ការស្ដាប់សកម្ម និងភាពឆ្លាតវៃផ្នែកអារម្មណ៍ ជំនាញចាំបាច់សម្រាប់ទំនាក់ទំនង និងសហការប្រកបដោយប្រសិទ្ធភាព

ការស្ដាប់សកម្ម(Active listening) និងភាពឆ្លាតវៃផ្នែកអារម្មណ៍(EQ) ជាជំនាញចាំបាច់សម្រាប់ទំនាក់ទំនង និងសហការប្រកបដោយប្រសិទ្ធភាព គ្រប់បរិបទទាំងអស់ ជាពិសេសនៅកន្លែងធ្វើការ។ ជំនាញទាំងពីរនេះ អាចជួយអ្នកឱ្យកសាងទំនាក់ទំនងល្អ ការយល់ចិត្ត និងការជឿទុកចិត្តជាមួយសហការី អតិថិជន​ និងដៃគូជំនួញជាដើម។ លើសពីនេះ អ្នកក៏អាចពង្រឹងផលិតភាពការងារ គំនិតច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហាបានផងដែរ។ តាមរយៈអត្ថបទនេះ អ្នកនឹងស្វែងយល់អំពីគន្លឹះមួយចំនួន ដើម្បីពង្រឹងសមត្ថភាពស្ដាប់ដោយយកចិត្តទុកដាក់ និងភាពឆ្លាតវៃផ្នែកអារម្មណ៍ និងអាចអនុវត្តក្នុងការបំពេញការងារប្រចាំថ្ងៃ។

១. តើការស្ដាប់សកម្មជាអ្វី ?

ការស្ដាប់សកម្ម (Active listening) គឺជាសកម្មភាពនៃការស្ដាប់នរណាម្នាក់ ដោយយកចិត្តទុកដាក់ ហើយអ្នកស្ដាប់មានបំណង ស្វែងយល់អំពីខ្លឹមសារ អារម្មណ៍ និងទស្សនៈរបស់អ្នកនិយាយ។ ការស្ដាប់សកម្ម គឺរួមបញ្ចូលនូវភាពចង់ដឹងចង់ឮ ការបើកចិត្ត និងការគោរព ហើយជៀសវៀង ការរំខាន និងការវិនិច្ឆ័យអ្នកនិយាយ។ ការស្ដាប់សកម្ម តម្រូវឱ្យអ្នកស្ដាប់មានមតិកែលម្អ សំណួរ និងអាចសង្ខេបនូវអ្វីដែលគេបានស្ដាប់ ដើម្បីបង្ហាញចំណាប់អារម្មណ៍ និងការយល់ឃើញរបស់អ្នក។

២. តើអ្វីជាភាពឆ្លាតវៃផ្នែកអារម្មណ៍?

ភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) គឺជាស​មត្ថភាពក្នុងការទទួលស្គាល់ យល់ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងអ្នកដទៃ។ វាមានធាតុផ្សំសំខាន់ៗចំនួនបួនដូចជា ការយល់ដឹងពីខ្លួនឯង (Self-awareness) ការគ្រប់គ្រងខ្លួនឯង (Self-regulation) ការយល់ដឹងពីសង្គម (Social awareness) និងការគ្រប់គ្រងទំនាក់ទំនង (relationship management)។ ភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) អាចជួយឱ្យអ្នកទប់ទល់នឹងភាពតានតឹង ដោះស្រាយជម្លោះ យល់ចិត្តអ្នកដទៃ និងបង្កើតឱ្យមានភាពវិជ្ជមានក្នុងបរិយាកាសដែលអ្នកកំពុងនៅ។

៣. តើធ្វើដូចម្តេចដើម្បីអាចអនុវត្តការស្តាប់សកម្មជារៀងរាល់ថ្ងៃ?

ដើម្បីអនុវត្តការស្ដាប់សកម្ម (Active listening) អ្នកអាចប្រើវិធីសាស្ត្រ RASA ដែលតំណាងឱ្យពាក្យទទួល (Receive) សរសើរ (Appreciate) សង្ខេប (Summarize) និងសួរ (Ask)។ នេះមានន័យថា អ្នកត្រូវស្ដាប់ការនិយាយរបស់ដៃគូសន្ទនារបស់អ្នកដោយយកចិត្តទុកដាក់បំផុត ដោយប្រើកែវភ្នែកសំឡឹងមើលមុខគេ ដោយមិនធ្វើកិច្ចអ្វីផ្សេង ឬមើលទូរស័ព្ទនោះឡើយ។ បង្ហាញភាសាកាយវិការ ដូចជា ងក់ក្បាល ញញឹម ឬបញ្ចេញសំឡេងបញ្ជាក់ និងមិនត្រូវនិយាយកាត់ដៃគូរបស់អ្នកឡើយ។ បន្ទាប់ពីគេនិយាយចប់អ្នកអាចសង្ខេបឡើងវិញនូវគំនិត និងចំណុចសំខាន់ៗ ដែលគេបានលើកឡើងមកវិញ ដើម្បីបញ្ជាក់ថា គំនិតទាំងនោះពិតជាត្រឹមត្រូវ និងច្បាស់លាស់ ឬអត់។ ចំណែក ចំណុចចុងក្រោយ អ្នកត្រូវសួរសំណួរ ដើម្បីស្វែងយល់បន្ថែមអំពីអ្វីដែលគេនិយាយ ឬបញ្ចេញមតិចំពោះអ្វីដែលគេបានលើកឡើង។

៤. តើធ្វើដូចម្ដេច ដើម្បីអាចអនុវត្តភាពឆ្លាតវៃផ្នែកជាប្រចាំ?

ការអនុវត្តភាពឆ្លាតវៃផ្នែកអារម្មណ៍ ជាប្រចាំ អ្នកអាចអនុវត្តវិធីសាស្ត្រ ABCDE តំណាងឱ្យពាក្យ ការដឹង (Awareness) ការដកដង្ហើម (Breathe) ការជ្រើសរើស (Choose) ការសម្រេចចិត្ត (Decide) និងការវាយតម្លៃ (Evaluation)។ ចំណុចទាំងនេះ បង្ហាញថា​ ដើម្បីអាចយល់អារម្មណ៍ខ្លួនឯង និងមនុស្សជុំវិញខ្លួន យើងត្រូវចំណាយពេលខ្លះធ្វើចិត្តឱ្យស្ងប់ និងរំងាប់អារម្មណ៍ នៅពេលមានអារម្មណ៍ច្របូកច្របល់ ទុក្ខព្រួយ ការខកចិត្ត ឬខឹង។ សមត្ថភាពក្នុងការកំណត់ និងអាចស្គាល់ពីលក្ខណៈអារម្មណ៍ ដោយផ្អែកលើគោលដៅ តម្លៃ និងតម្រូវការ អាចជួយឱ្យអ្នកមានទំនុកចិត្តលើខ្លួនឯង ហើយអាចឆ្លើយតបទៅនឹងកាលៈទេសៈបានល្អ។

៥. តើធ្វើដូចម្ដេច ដើម្បីចាប់ផ្ដើមអនុវត្ត កាស្ដាប់សកម្ម និងភាពឆ្លាតវៃផ្នែកអារម្មណ៍?

ដើម្បីចាប់ផ្ដើមការស្ដាប់សកម្ម និងភាពឆ្លាតវៃផ្នែកអារម្មណ៍ អ្នកត្រូវកំណត់គោលដៅសម្រាប់ខ្លួនឯងដូចជា ការពង្រឹងជំនាញស្ដាប់, ការគ្រប់គ្រងអារម្មណ៍ ឬការពង្រឹងសមត្ថភាពសហការជាមួយអ្នកដទៃ។ បន្ទាន់មក ជ្រើសរើសគន្លឹះ សំខាន់ៗដែលអ្នកបានដឹងមកអនុវត្តជាប្រចាំ។ លើសពីនេះ ត្រូវតាមដានការរីកចម្រើនរបស់អ្នកឱ្យបានជាប់លាប់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។