អ្នកផលិតមាតិកា ៖ គុណតម្លៃ គឺជាស្នូលនៃមាតិកាលើបណ្ដាញសង្គម

បច្ចុប្បន្ន វិស័យឌីជីថលបានក្លាយជាផ្នែកមួយដ៏សំខាន់ សម្រាប់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។ មនុស្សគ្រប់គ្នា និងស្ទើរគ្រប់វិស័យ បាននិងកំពុងពឹងផ្អែក គ្រឿងអេឡិចត្រូនិច បច្ចេកវិទ្យា និងបណ្ដាញសង្គម ដើម្បីទំនាក់ទំនង ចែកចាយព័ត៌មាន សិក្សារៀនសូត្រ កម្សាន្ត និងធ្វើអាជីវកម្ម។ ហេតុផលនេះ បានធ្វើឱ្យ បណ្ដាញសង្គម កាន់តែមានវិសាលភាពធំទូលាយ និងមានឥទ្ធិពលខ្លាំងមកលើសង្គមកម្ពុជា និងពិភពលោក។ ដោយសារតែឥទ្ធិពលនេះហើយ ទើបទាមទារ​ឱ្យអ្នកផលិតមាតិកាលើបណ្ដាញសង្គម មានការគិតគូឱ្យបានល្អិតល្អន់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាថា មាតិកាដែលត្រូវបានផលិត គឺជះឥទ្ធិពលវិជ្ជមានដល់សង្គម។ នេះជាអ្វី ដែលបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមបានលើកឡើង។

លោក តែ ឈាងឡេង អ្នកផលិតមាតិកាបច្ចេកវិទ្យា និងអប់រំ បានបង្ហាញការយល់ឃើញថា ការបង្ហោះ ផ្សព្វផ្សាយ ឬចែករំលែកមាតិកាលើបណ្ដាញសង្គម សុទ្ធតែអាចហុចជាផលវិជ្ជមាន និងអវិជ្ជមាន អាស្រ័យទៅលើប្រភេទមាតិកា​ ដែលយើងបានបង្ហោះ។ ដូច្នេះ អ្វីដែលអ្នកផលិតមាតិកាគ្រប់រូបអាចធ្វើបាន គឺគួរតែ ធ្វើអ្វី ដែលផ្ដល់នូវគុណតម្លៃ និងភាពរីកចម្រើនសម្រាប់សង្គម ហើយមិនគួរផលិតប្រភេទមាតិកាណា ដែលប៉ះពាល់ដល់សង្គមនោះទេ។

មាតិកា ដែលផ្ដល់ផលវិជ្ជមានសម្រាប់សង្គម

លោក ឈាងឡេង មានប្រសាសន៍ថា ចំពោះមាតិកា ដែលអ្នកផលិតមាតិកា ឬអ្នករកចំណូលតាមអនឡាញ (MMO) គួរផ្ដោតក្នុងការផលិត លើជ្រុងចំនួន ៣ ក្នុងនោះមានដូចជា ទី១ មាតិកាអប់រំ ដែលមាន ការបង្រៀនតិចនិច ឬបច្ចេកទេសផ្សេងៗ ការចែករំលែកចំណេះដឹងទូទៅ ការគ្រប់គ្រងផ្លូវចិត្ត និងការចែករំលែកបទពិសោធន៍។ ទី២ មាតិកាកម្សាន្ត ដូចជា កម្រងរឿងខ្លី ភាពយន្តឯកសារ កម្រងរូបភាព ឬអត្ថបទកំប្លែង ដែលបង្កប់ខ្លឹមសារអប់រំ។ និងទី៣ មាតិកា ដែលជួយផ្សព្វផ្សាយ វិសាលភាពនៃវប្បធម៌-អរិយធម៌ ទៅកាន់ពិភពលោក ដើម្បីឱ្យបរទេស ស្គាល់ពីកម្ពុជាកាន់តែច្រើន។

ការផ្សាព្វផ្សាយពីវិសាលភាពនៃវប្បធម៌-អរិយធម៌ និងទេសចរណ៍ មានអត្ថប្រយោជន៍ច្រើន ដល់សេដ្ឋកិច្ច ជាពិសេសគឺ វិស័យទេសចរណ៍ និងការទាក់ទាញអ្នកវិនិយោគបរទេស។

លោក តែ ឈាងឡេង
លោក ឆេង សុភ័ក្រ្ត គឺជាអ្នកផលិតមាតិកា និងជាបុគ្គលមានឥទ្ធិពលមួយរូបលើបណ្ដាញសង្គម។

សម្រាប់លោក ឆេង សុភ័ក្រ្ត ដែលជាអ្នកផលិតមាតិកា និងជាបុគ្គលមានឥទ្ធិពលមួយរូបលើបណ្ដាញសង្គមកម្ពុជា បានលើកឡើងថា មាតិកាប្រភេទណា ក៏ជាមាតិកាល្អសម្រាប់សង្គមដែរ, ដរាបណា មាតិកាទាំងនោះមិននាំឱ្យមនុស្សធ្វើរឿងអបាយមុខ មិនបំផុសបំផុលអ្នកទស្សនាឱ្យធ្វើរឿងដែលប៉ះពាល់ដល់ ជីវភាព សុខភាព និងការរស់នៅ។

តើមាតិកាប្រភេទណា ដែលបង្ករផលប៉ះពាល់ដល់សង្គម?

លោក សុភ័ក្រ្ត យល់ឃើញថា មាតិកា ដែលអាចប៉ះពាល់ដល់សង្គម អាចជាប្រភេទមាតិកា ដែលមានការស្លៀកពាក់មិនសមរម្យជ្រុលខ្លាំង ការប្រើប្រាស់ភាសាអសុរស ការប្រើពាក្យសម្ដីវាយប្រហារអ្នកដទៃ (bully) និងឈ្លោះគ្នាតាមបណ្ដាញសង្គម ដោយមិនព្យាយាមសន្ទាន ដើម្បីរកដំណោះស្រាយ។ លោកបន្តថា ក្នុងវិស័យផលិតមាតិកា អ្នកផលិត គឺទទួលបានប្រាក់ចំណូលពីម្ចាស់ឧបត្ថម្ភ និងបណ្ដាញសង្គម។ ប៉ុន្តែ នៅពេលដែលមាតិកាភាគច្រើន ជាមាតិកា ដែលអត់មានគុណភាព វាអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យផលិតមាតិកាទាំងមូលតែម្ដង ព្រោះមិនមានការគាំទ្រ ដោយសារមានអ្នកផលិតមាតិកា បែបអវិជ្ជមានច្រើនពេក។

នៅពេលដែលយើង ផលិតមាតិកា ដែលអត់មានគុណភាព មិនមានគោលការណ៍ និងទម្រង់ល្អ វាធ្វើឱ្យប៉ះពាល់ដល់បណ្ដាញសង្គមដូចជា ហ្វេសប៊ុក និងយូធូបដែលអត់សូវជួយទ្រទ្រង់ដល់អ្នកផលិត ហើយនេះជាការប៉ះពាល់មួយដោយប្រយោល។

លោក ឆេង សុភ័ក្រ្ត

ខណៈ លោក ឈាងឡេង យល់ឃើញថា ប្រភេទមាតិកា ដែលអាចប៉ះពាល់ដល់សង្គម អាចជា មាតិកា ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ហើយអាចបង្ករជាភាពចលាចលផ្សេងៗ។ មួយវិញទៀត មាតិកាប្រភេទក្លែងបន្លំ ឬឆបោក ក៏ជាអ្វីដែលសាធារណជនត្រូវកត់សម្គាល់ដែរ ព្រោះមួយរយៈពេលចុងក្រោយនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចបង្កើតនូវរូបភាព និងវីដេអូជាច្រើន។

លោក តែ ឈាងឡេង អ្នកផលិតមាតិកាបច្ចេកវិទ្យា និងអប់រំ។

ការសំណូមពរ

ចំពោះអ្វី ដែលអ្នកផលិតមាតិកា ទាំងពីររូបចង់បាន គឺពួកគាត់លើកឡើងស្រដៀងគ្នា ទាំងលោក សុភ័ក្រ្ត និងលោក ឈាងឡេង ចង់ឃើញ អ្នកដែលរកប្រាក់ចំណូលតាមអនឡាញ (MMO) និងអ្នកផលិតមាតិកាលើបណ្ដាញសង្គម គួរពិចារណាឱ្យបានដិតដល់ មុនពេលដែលគាត់ផលិត ឬបង្ហោះមាតិការបស់ខ្លួន ទៅកាន់បណ្ដាញសង្គម ព្រោះអ្នកផលិតមាតិកាទាំងអស់ សុទ្ធតែជាធាតុសំខាន់ សម្រាប់ការលើកស្ទួយ និងអភិវឌ្ឍសង្គមជាតិ។ លើសពីនេះ មាតិកាទាំងអស់ វិសាលភាពធំធេងណាស់ មិនមែនមើលឃើញត្រឹមតែក្នុងប្រទេសយើងនោះទេ ប៉ុន្តែប្រទេសដទៃក៏អាចមើលឃើញដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។