ពេញ – ជាឱកាសដ៏ល្អមួយសម្រាប់សិស្សនិស្សិតដែលចង់រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ដូចជា Digital Marketing, UX/UI Design, App and Web Development, Cyber Security, Artificial Interlligence, Financial Technology ដោយពេលនេះវិទ្យាស្ថានថាក់គ្លូប៊ល បានប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ចំនួន ១៥០កន្លែង។
ក្នុងនោះ និស្សិតនឹងទទួលបានអត្ថប្រយោជន៍ពីអាហារូបករណ៍ដូចជា មិនបង់ថ្លៃសិក្សាទាំងស្រុងរហូតចប់វគ្គសិក្សា, ទទួលបានឱកាសការងារក្រោយបញ្ចប់ការសិក្សា ព្រមទាំងមានឱកាសចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍នានា។
បេក្ខជនអាចដាក់ពាក្យប្រឡងយកអាហារូបករណ៍នេះបាន គឺត្រូវមានសញ្ជាតិខ្មែរ បានបញ្ចប់ថ្នាក់វិទ្យាល័យ ឬជានិស្សិតកំពុងសិក្សាក្រោមឆ្នាំទី៤ មានការប្ដេជ្ញាចិត្តបញ្ចប់វគ្គបណ្ដុះបណ្ដាល និងមានអាយុក្រោម២៥ឆ្នាំ ។

ផុតកំណត់ទទួលពាក្យថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៥:០០ ល្ងាច និងតេស្តជ្រើសរើសបេក្ខជននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ រួចប្រកាសលទ្ធផលជុំទី២ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ធ្វើការសម្ភាសន៍ថ្ងៃទី ១៤ដល់១៩ ខែមករា ឆ្នាំ២០២១ និងប្រកាសលទ្ធផលសម្រេចនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ។
បេក្ខជនអាចចុះឈ្មោះតាមតំណភ្ជាប់ https://bit.ly/TGI_Scholarship_Application_Batch2 ។ សម្រាប់ព័ត៌មានបន្ថែម ០១៦ ៣១២ ២១១ និងតាមរយៈ Email: tuxglobalinstitute.kh@gmail.com ។ សូមបញ្ជាក់ថា វិទ្យាស្ថានថាក់គ្លូប៊ល គឺជាវិទ្យាស្ថានមួយដែលមានកិច្ចសហការជាមួយប្រទេសជប៉ុន បង្កើតឡើងកាលពីឆ្នាំ២០២០ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការបណ្តុះបណ្តាលទៅលើផ្នែកវិស្វកម្មសូហ្វវែរ និងបច្ចេកវិទ្យា៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2025
សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសព្រុយណេ ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2025
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតបរទេសទៅសិក្សានៅប្រទេសព្រុយណេសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2024
តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































