពីមជ្ឈដ្ឋានខាងក្រៅ ៖ ការរកជំនួយពីអ្នកមានបទពិសោធន៍ ឬអ្នកជំនាញ ដើម្បីសុំឱ្យផ្តល់ជាយោបល់បន្ថែម គឺជាកត្តាចូលរួមមួយ ដែលជំរុញឱ្យកាត់បន្ថយអារម្មណ៍ពិបាកតានតឹងក្នុងជីវិតរបស់អ្នក ឬកំឡុងពេលស្ថានភាពជីវិតហាក់ធ្លាក់ចុះ សូមកុំនៅម្នាក់ឯងពេក។

៣. អង្កេតអំពីតម្រូវការខ្លួនឯង ៖ នៅពេលដែលលោកអ្នកកំពុងមានភាពជាប់គាំជាមួយនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃ នោះការរកជំជួយជាកិច្ចអាទិភាព។ ចំពោះតម្រូវការចាំបាច់ មានដូចជាខ្វះខាតអាហារ ខ្វះសម្លៀកបំពាក់ និងចំណេះជំនាញជាដើម បើស្ថិតក្នុងករណីនេះ ការរកជំនួយពីខាងក្រៅ គឺជារឿងដែលចាំបាច់ត្រូវសុំឱ្យជួយ ឬសុំឱ្យមានការប្រឹក្សា ប៉ុន្តែក្រៅពីការប្រឹក្សាជាមួយបុគ្គលដទៃ អ្វីដែលចាំបាច់បន្ថែមនោះ គឺការសង្កេត និងការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពជាក់ស្ដែងនៃដំណើរជីវិតប្រចាំថ្ងៃ។

៤. ធ្វើអ្វីដែលអាចធ្វើបានភ្លាមៗក្នុងពេលបច្ចុប្បន្ន ៖ មានគន្លឹះជាច្រើនដែលជំរុញ និងចូលរួមចំណែកក្នុងការស្ដារស្ថានភាពមិនល្អនៅក្នុងជីវិត មិនថាក្នុងរយៈពេលវែង និងក្នុងរយៈពេលខ្លី។ យ៉ាងណាមិញ ការគិតអំពីអ្វីដែលយើងអាចធ្វើបាននៅពេលបច្ចុប្បន្ននេះ ក៏ជាចំណែកមួយឆ្លើយតបនឹងដំណោះស្រាយនៃការប្រឈមនឹងបញ្ហាទាំងនេះដែរ ។ សកម្មភាពសាមញ្ញៗ និងអ្វីដែលអាចធ្វើបានភ្លាមៗ មានដូចជា ហៅទូរស័ព្ទនិយាយទៅកាន់មនុស្សស្និទ្ធស្នាលណាម្នាក់ ដូចជាមិត្ត សមាជិកគ្រួសារ មនុស្សជាទីស្រឡាញ់ ឬក៏អ្នកចេញទៅក្រៅជួបមនុស្សម្នាដែលអាចជជែកគ្នាលេងបាន ឬញ៉ាំអាហារ ពិសាភេសជ្ជៈ និងសកម្មភាពដទៃទៀត។ ចំពោះសកម្មភាពខ្លះទៀត មិនត្រឹមតែសាមញ្ញនោះទេ ប៉ុន្តែលោកអ្នក មិនចាំបាច់ត្រូវរំខានដល់អ្នកដទៃទៀតផងដែលមានដូចជា ធ្វើលំហាត់ប្រាណ ហាត់យូហ្គា សមាធិ ដោយជារួម គឺប្រព្រឹត្តសកម្មភាពទាំងឡាយណា ដែលជំរុញដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យរឹងប៉ឹង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...