ក្រសួងអប់រំរៀបចំ​ការ​ប្រឡងបកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនា​ក្នុងការ​លើក​កម្ពស់​ការ​អប់រំសីលធម៌ និង​ចរិយាធម៌»

ដើម្បីអបអរទិវាជាតិអំណានលើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រសួងអប់រំ​យុវជន និងកីឡា បានរៀបចំ​ឱ្យ​មាន​ការ​ប្រឡង​ប្រជែង​បកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនា​ក្នុងការ​លើក​កម្បស់​ការ​អប់រំ​សីលធម៌ និង​ចរិយាធម៌» ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មូលហេតុ​ដែល​ក្រសួងអប់រំ​ជ្រើសរើស​យក​ប្រធានបទខាងលើ ដាក់​ឱ្យ​មានការ​ប្រកួតប្រជែងបកស្រាយ គឺផ្អែកទៅលើមូលហេតុចំនួន៣ រួមមាន ទី១. ស្របទៅតាមអាទិភាពរបស់រាជរដ្ឋាភិបាល នៅក្នុងវិស័យអប់រំដែលនឹងផ្តោតលើការពង្រឹងអភិបាលកិច្ច សុខភាព ការចូលរួមរបស់អាណាព្យាបាល និងចំណុចសំខាន់ចុងក្រោយដែលពាក់ព័ន្ធនឹងប្រធានបទតែម្ដងគឺ ការកែសម្រួលកម្មវិធីសិក្សា ស្របតាមតម្រូវការពង្រឹងចំណេះដឹង វិស័យសីលធម៌និងឥរិយាបទរបស់សិស្ស។ ទី២. គឺប្រធានបទនេះឆ្លើយតបនឹងកម្មវិធីសិក្សា របស់ក្រសួងអប់រំដែលបានគូសបញ្ជាក់ពីគុណសម្បទាទាំង៣របស់សិស្ស (វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា) ដែលត្រូវមានក្រោយបញ្ចប់ការសិក្សា​ឈានទៅក្លាយជាពលរដ្ឋពេញលេញ។

មូលហេតុចុងក្រោយ គឺមកពី ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ចំណែកប្រលោមលោក ឬស្នាដៃតែងនិពន្ធផ្សេងនៅកម្ពុជាភាគច្រើន គឺផ្អែកទៅតាមបែបពុទ្ធនិយម។ ហេតុនេះក្រសួងជឿជាក់ថា អ្នកចូលរួមប្រកួតប្រជែងនឹងប្រើប្រាស់ស្នាដៃទាំងនោះជាមូលដ្ឋាន បកស្រាយប្រធានបទដែលក្រសួងបានដាក់ចេញ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បេក្ខជនដែលអាច​ចូលរួម​ក្នុងការ​ប្រឡងប្រជែងបាន គឺមានដូចជា មន្រ្តីអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្ស សិស្ស និស្សិត និង​សាធារណជនទូទៅ។ បេក្ខជន​ត្រូវ​សរសរការបកស្រាយប្រធានបទ​ចំនួនពី១៥ទំព័រ ទៅ២០ទំព័រ ដោយកុំព្យូទ័រ ប្រើពុម្ពអក្សរ Khmer OS Moul Light 12 (សម្រាប់ចំណងជើងនិងចំណងជើងរង) និង Khmer OS Siemreap ទំហំអក្សរ ១២ (សម្រាប់អត្ថបទ)។

កាលបរិច្ឆេទឈប់ទទួលស្នាដៃ គឺត្រឹម​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៥រសៀល​ជាកំហិត។ បេក្ខជនអាច​ផ្ញើស្នាដៃតាមរយៈតេឡេក្រាម 010 22 07 88៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...