អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ដើម្បីធ្វើការដាក់ពាក្យបេក្ខជនអាចទាញយកពាក្យពី https://knb.kemdikbud.go.id/ និងធ្វើការស្នើលិខិតសុំអាហារូបករណ៍ លិខិតឆ្លងដែនផ្លូវការ តេស្តសមត្ថភាពភាសាអង់គ្លេស លិខិតណែនាំពីស្ថានទូតណ្ឌូនេស៊ី លិខិតអនុសាសន៍ពីនយោជក ឬអ្នកគ្រប់គ្រង លិខិតណែនាំពីលោកគ្រូអ្នកគ្រូ​ ឬសាស្ត្រាចារ្យ និងឯកសារចាំបាច់ផ្សេងទៀត។

លក្ខខណ្ឌជ្រើសរើសសម្រាប់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រត្រូវមានអាយុមិនលើស២១ឆ្នាំ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានលិខិតតេស្តភាសាអង់គ្លេស 477 នៃ TOEFL ITP, 53 នៃ TOEFL IBT, 5,5 នៃ IELTS, 510 នៃ TOEIC (វិញ្ញាបនបត្រត្រូវតែទទួលបានក្នុងរយៈពេល 2 ឆ្នាំចុងក្រោយ) មានលិខិតអនុសាសន៍ពីស្ថានទូតឥណ្ឌូនេស៊ី ឬស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ី និងលិខិតអនុសាសន៍ពីអ្នកគ្រប់គ្រង (សម្រាប់អ្នកធ្វើការ) លិខិតណែនាំពីលោកគ្រូអ្នកគ្រូនៅថ្នាក់វិទ្យាល័យ លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច២ឆ្នាំ។ បេក្ខជនដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររួចហើយមិនអាចស្នើពាក្យសិក្សាថ្នាក់បរិញ្ញាបត្របានទៀតឡើយ។

សម្រាប់បេក្ខជនស្នើអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានអាយុមិនលើស៣៥ឆ្នាំ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មានលិខិតតេស្តភាសាអង់គ្លេស 500 នៃ TOEFL ITP, 61 នៃ TOEFL IBT, 6,0 នៃ IELTS, 575 នៃ TOEIC (វិញ្ញាបនបត្រត្រូវតែទទួលបានក្នុងរយៈពេល 2 ឆ្នាំចុងក្រោយ) មានលិខិតអនុសាសន៍ពីស្ថានទូតឥណ្ឌូនេស៊ី ឬស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ី និងលិខិតអនុសាសន៍ពីអ្នកគ្រប់គ្រង (សម្រាប់អ្នកធ្វើការ) លិខិតណែនាំពីលោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យ លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច២ឆ្នាំ។ បេក្ខជនដែលបានបញញជប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មិនមានសិទ្ធក្នុងការស្នើពាក្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៀតឡើយ។

សម្រាប់បេក្ខជនស្នើអាហារូបករណ៍ថ្នាក់បណ្ឌិតត្រូវមាន អាយុមិនលើសពី៤០ឆ្នាំ មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លិខិតណែនាំជាភាសាអង់គ្លេសពីអ្នកគ្រប់គ្រងការស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យជាដៃគូរបស់​ KNB Scholarship សេចក្ដីថ្លែងពីគោលបំណងពីគោលដៅសិក្សាក្នុងប្រទេសឥណ្ឌូនេស៊ី និងការបន្តប្រធានបទស្រាវជ្រាវដែលបានជ្រើសរើស និងផែនការសិក្សាអនាគត (សំណើនិក្ខេបបទ) ជាភាសា​អង់គ្លេស ឬ Bahasa។ ជាមួយគ្នានេះត្រូវភ្ជាប់ជាមួយ ពិន្ទុតេស្តជំនាញភាសាអង់គ្លេស 530 នៃ TOEFL ITP, 71 នៃ TOEFL IBT, 6.0 នៃ​ IELTS, 640 នៃ TOEIC (វិញ្ញាបនបត្រត្រូវតែទទួលបានក្នុងរយៈពេល 2 ឆ្នាំចុងក្រោយ)។ មានលិខិតអនុសាសន៍ពីស្ថានទូតឥណ្ឌូនេស៊ី ឬស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ី និងលិខិតអនុសាសន៍ពីអ្នកគ្រប់គ្រង (សម្រាប់អ្នកធ្វើការ) លិខិតណែនាំពីលោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យ លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច២ឆ្នាំ។ បេក្ខជនមកដែលបានបញ្ជប់ការសិក្សាថ្នាក់បណ្ឌិតមិនមានសិទ្ធក្នុងការស្នើពាក្យសិក្សាថ្នាក់បណ្ឌិតឡើយ។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://knb.kemdikbud.go.id/?fbclid=IwAR0ib_bg4KUue2sU0IuqAIscB6iNx6m70QrxYSf1w_7Cv5JGW7YJg3cMl9g ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...