១១វិធីដើម្បីវិនិយោគចំពោះខ្លួនឯង ធ្វើ​ឱ្យជីវិតកាន់តែប្រសើរជាងមុន

ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ឬអាជីពវិជ្ជាជីវៈ ឬអាចនិយាយបានថា ជាការវិនិយោគចំពោះខ្លួនឯងជារឿងទីមួយ ដែលត្រូវធ្វើ ។ ក្នុងស្ថានភាពខ្លះមនុស្សបានគិតថា ការរកលុយបន្ថែមឱ្យបានច្រើន ឬទិញឡានថ្មី វានឹងជួយឱ្យពួកគាត់មានភាពរីករាយជាងមុន ប៉ុន្តែវាមិនមែនបែបនោះទាំងស្រុងឡើយ។ ជាធម្មជាតិបានបង្កើតឱ្យមនុស្សមានសក្តានុពលទៅធ្វើរឿងរ៉ាវជាច្រើន ហើយនៅពេលដែលលោកអ្នកវិនិយោគចំពោះខ្លួនឯង វាធ្វើឱ្យយើងកាន់តែស្គាល់ខ្លួនឯងបានច្រើនជាងមុនថា អ្នកមានសមត្ថភាពចម្រុះទៅបំពេញរាល់កិច្ចការនានា ទាំងពេលខ្លះនឹកស្មានមិនដល់ក៏មាន។ ការរកឃើញអត្ថន័យជីវិត និងភាពរីករាយក្នុងការរស់នៅប្រចាំថ្ងៃ វាកាន់តែជួយជំរុញគុណភាព នៃការរស់នៅ ហើយ​បើ​តាម​គេហទំព័រ hackspirit បានបង្ហាញ១១គន្លឹះ ដើម្បីវិនិយោគចំពោះខ្លួនឯងឱ្យប្រសើរជាងមុន។

១. រៀនសូត្រជានិរន្ដរ៍ ៖ កុំគ្រាន់តែបញ្ចប់មធ្យមសិក្សាទុតិយភូមិ បរិញ្ញាបត្រ ឬកម្រិតសិក្សាពីសាសាណាមួយភ្លាម ក៏បោះចោលប៊ិកសៀវភៅភ្លាមឱ្យសោះ។ គួររក្សាវាទុកនឹងបន្តរៀនសូត្រជាប្រចាំ តាមរយៈរូបភាពថ្មីៗ ពីព្រោះនៅលើលោកនេះ មានរឿងរ៉ាវច្រើនណាស់ត្រូវសិក្សាស្វែងយល់បន្ថែម ហើយសៀវភៅប៊ិកនេះហើយជាចំណែកជួយទៅដល់ការផ្តោត និងការចងចាំ។ គ្រប់សម័យកាលសុទ្ធតែមានមេរៀនថ្មីៗដែលត្រូវក្រេបជញ្ជក់ ដូច្នេះគួរពង្រីកវិសាលភាពចំណេះដឹង ដើម្បីជួយឱ្យខ្លួនឯងប្រសើរជាងមុន។

សូមកុំភ្លេចអរគុណទៅកាន់ប្រព័ន្ធអនឡាញ ដែលជាកន្លែងអាចឱ្យអ្នកសម្រួចខ្លួនឯង ក៏ដូចជារៀនបានមេរៀនជីវិតជាច្រើនរៀងរាល់ថ្ងៃ។ ហើយក៏ មានរឿងមួយទៀតដែលអ្នកគួរមោទកភាពដែរនោះ គឺ ការរៀនសូត្រពីបទពិសោធន៍ចាស់ៗ ។ ប្រសិនអ្វីដែលអ្នកកំពុងធ្វើប្រចាំថ្ងៃជាកិច្ចការដែលជំរុញដល់ការអភិវឌ្ឍចំណេះដឹង វាគឺជាគុណតម្លៃមួយដែលមិនអាចកាត់ថ្លៃបានក្នុងការធ្វើឱ្យខ្លួនឯងប្រសើរឡើងនាពេលអនាគត។

២. ស្វែងយល់បន្ថែមអំពីជំនាញថ្មីៗ ៖ ពេលខ្លះអ្នកអាចរកឃើញសក្តានុពលនៅក្នុងខ្លួនឯង ដឹងថាខ្លួនឯងមានជំនាញស្រាប់ តែយ៉ាងណាជំនាញដែលមានស្រាប់ពីធម្មជាតិ ឬកំពុងមានបច្ចុប្បន្នមិនប្រាកដថា វានឹងនៅជាតម្រូវការរហូតនោះទេ។ វាតែងតែមានឱកាសថ្មីៗហូរចូលមក ហើយដើម្បីធ្វើឱ្យការងាររបស់អ្នកមានភាពប្រសើរជាងមុន ក៏ដូចជាដើម្បីពង្រឹកសក្តានុពលឱ្យកាន់តែមានភាពលេចធ្លោជាងមុន ការរៀនជំនាញថ្មីៗ គឺជាការបើកឱកាសឱ្យខ្លួនឯង ឬបំពេញបន្ថែមនូវចំណុចដែលខ្វះចន្លោះណាមួយ ។ មួយវិញទៀត កុំរួញរាក្នុងការសាកល្បងថ្នាក់រៀនថ្មីៗបន្ថែម ហើយអ្នកអាចនឹងភ្ញាក់ផ្អើលចំពោះខ្លួនឯង ក៏ថាបាន នៅពេលដឹងថា ខ្លួនងាយសម្រប និងយល់ពីស្ថានការណ៍ថ្មីៗបានលឿន។

៣. បង្កើតគោលដៅផ្ទាល់ខ្លួន ៖ ជាដំបូងត្រូវកំណត់ថា តើនិយមន័យជោគជ័យមានន័យយ៉ាងណាចំពោះខ្លួនឯង? អ្នកនឹងមិនអាចស្គាល់ភាពជោគជ័យបាននោះទេ ដរាបណាមិនបានកំណត់និយមន័យផ្ទាល់ខ្លួនឱ្យបានជាមុនសិន។ ការមានក្ដីស្រមៃធំជារឿងដែលល្អហើយ ប៉ុន្តែការធ្វើទៅតាមស្ថានភាពជាក់ស្តែងជាចំណែកសំខាន់។ ប្រសិនបើគោលដៅពិបាកសម្រេចពេក នោះអារម្មណ៍ខកចិត្តក៏នឹងកើតមាន។

៤. ជ្រើសយកនរណាម្នាក់មកធ្វើជាគំរូ ៖ ការវិនិយាគលើខ្លួនឯង មិនមែនមានន័យថា កុំផ្តោតលើនរណាម្នាក់នោះទេ ក្រឡេកមើលនរណាម្នាក់ ដែលអាចជំរុញឱ្យការបញ្ចេញសមត្ថភាពរបស់អ្នកកាន់តែប្រសើរជាងមុន? ការនៅក្បែរ ឬស្វែងរកមនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា​ មានថាមពលធ្វើការខ្លាំងជាងមុន អភិវឌ្ឍន៍ខ្លួនឯងល្អជាងមុន ប្រឹងជាងមុន ជាពិសេសនោះគឺមនុស្សដែលធ្វើឱ្យអ្នកមានស្មារតីផុសផុលចង់ប្រសើរជាងមុនជាលំដាប់។ មនុស្សគំរូ ពួកគាត់អាចជាឪពុកម្តាយ គ្រូ រៀមច្បង អ្នករួមអាជីព ឬអ្នកក្បែរខ្លួនដែលផ្តល់នូវសុវត្ថិភាព និងផាសុកភាពជាដើម។ ស្វែងរកចំណុចសំខាន់ដែលអាចរៀនសូត្រពីពួកគាត់ ព្រោះកាលដែលមានជនគំរូ បានធ្វើឱ្យទស្សនៈការគិតវិជ្ជមានកាន់តែកើនឡើង។

៥. ស្គាល់ស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ៖ គ្មាននរណាម្នាក់ចង់រស់នៅក្នុងសភាពដែលមានបំណុលជាប់ខ្លួននោះទេ ដែលជាហេតុធ្វើឱ្យចំណេះដឹងខាងហិរញ្ញវត្ថុ កាន់តែមានភាពសំខាន់ក្នុងការពង្រឹងសេរីភាពការរស់នៅ។ នៅពេលដែលអ្នកចេះគ្រប់គ្រងថវិកាផ្ទាល់ខ្លួន នោះវានាំឱ្យអ្នកកាន់តែមា​នភាពឯករាជ្យក្នុងសម្រេចចិត្តលើហិរញ្ញវត្ថុ។

មូលដ្ឋានគ្រឹះចំណេះដឹងហិរញ្ញវត្ថុ ជួយអ្នកឱ្យមានយុទ្ធសាស្រ្តក្នុងការវិនិយោគ ព្រោះមិនមែនប្រាក់ចំណូលគ្រប់ប្រភេទ សុទ្ធសឹងតែពឹងផ្អែកលើការប្រើរយៈពេលវែងទៅធ្វើនោះទេ  ប្រើការខិតខំប្រឹងប្រែងដោយគ្មានភាពឈ្លាសវៃឡើយ ព្រោះនៅពេលខ្លះចំណូលអសកម្ម ធ្វើឱ្យអ្នកអាចទាញចំណូលបានគ្រប់ពេល ដូចជាការវិនិយោគទ្រព្យធនបានត្រឹមត្រូវ។

មួយវិញទៀត ការចេះពីរបៀបសន្សំថវិកា ការកំណត់គោលដៅហិរញ្ញវត្ថុ និងប្រើប្រាស់ធានារ៉ាប់រងដែលឆ្លើយតបនឹងការរស់នៅ ជាវិថីនាំអនាគតឱ្យរស់នៅប្រកបដោយសេរីភាព ឬផាសុកភាព។

៦. សរសេរកំណត់ហេតុជាប្រចាំ ៖ ការបង្ហាញអារម្មណ៍ ឬបង្ហាញកាគិត នៅទីកន្លែងមួយដែលគ្មានការវិនិច្ឆ័យ វាជាការវិនិយោគចំពោះខ្លួនឯងយ៉ាងមានប្រសិទ្ធភាព។ ព្រោះវាជួយឱ្យខួរក្បាលស្រឡះ កាត់បន្ថយស្រ្តេស រួមទាំងអាចគ្រប់គ្រងការថប់បារម្ភ។ ហើយការសេរ កំណត់ហេតុ មិនចាំបាច់មានច្បាប់ទម្លាប់ក្នុងការសរសេរនោះទេ គ្រាន់តែសរសេរអ្វីដែលបានគិត សរសេរតាមអារម្មណ៍ក៏បាន ដែលធ្វើយ៉ាងណាឱ្យបានធូរស្បើយក្នុងចិត្ត។

ការសរសេរចុះអំពីបញ្ហា ក៏អាចឱ្យអ្នករកឃើញអំពីដំណោះស្រាយបានភ្លាមៗផងដែរ។ ហើយនៅពេលដែលអ្នកសរសេរអំពីអារម្មណ៍ ឬក៏ការគិត វាក៏ជាចំណែកនាំឱ្យអ្នកមានកម្លាំងចិត្ត និងការជំរុញចិត្ត។ សរសេរកំណត់ត្រា ប្រៀបដូចជារក្សាកម្លាំងមួយទៅជំរុញអនាគតឱ្យកាន់តែត្រចះត្រចង់។

៧. បង្កើតទំនាក់ទំនងបែបគុណភាពជាមួយខ្លួនឯង ៖ យើងបានចំណាយពេលជាច្រើនទៅបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ មិនថាជាដៃគូ គ្រួសារ មិត្តភាព ប៉ុន្តែបែរជាមានពេលតិចតួចណាស់ ដែលចំណាយទៅលើការបង្កើតទំនាក់ទំនងពង្រឹងគុណភាពជាមួយខ្លួនឯង។ ការបង្កើតទំនាក់ទំនងមួយខ្លួនឯងបានល្អ នាំឱ្យការទំនាក់ទំនងជាមួយអ្នកដទៃបានល្អដែរ ហើយការផ្លាស់ប្តូរជីវិតទៅរកភាពវិជ្ជមាន គឺត្រូវការមានទំនាក់ទំនងគ្រប់រូបភាពទាំងអស់មានផាសុកភាព ​មិនថាស្នេហា គ្រួសារ និងការងារ។

៨. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ៖ មនុស្ស មិនមែនបង្កើត ឬកំណត់ឱ្យកើតមកដើម្បីអង្គុយលើកៅអីលើសពីប្រាំបីម៉ោង ជាមួយនឹងកុំព្យូទ័រនោះទេ គឺត្រូវការផ្លាស់ចុះឡើង ស្វែងរកអាហារ និងសម្ភារៈផ្សេងៗមកបំពេញតម្រូវការ។ ការធ្វើសកម្មភាពរាងកាយឱ្យបានទៀងទាត់ គឺជាការណែនាំបែបសកលមួយដើម្បីឱ្យសុខភាពរឹងមាំ និងការរស់នៅប្រសើជាងមុន។ លំហាត់ប្រាណទៀតទាត់ មិនត្រឹមតែ បង្កើនការចងចាំ និងសមត្ថភាពការគិតប៉ុណ្ណោះទេ ប៉ុន្តែជួយឱ្យជៀសចាកពីបញ្ហាសុខភាពនានា។ ហើយការចាប់ផ្តើម គឺពីសកម្មភាពតូចៗទៅ តាមរយៈការដើរ រត់ ឬលោតជាដើម។

៩. បរិភោគអាហារសុខភាព ៖ ចំពោះរបបអាហារដែលមានសុខភាព ដូចជាមិនអាថ៌កំបាំងពេកនោះទេ គឺមានបន្លែបង្ការ សាច់ជាដើម គឺជាចំណែកមិនអាចខ្វះបាន។ ការជ្រើសអាហារល្អសម្រាប់សុខភាព រាងកាយ និងខួក្បាល គឺជាការវិនិយោគចំពោះខ្លួនឯង។

១០. អានបែបសកម្ម ៖ ជាទូទៅយើងសុទ្ធតែបានដឹងថាសៀវភៅគឺជាប្រភពចំណេះដឹងដែលមិនអាចកាត់ថ្លៃបាន។  ហើយការអានវិញ គឺមានច្រើនបែបបទ អានកម្សាន្ត អានយកចំណេះ និងអានកំដរពេលវេលា ជាដើម តែយ៉ាងណាការអានដែលមានភាពសកម្ម គឺជាចំណែកជួយឱ្យបង្កើនសមត្ថភាព និងភាពប្រសើរឡើងនៃចំណេះជំនាញផ្ទាល់ខ្លួន។ អានសកម្ម ជាការជជែក ចរចារ ជាមួយអ្នកនិពន្ធ ចោទជាសំណួរ ហើយមិនបាច់យល់ស្របជាមួយអ្នកនិពន្ធរហូតទេ។ ការមានទម្លាប់អានយ៉ាងសកម្ម ជាកត្តាចំរុញឱ្យបណ្តុះជំនាញគិតបែបត្រិះរិះ មានគំនិតថ្មីៗ និងបង្កើនភាពច្នៃប្រតិដ្ឋជាដើម។

១១. ទុកពេលធ្វើអ្វីមួយៗ និងមានពេលសម្រាក ៖ តុល្យភាពការងារ និងជីវិតបុគ្គល រាងកាយត្រូវការសម្រាក ចំណែកខួរក្បាល ក៏ត្រូវការសម្រាកដូចគ្នា។ នៅពេលដែលអ្នកមិនអាចផ្តោតលើកិច្ចការអ្វីមួយបាន មានការបារម្ភច្រើន នោះសុខភាពនៃរាងកាយក៏ត្រូវការពិនិត្យមើលដូចគ្នា ដើម្បីប៉ះប៉ូវបន្ថែម។ ដូច្នេះ ការដកឃ្លាធ្វើអ្វីមួយ ឬសម្រាកខ្លះ ជាចំណែកក្នុងផ្តល់ថាមពលទៅកាន់ខ្លួនឯងវិញ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ