កត្តាសំខាន់បី ធ្វើឱ្យជនជាតិហ្វាំងឡង់ មានសុភមង្គលបំផុតលើលោក

អស់រយៈពេលប្រាំមួយឆ្នាំហើយ ដែលហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ជាប្រទេសមានសុភមង្គលបំផុតលើពិភពលោកជាប់ៗគ្នា។ លោក Frank Martela អ្នកស្រាវជ្រាវ និងទស្សនវិទូជនជាតិហ្វាំងឡង់ បានលើកឡើងថា ត្បិតថា ប្រទេសនេះ ជាកន្លែង ដែលប្រជាជនមានសុភមង្គលជាងគេពិតមែន ប៉ុន្តែមានការយល់ខុសមួយចំនួន ដែលមនុស្សភាគច្រើនគិតខុសមកលើ ប្រជាជនហ្វាំងឡង់, ព្រោះគេយល់ថា ជនជាតិហ្វាំងឡង់ កើតមកភ្ជាប់មកនូវជាមួយទស្សនវិស័យវិជ្ជមានលើជីវិត។ លោកបន្តថា ប្រសិនបើ និយាយថា ហ្វាំងឡង់ គឺជាប្រទេស ដែលមានមនុស្សមិនសប្បាយចិត្តតិចជាងគេ អាចនឹងត្រឹមត្រូវជាង។

អ្នកជំនាញរូបនេះ បន្តថា មានមូលហេតុធំៗចំនួន បី ដែលជួយឱ្យប្រជាជនហ្វាំងឡង់ អាចរស់នៅដោយមានក្ដីសុខ ដូចជា ៖ ទំនាក់ទំនងល្អក្នុងសហគមន៍, ការធ្វើអំពើល្អចំពោះគ្នាទៅវិញទៅមក និងស្គាល់គោលបំណងនៃជីវិតខ្លួនឯងច្បាស់។

ការមានមនុស្សជុំវិញខ្លួន យកចិត្តទុកដាក់ចំពោះអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក នឹងធ្វើឱ្យអ្នកកាន់តែរីករាយ

លោក Frank Martela អ្នកស្រាវជ្រាវ និងទស្សនវិទូជនជាតិហ្វាំងឡង់

ចំពោះការធ្វើអំពើល្អចំពោះអ្នកដទៃ, ការសិក្សារបស់សាកលវិទ្យាល័យ Ohio State ក្នុងឆ្នាំ២០២៣ ដែលធ្វើលើមនុស្ស ១២២នាក់ ដែលមានបញ្ហាថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងភាពតានតឹង បានរកឃើញថា ការធ្វើអំពីល្អ ចំពោះអ្នកដទៃ បានធ្វើឱ្យពួកគេ មានអារម្មណ៍ថាពេញចិត្ត និងមានក្ដីសុខ។ ក្រៅពីសកម្មភាពសាមញ្ញទាំងនេះ ការជួយមិត្តរួមការងារលើគម្រោង ឬការទិញអំណោយផ្សេងៗជូនមនុស្សជាទីស្រឡាញ់ ក៏មានឥទ្ធិពលវិជ្ជមានខ្លាំងសម្រាប់សុខភាពផ្លូវចិត្តផងដែរ។

នៅពេលដែលបានជួយនរណាម្នាក់ ឬមានឥទ្ធិពលវិជ្ជមានលើអ្នកដទៃ សុភមង្គល និងអត្ថន័យជីវិតរបស់អ្នក នឹងកើតឡើង។ នៅក្នុងស្ថានភាពមានវិបត្តិ ជាឱកាស ដែលជួយយកអាសារគ្នាទៅវិញទៅមក ហើយក៏អាចកសាងអារម្មណ៍នៃសាមគ្គីភាពផងដែរ។

លោក Frank Martela អ្នកស្រាវជ្រាវ និងទស្សនវិទូជនជាតិហ្វាំងឡង់

អ្នកជំនាញខាងលើបន្តថា ការស្វែងរកគោលបំណងសម្រាប់ជីវិត អាចជាការលំបាកបំផុត ក្នុងចំណោមសកម្មភាពទាំងបី។ នៅពេលដែលអ្នកមានគោលបំណងនៃការរស់នៅច្បាស់លាស់, អ្នកនឹងកាន់តែពូកែអត់ធ្មត់ នៅពេលជួបប្រទះនឹងស្ថានការណ៍លំបាក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...