ក្រសួងអប់រំជ្រើសរើសនិស្សិត៣០នាក់ទៅសិក្សានៅប្រទេសហុងគ្រី

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ដល់សាធារណជនទាំងអស់ ដែលមាន​បំណង​ចង់ទៅសិក្សា​នៅប្រទេស​ហុងគ្រី ដោយរដ្ឋាភិបាល​ហុងគ្រីបាន​ផ្តល់​អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ក្រោម​កម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងអប់រំ អាហារូបករណ៍នេះ បែកចែកជា៥ប្រភេទផ្សេងគ្នារួមមាន៖

១.ថ្នាក់បណ្ឌិត ៤កន្លែង ដែលអាចជ្រើសរើសមុខជំនាញណាក៏បាន ដោយសិក្សាជាភាសាអង់គ្លេស ឬភាសាហុងគ្រី។

២.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងលើមុខជំនាញ កសិកម្ម វិស្វកម្ម សេដ្ឋកិច្ច សិល្បៈ និងវិទ្យាសាស្រ្តធម្មជាតិ​។

៣.ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង លើមុខជំនាញកសិកម្ម មនុស្សសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រធម្មជាតិ ។

៤.អាហារូបករណ៍០២កន្លែងសម្រាប់ការសិក្សាពេញមួយចប់សម្រាប់មុខជំនាញណាក៏បាន និង

៥.អាហារូបករណ៍​រយៈពេល១០ខែ ចំនួន៤កន្លែងសម្រាប់វគ្គបណ្ដុំបណ្ដាលជំនាញដែលបង្រៀនជាភាសាអង់គ្លេស ដល់និស្សិតដែលមានសញ្ញាបត្រឯកទេសស្រាប់ ។

នៅក្នុងអាហារូបករណ៍ទាំងនេះ ភាគីខាងរដ្ឋាភិបាលហុងគ្រីជាអ្នករ៉ាប់រង និងផ្គត់ផ្គង់ថ្លៃសិក្សា ផ្ដល់ប្រាក់អាហារូបករណ៍ប្រចាំខែសម្រាប់ការរស់នៅ ផ្ដល់កន្លែងស្នាក់នៅ ធានារ៉ាប់រងសេវាសុខភាព និងអត្ថប្រយោជន៍ផ្សេងទៀត ។

បេក្ខជនដែលមានចំណាប់អារម្មណ៍នឹងអាហារូបករណ៍នេះ តម្រូវឱ្យធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ apply.stipendiumhungricum.hu ឬ www.stipendiumhungaricum.hu  ឱ្យបានមុខថ្ងៃ១៥ ខែមករា ឆ្នាំ២០២២ ។

ជាមួយគ្នានេះ បេក្ខជនក៏តម្រូវឱ្យទៅចុះឈ្មោះនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍អគារលេខ៨០ មហាវិថីព្រះនរោត្ដម( ស្ថិតក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ម៉ោង១៦:០០ ល្ងាច ។

សម្រាប់ព័ត៌មានសូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖​ ០២៣ ២១០ ៥៥៣ ជារៀងរាល់ម៉ោងធ្វើការ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...