បុរសស្វែងរកជំនួយពេលមានបញ្ហាផ្លូវចិត្ត មិនមែនន័យថាទន់ជ្រាយនោះទេ

ការជជែកអំពីបញ្ហាបុរស និងសុខភាពផ្លូវចិត្តរបស់ពួកគាត់ ហាក់មិនសូវមានភាពទូលំទូលាយនោះទេក្នុងសង្គមបច្ចុប្បន្ន ការយល់ថា វាជារឿងដែលមិនគួរនិយាយ បានជំរុញឱ្យកើតមាននូវផលអវិជ្ជមាន និងនាំឱ្យបុរសមានភាពតាងតឹងកាន់តែច្រើន។ តួយ៉ាង នៅពេលដែលបុរសមានបញ្ហាប្រេះឆា នៅក្នុងទំនាក់ទំនង បណ្តាលឱ្យពួកគាត់មានសម្ពាធ និងបញ្ហាផ្លូវចិត្ត និងឈានទៅរកការបាក់ទឹកចិត្ត ឬបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្វីមួយ។

យោងតាមគេហទំព័រ marriage បានឱ្យដឹងថា កត្តាដែលនាំឱ្យមនុស្សមួយចំនួនគិតថាបុរសមិនសូវត្រូវការ ការគាំទ្រផ្នែកផ្លូវចិត្ត ឬពួកគាត់មានភាពរឹងមាំស្រាប់ពីកំណើត អាចបណ្តាលមកពីបទដ្ឋានយេនឌ័រ ឬផ្នត់គំនិតដែលគេយល់ឃើញតៗគ្នា និងបទពិសោធន៍របស់ក្រុមមនុស្សក្នុងជ្រុងណាមួយ។ ដូច្នេះហើយ ធ្វើឱ្យបុរសមួយចំនួនមិនសូវស្វែងរកជំនួយដើម្បីជំនះនឹងបញ្ហាសុខភាពផ្លូវចិត្តនោះទេ។

ក្រោយទំនាក់ទំនងប្រេះឆា តើបុរសប៉ះពាល់សុខភាពផ្លូវចិត្តយ៉ាងដូចម្តេច?

ពេលបុរសជួបទំនាក់ទំនងមិនសមប្រកប ឬប្រេះឆា អាចបណ្តាលឱ្យបុរសមួយចំនួនប្រឈមនឹងភាពកម្សោយនៃការគ្រប់គ្របស្ថានភាពទៅតាមកាលៈទេសៈរៀងៗខ្លួន ដោយមានអាការៈដូចជា មានអារម្មណ៍កើតទុក្ខ ខឹង និងបាត់បងចំណាប់អារម្មណ៍ទៅលើអ្វីមួយ ដែលទាំងនេះហើយ ជាសញ្ញាបង្ហាញថា ពួកគាត់កំពុងឈានទៅរកបញ្ហាផ្លូវចិត្ត និងជំរុញឱ្យមានមន្ទិលចំពោះគុណតម្លៃខ្លួនឯង និងមិនច្បាស់អំពីអត្តសញ្ញាណខ្លួនឯង។ អារម្មណ៍ទាំងអស់នេះនឹងឆ្លើយតបដោយឯងៗ ហើយវានឹងកើតមានកាន់តែខ្លាំងឡើងៗ ឬអូសបន្លាយច្រើនជាងមុនទៀតផង ជាពិសេសនៅពេលមានរឿងរ៉ាវបង្កជាភាពឈឺចាប់ណាមួយ បុរសអាចនឹងទទួលរង់នូវអារម្មណ៍តាងតឹងខ្ពស់ និងរ៉ាំរ៉ៃ ហើយមានផលប៉ះពាល់យ៉ាងខ្លាំង ទៅកាន់សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយរបស់ពួកគាត់។

ជាងនេះទៅទៀត ទំនាក់ទំនងបែកបាក់ អាចបណ្តាលឱ្យបុរសកាត់ផ្តាច់ទំនាក់ទំនងចោលពីមនុស្សជុំវិញខ្លួន និងរក្សាគម្លាតខ្លួនឯងចេញឆ្ងាយពីទំនាក់ទំងសង្គម ហើយនាំឱ្យកើតមានអារម្មណ៍ឯកា និងបាក់ទឹកចិត្ត។ គេអាចសន្មត់បានថា នៅពេលដែលបុរសបាន វិនិយោគពេលវេលានិងថាមពល ទាំងអស់ ទៅក្នុងទំនាក់ទំនងហើយបន្ទាប់មកក៏ដឹងថាមិនអាចបន្តទៅមុខបាន នោះនឹងកាន់តែធ្វើឱ្យពួកគាត់យល់ថា ត្រូវបានគេផាត់ចោល និងទទួលរងរាល់ការបដិសេធ។

ប្រសិនបើបានដឹង ឬសង្កេតឃើញថា ក្រោយទំនាក់ទំនងប្រេះឆាធ្វើឱ្យប៉ះពាល់សុខភាពផ្លូវចិត្ត សូមកុំមានមន្ទិលក្នុងការស្វែងរកជំនួយពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីទាញយកថាមពលត្រឡប់មកវិញ។  អ្នកដែលអាចជួយបាន មានដូចជា ការជជែកជាមួយមនុស្សជិតស្និត មិត្តភ័ក្តិ សមាជិកគ្រួសារ អ្នកចិត្តសាស្រ្ត ឬអ្នកជំនាញវិជ្ជាជីវៈណាមួយ ដែលអាចប្រឹក្សាបាន បើបណ្តោយឱ្យអាការៈសម្ពាធផ្លូវចិត្តកាន់តែយូរទៅៗ គឺអាចឈានដល់សម្ពាធរ៉ាំរ៉ៃ ដែលពិបាកនឹងព្យាបាល៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...