រដ្ឋមន្រ្តីក្រសួងការងារ ជំរុញ​យុវជន​ជ្រើសរើស​ជំនាញ​ដែលស្របទៅនឹងទេពកោសល្យ ដែលជាក្តីស្រមៃរបស់ខ្លួន

ក្នុង​ឱកាស​ចូលរួម​ជាអធិបតី​ក្នុងសិក្ខា​សាលា​ចែក​រំលែក​ចំណេះដឹង និង​បទពិសោធន៍​ស្តីពី​ការ​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​ក្នុង​យុគសម័យ​ឌីជីថល​កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានជំរុញ​ដល់​សិស្ស​និស្សិត​ដែល​កំពុងត្រៀម​ខ្លួន​ចូលទីផ្សារ​ការងារ ត្រូវ​ស្គាល់ពី​តម្រូវ​ការ​ទីផ្សារ​ឱ្យ​ច្បាស់លាស់ និង​ស្គាល់នូវ​ក្តីស្រមៃ​របស់ខ្លួន ក្នុងការ​ជ្រើសរើស​ការ​សិក្សា​មួយ​ដែល​ត្រឹម​ត្រូវ និង​នាំ​មក​នូវ​ជោគជ័យផ្ទាល់ខ្លួន សង្គម​គ្រួសារ និង​សង្កមជាតិ។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា កន្លងទៅ ពេលខ្លះ​យុវជន​យើង​ជ្រើសរើស​ជំនាញ​ទាំង​ការប្រថុយ​ ហើយ​ខ្លះទៀត​ជ្រើសរើស​ជំនាញ​តាមរយៈ​មិត្តភក្តិ ដោយវាមិន​ប្រាកដថា ជា​ការ​សម្រេច​ចិត្តជ្រើសរើស​ជំនាញ​មួយ ដែល​នឹង​បំពេញ​ទៅតាម​ក្តីស្រមៃ​របស់ខ្លួន​នោះទេ។ ជាការកត់សម្គាល់ ឯកឧត្តមមើលឃើញថា បច្ចុប្បន្ន​យុវជន​យើង​មួយ​ចំនួន​ចាប់ផ្តើម​ឯករាជ្យ​ធ្វើការ​ក្រៅ​ម៉ោង​ដើម្បី​យក​ប្រាក់មក​បង់ថ្លៃសាលា ប៉ុន្តែភាគច្រើន​ប្រហែល​ជា​នៅពឹងអាស្រ័យ​ទៅលើ​ការ​គាំទ្រពី​ក្រុមគ្រួសារនៅឡើយ ដូច្នេះ ភារកិច្ច​របស់យុវជន ដំបូង​ប្រហែល​ជា​ត្រូវ​គិតថា រៀនជំនាញ​ណា ដែលជាជំនាញ​មានការងារធ្វើច្រើន ជំនាញដែលសម​ទៅនឹងអ្វី​ដែលជាទេពកោសល្យ ឬមួយ​សមត្ថភាព ឬដុង​ពីកំណើត​របស់ខ្លួន។ « ឧទាហរណ៍ មនុស្សច្រើន​ចូលចិត្តទំនាក់ទំនង ចូលចិត្តឡើងមានមតិ ប៉ុន្តែដល់ពេលយើងទៅធ្វើការខាងផ្នែកមេកានិក ដែលមិនសូវជួបជាមួយ​អ្នកខាងក្រៅច្រើន អញ្ចឹងជួនកាលវាអត់ស៊ីគ្នាជាមួយនឹងដុងពីកំណើត ហើយ​និង អ្វីដែលជាក្តីស្រមៃរបស់ខ្លួន»។

ដូច្នេះ តើធ្វើយ៉ាងដូចម្តេច ទើប​យុវជន​អាចស្វែង​រក​ទេពកោសល្យ ឬសមត្ថភាព​ពីកំណើតរបស់ខ្លួនបាន? បើតាម​ប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ យុវជន​អាច​ស្វែង​រក​សមត្ថភាព ឬដុងពីកំណើតរបស់ខ្លួនបាន​តាមរយៈ​ការធ្វើតេស្តខ្លួនឯងថា តើ​យើង​ពូកែខាងអ្វី ដូចជាពូកែខាងគណិតវិទ្យា ឬពូកែភាសាខ្មែរ ឬក៏​ពូកែខាងទំនាក់ទំនង រួចសម្លឹងមើលអាជីពដែលសាកសម។ មួយវិញទៀត យុវជន​អាចធ្វើតេស្តតាមរយៈកម្មវិធីរបស់​ទីភ្នាក់ងារជាតិ មុខរបរ និង​ការងារក៏បាន។

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញក្តីរំពឹងថា យុវជនរបស់យើង​នឹងពិចារណា​លើការជ្រើសរើស​វិថីជីវិត​នាពេល​អនាគត ដើម្បីសម្រេចក្តីស្រមៃ​ដោយ​ឈរ​លើ​មូលដ្ឋាន​បទពិសោធន៍របស់អ្នកជំនាញ និង​តម្រូវ​ការ​ការងារជាក់ស្តែង ។

ឯកឧត្តមបញ្ជាក់ថា ការធ្វើយ៉ាងដូចនេះ នឹង​ជំរុញ​ឱ្យ​កម្លាំង​ពលកម្ម​វ័យ​ក្មេង​កម្ពុជា សម្រេចក្តីស្រមៃរបស់ខ្លួន ហើយ​ក៏​ស្រប​ទៅនឹង​ផែនការយុទ្ធសាស្រ្ត​រយៈពេល​៥ឆ្នាំ​របស់​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​លើវិស័យការងារ សន្តិសុខ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​អនុវត្ត​តាមយុទ្ធសាស្រ្ត​បញ្ចកោណ របស់រាជរដ្ឋាភិបាល​កម្ពុជាអាណត្តិទី៧ ដែលមានទិសដៅ​ផ្តល់​នូវ​ព័ត៌មានគ្រប់គ្រាន់ ទូលំទូលាយ និង​ច្រើន​ជម្រើស​សម្រាប់ប្រជាពលរដ្ឋ និងយុវជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...