ហានិភ័យសកលធំៗបំផុត ដែលពិភពលោកកំពុងប្រឈមក្នុងឆ្នាំ២០២៤ និងអនាគត

យោងតាម WE Forum បានឱ្យដឹងថា វិបត្តិដែលបានឡោមព័ទ្ធពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងបង្ហាញពីភាពមិនអាចគ្រប់គ្រងបាន។ សង្គ្រាម និងជម្លោះ ភាពពហុប៉ូលនៃនយោបាយ វិបត្តិតម្លៃនៃការរស់នៅ និងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ កំពុងធ្វើឱ្យមានអស្ថេរភាពដល់សណ្ដាប់ធ្នាប់ពិភពលោក ។ ការរកឃើញសំខាន់ៗ នៃរបាយការណ៍ហានិភ័យសកលឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានឆ្លុះបញ្ចាំងពី បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត ដែលមនុស្សកំពុងប្រឈមនៅគ្រប់តំបន់ទូទាំងពិភពលោក។

ទស្សនវិស័យទុទិដ្ឋិនិយមចំពោះពិភពលោក

របាយការណ៍នេះ បង្ហាញពីពិភពលោកមួយដែលកំពុងញ៉ាំញី ដោយវិបតិ្តដ៏គ្រោះថ្នាក់ពីរ គឺ បញ្ហាអាកាសធាតុ និងជម្លោះ ។ ការគម្រាមកំហែងទាំងនេះ កំពុងកើតឡើងនៅពីក្រោយវាំងនន នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។

ការរកឃើញនេះ គឺផ្អែកលើការស្ទង់មតិអំពីហានិភ័យសកល របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រមូលផ្ដុំនូវការយល់ឃើញរបស់អ្នកជំនាញប្រមាណ ១,៥០០នាក់ មកពីជុំវិញពិភពលោក មកពី ស្ថាប័នអប់រំ ធុរកិច្ច រដ្ឋាភិបាល សហគមន៍អន្តរជាតិ និងអង្គការសង្គមស៊ីវិល។

បើតាមតារាងខាងលើបានបង្ហាញ ភាពសុទិដ្ឋិនិយម ក្នុងចំណោមអ្នកដែលបានចូលរួមស្ទង់មតិគឺមានតិចតួច។ ជាងពាក់កណ្ដាល (៥៤ភាគរយ) រំពឹងថា ពិភពលោកនឹងជួបប្រទះបញ្ហាអស្ថិរភាពដ៏សំខាន់ រួមជាមួយនឹងគ្រោះមហន្តរាយកម្រិតមធ្យមនាពេលអនាគត។ ៣០ភាគរយ ផ្សេងទៀត មើលឃើញថា អ្វីៗនឹងកាន់តែតានតឹងទៅៗ ដោយសារ បញ្ហាគ្រោះធម្មជាតិ (ព្យុះ) និងភាពចលាចល ក្នុងរយៈពេល ២ឆ្នាំខាងមុខ។

នៅពេលដែលពង្រីកការយល់ឃើញនោះរហូតដល់ ១០ឆ្នាំ ក្នុងរបាយការណ៍សង្កេតឃើញថា ភាពទុទិដ្ឋិនិយមក្នុងចំណោមអ្នកឆ្លើយតបនឹងកើនឡើង។ នៅឆ្នាំ ២០៣៤ ស្ទើរតែ ២ ភាគបី (៦៣ ភាគរយ) ព្យាករណ៍ពីសណ្ដាប់ធ្នាប់ពិភពលោកថា នឹងមានបញ្ហាគ្រោះធម្មជាតិ (ព្យុះ) និងភាពចលាចលក្នុងសង្គម។

ការបង្ហាញលំដាប់ហានិភ័យ

ខណៈដែលហានិភ័យទាក់ទងនឹងអាកាសធាតុនៅតែជាប្រធានបទលេចធ្លោ ការគំរាមកំហែងពីព័ត៌មានភ័ន្តច្រឡំ និងព័ត៌មានប្រឌិត ត្រូវបានកំណត់ថា ជាការគំរាមកំហែងរយៈពេលខ្លី ដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងរបាយការណ៍ឆ្នាំ២០២៤ ។

ការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីព័ត៌មានភ័ន្តច្រឡំ និងព័ត៌មានប្រឌិត គឺជាផ្នែកមួយដ៏ធំ ដែលជំរុញដោយសក្តានុពលរបស់បញ្ញាសិប្បនិម្មិត (AI) ។ នៅពេលដែលបច្ចេកវិទ្យានេះ ត្រូវបានប្រើដោយជនដែលចង់បង្ករភាពចលាចល, ពិភពលោក នឹងពោរពេញទៅដោយព័ត៌មានក្លែងក្លាយ និងរឿងប្រឌិត។

ក្នុងរយៈពេលពីរឆ្នាំខាងមុខ របាយការណ៍នេះ បានបង្ហាញថា «មនុស្សនឹងប្រើប្រាស់ព័ត៌មានភ័ន្តច្រឡំ និងព័ត៌មានប្រឌិត ដើម្បីពង្រីកការបែងចែកសង្គម និងនយោបាយ»។ ហានិភ័យនេះ នឹងរីកសាយភាយកាន់តែខ្លាំង នៅអំឡុងពេលបោះឆ្នោតក្នុងប្រទេសធំៗនាពេលខាងមុខ ដែលមានចំនួនប្រជាជនប្រមាណជាង ៣ពាន់លាននាក់ចូលរួមបោះឆ្នោត នៅឆ្នាំ២០២៤ និង ២០២៥ ដែលក្នុងនោះប្រទេសមហាអំណាចដូចជា អាមេរិក ឥណ្ឌា និងចក្រភពអង់គ្លេស ផងដែរ។

របាយការណ៍នេះ បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានភ័ន្តច្រឡំ និងព័ត៌មានប្រឌិត នៅជុំវិញពិភពលោកអាចបណ្ដាលឱ្យមានភាពចលាចលក្នុងចំណោមជនស៊ីវិល ប៉ុន្តែក៏អាចជំរុញឱ្យរដ្ឋាភិបាលប្រទេសនីមួយៗបង្កើនការយកចិត្តទុកដាក់លើការត្រួតពិនិត្យ ការឃោសនាព័ត៌មានក្នុងស្រុក និងគ្រប់គ្រងលំហូព័ត៌មានផងដែរ។

នៅក្នុងបរិបទរយៈពេល ១០ឆ្នាំ ហានិភ័យទាក់ទងនឹងអាកាសធាតុ គឺជារឿងសំខាន់ ដែលរួមចំណែកក្នុងការគំរាមកំហែងចំពោះពិភពលោក។ មូលហេតុដែលវិបត្តិអាកាសធាតុ គឺជាវិបត្តិចម្បង ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្លាំង ព្រោះប្រទេសជាច្រើន មិនទាន់បានត្រៀមខ្លួន សម្រាប់ការដោះស្រាយបញ្ហានេះនោះទេ។ ខណៈក្រុមអ្នកជំនាញរំពឹងថា កម្ដៅផែនដីនឹងកើនដល់ ១,៥ អង្សារ ឬលើសនេះ នៅទស្សវត្សរ៍ឆ្នាំ២០៣០។

ខណៈពេលដែលការគំរាមកំហែង នៃវិបត្តិអាកាសធាតុ ត្រូវបានគេមើលឃើញថា ជាវិបត្តិបន្ទាន់មួយ ដែលគេត្រូវដោះស្រាយ, មានការខ្វែងគំនិតគ្នាជាច្រើនអំពីបញ្ហាដែលទាក់នឹងការបាត់បង់ជីវៈចម្រុះ និងការដួលរលំនៃប្រព័ន្ធអេកូឡូស៊ី។ ការព្រួយបារម្ភអំពីហានិភ័យនេះ គឺមានអត្រាខ្ពស់ជាងហានិភ័យផ្សេងទៀត ក្នុងចំណោម អ្នកដែលបានចូលរួមឆ្លើយក្នុងការស្ទង់មតិ។

ការឆ្លើយតប និងដំណោះស្រាយ ហានិភ័យសកល

ជាមួយនឹងការថយចុះនៃទំនុកចិត្ត ភាពពហុប៉ូលនៃប្រព័ន្ធនយោបាយ និងទិដ្ឋភាពភូមិសាស្ត្រនយោបាយសកល ជាហេតុបង្ករឱ្យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយហានិភ័យសកល ស្ថិតនៅក្រោមសម្ពាធ។ របាយការណ៍ រកឃើញថា ដំណោះស្រាយអាចលេចឡើងទៅបាន អាស្រ័យលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ បន្ថែមពីលើផ្នែកផ្សេងទៀត ដូចជា រដ្ឋាភិបាលនៃប្រជាជាតិនីមួយៗ សាជីវកម្ម និងសូម្បីតែពលរដ្ឋម្នាក់។

ប៉ុន្តែ ដោយសារទំហំនៃបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច នយោបាយ និងបរិស្ថាន ដែលពិភពលោកកំពុងជួបប្រទះនេះ របាយការណ៍បានសន្និដ្ឋានថា «កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ក្នុងកម្រិតណាមួយ គឺមានសារៈសំខាន់ សម្រាប់សន្តិសុខ និងវិបុលភាពរបស់មនុស្ស។»

បញ្ហានេះ បានក្លាយជាប្រធានបទដ៏សំខាន់ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុង ដាវ៉ូស ប្រទេសស្វីស ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ការកសាងទំនុកចិត្តឡើងវិញ»។ កម្មវិធីនេះ ជំរុញឱ្យមានស្មារតី នៃការសន្ទនាដោយបើកចំហ រវាង ថ្នាក់ដឹកនាំ ស្ថាប័នធុរកិច្ច រដ្ឋាភិបាល និងសង្គមស៊ីវិល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....