ក្តីស្រមៃចង់ឃើញ​ក្មេងស្រី​ចេះសរសេរកូដកុំព្យូទ័រ ជំរុញ រិទ្ធ សុវណ្ណដាលីន បង្កើតគម្រោង Code for girl

ដោយសារ​តែ​ឃើញ​អ្នក​រៀនសរសេរកូដកុំព្យូទ័រ ឬអ្នក​រៀន​ព័ត៌មានវិទ្យា ភាគច្រើន​គឺជាបុរស បានជំរុញ​ឱ្យ យុវតី រិទ្ធ សុវណ្ណដាលីន ចាប់ផ្តើម​បង្កើតគម្រោង Code for Girl ឡើង ក្នុង​បំណង​ជំរុញ​ឱ្យ​ក្មេង​ស្រី ពិសេស​ក្មេង​ស្រីនៅទីដាច់ស្រយាលបានស្គាល់ និងរៀន​ពីបច្ចេកវិទ្យា។

យុវតី រិទ្ធ សុវណ្ណដាលីន បច្ចុប្បន្ន​ជា​និស្សិត​កំពុងសិក្សាជំនាញ​វិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិមិត្ត នៅសាកលវិទ្យាល័យខេមតិច ។ សុវណ្ណដាលីន និយាយថា នាងបានចាប់អារម្មណ៍ទៅលើការសរសេរកូដ ក៏ដូចជា វិស័យស្ទែមតាំងតែពីនៅរៀនថ្នាក់ទី១០មកម្ល៉េះ គឺនៅពេលដែលនាង​បានចូលរួម ជាមួយនឹងកម្មវិធីរបស់ STEAM SISTER Cambodia ។

រិទ្ធ សុវណ្ណដាលីន

“មុនដំបូងខ្ញុំអត់យល់សោះថា ស្ទែមជាអ្វី? ការសរសេរកូដជាអ្វី? រហូតដល់ពេលដែលខ្ញុំស្រាវជ្រាវខ្លួនឯង កាន់តែស៊ីជម្រៅទៅ ខ្ញុំអាចបង្រៀនគេបាន ហើយខ្ញុំក៏គិតថា ខ្ញុំពិតជាចាប់អារម្មណ៍ទៅលើខាងហ្នឹង”

កញ្ញា សុវណ្ណដាលីន បន្តថា ពេលដែលនាងចាប់ផ្តើមក្នុងការសរសេរកូដលើកដំបូង គឺមានអារម្មណ៍ថា មានសម្ពាធខ្លាំង ដោយសារតែអ្នកនៅជុំវិញខ្លួនហាក់មិនសូវជាគាំទ្រប៉ុន្មានទេ ព្រោះតែគេមើលមកនាងថា ជាស្រីហាក់ពិបាកជាងបុរស ក្នុង​ការចូលរួមធ្វើការងារទាក់ទងទៅនឹងស្ទែម ឬការសរសេរកូដ។ ចំណុចនេះហើយ​បានជំរុញ​ឱ្យ សុវណ្ណដាលីន បង្កើតក្លឹបសិក្សា​មួយឡើង ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក៏ដូចជាមូដ្ឋានគ្រឹះនៅក្នុងការសរសេរកូដ ដើម្បីបង្រៀនទៅកាន់សិស្សស្រីឯទៀត និងចូលរួមជំរុញផ្នែកស្ទែមនៅកម្ពុជា។

យុវតី រិទ្ធ សុវណ្ណដាលីន

 “សម្រាប់ខ្ញុំ គឺខ្ញុំគិតថា នៅពេលដែលខ្ញុំស្រឡាញ់ហើយ ទោះសម ឬមិនសម ក៏ខ្ញុំនៅតែធ្វើដែរ ខ្ញុំអត់គិតថា គំនិតរបស់ពួកគាត់អាចយកឈ្នះនៅក្ដីស្រមៃ ក៏ដូចជាការស្រឡាញ់របស់ខ្ញុំបាននោះទេ”

គម្រោង Code For Girl ត្រូវ​បាន​បង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយ​ដំបូងឡើយ ក្រុមរបស់ ដាលីន បានដាក់ស្នើទៅកាន់ អង្គការយូនីហ្វេសកម្ពុជា ហើយ​បន្ទាប់មកគម្រោងនេះ ក៏​បានជាប់ជាបេក្ខភាពនៅក្នុងចំណោម១៣គម្រោងទៀត ក្នុងការទទួលបានជំនួយថវិកា ក៏ដូចជា ជំនួយផ្សេងៗទៀត។ សម្រាប់ដាលីន ការបង្កើតគម្រោង Code For Girl  ហាក់មិនស្រួលប៉ុន្មាននោះទេ ព្រោះតម្រូវឱ្យមានការគ្រប់គ្រងពេលវេលា និងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។

យុវតី រិទ្ធ សុវណ្ណដាលីន

“ខ្ញុំតែងតែសួរនៅសំណួរមួយ ទៅកាន់ខ្លួនឯងថា បើសិនបើជាមិនបង្កើតពេលហ្នឹងទេ តើពេលណាទើបយើងបង្កើត? អ៊ីចឹងខ្ញុំគិតថា វាដល់ពេលហើយ បើសិនចាំយូរទៀត ពេលវេលាមិនចាំយើងទេ “

យ៉ាងណាក៏ដោយ ម្តងម្កាល ដាលីន ក៏ធ្លាប់មានចិត្តចង់បោះបង់គម្រោងនេះចោលដែរ គឺដោយហេតុថា ផុតកំណត់នូវការគាំទ្រពីខាងអង្គការ តែដោយសារមានចិត្តស្រឡាញ់ ក៏ដូចជាមានក្ដីស្រមៃចង់ឃើញសិស្សប្អូន ក៏ដូចជាសិស្សនារីផ្សេងៗទៀតមានឱកាសសិក្សាសរសេរកូដដូចជារូបនាង ទើប ដាលីន នៅតែបន្តគម្រោងមួយនេះរហូត​មក​ដល់បច្ចុប្បន្ន។

នៅថ្ងៃអនាគត ដាលីន ចង់ឃើញ Code  For Girl គឺជាគម្រោងមួយដែលអាចនាំព័ត៌មាន ឬក៏ចំណេះដឹង ទៅកាន់សិស្សស្រីឱ្យកាន់តែច្រើនជាងនេះ ជាពិសេសចង់ផ្តោតទៅលើសិស្សស្រីដែលមកពីខេត្ត ជាតំបន់ដាច់ស្រយាល ដូចជាខេត្តរតនៈគីរី និងមណ្ឌលគីរី ហើយក៏​ចង់បង្កើតជាសាលារៀនដែលមានថ្នាក់រៀនសម្រាប់តែសិស្សស្រី ដើម្បី​ពួកគេឱ្យក្លាហានក្នុងការប្រឡូកវិស័យសរសេរកូដ និង​ចាប់ផ្ដើមធ្វើតាមក្ដីស្រមៃរបស់ពួកគេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។