បណ្ឌិត ឃៀង សុធី ៖ ជំនាញ STEM ជួយឱ្យសិស្សមានភាពឯករាជខ្ពស់ និងមានស្មារតីស្រាវជ្រាវ

ភ្នំពេញ– បច្ចុប្បន្នជំនាញស្ទែម (STEM) នៅក្នុងប្រទេសកម្ពុជា កំពុងដើរតួយ៉ាងសំខាន់លើគ្រប់វិស័យ រាប់ទាំងការអប់រំ ព្រមទាំងការសិក្សាស្រាវជ្រាវ និងទទួលបានការ​គាំទ្រពីរាជរដ្ឋាភិបាល ពិសេសរយៈពេល ៥ឆ្នាំចុងក្រោយនេះ ។​ សិក្សាជំនាញ STEM ជួយឱ្យសិស្សមានភាពឯករាជខ្ពស់ មានស្មារតីសិក្សាស្រាវជ្រាវបន្ថែមពីលើការសិក្សានៅក្នុងថ្នាក់ ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត សុធី សាកលវិទ្យាធិកានៃសាកលវិទ្យាល័យខេមតិច (CamTech University) នៅក្នុងកម្មវិធី Digital Talk Series ដែលរៀបចំដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ។

លោកបណ្ឌិត ឃៀង សុធី ជាសាកលវិទ្យាធិកានៃសាកលវិទ្យាល័យខេមតិច (CamTech University) បានលើកឡើងថា ការអប់រំ STEM សំដៅទៅលើកត្តា ៣ ចម្បង រួមមា​នទី១ ការសិក្សាអំពីវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យារួមបញ្ជូលគ្នា ។ ទី២ ការអប់រំស្ទែម ជាការសិក្សាដែលអនុវត្តជាក់ស្ដែងអំពីការស្រាវជ្រាវ ។ ទី៣ ជាការសិក្សាលើសពីផ្សំបញ្ជូលគ្នារវាងទី១ និងទី២ ដោយសិស្សានុសិស្សសិក្សាទៅលើការដោះស្រាយបញ្ហាផ្ទាល់កំពុង​កើតមាននៅក្នុងសង្គម ។

លោកបណ្ឌិត ឃៀង សុធី បានបន្តថា ថ្នាក់អប់រំស្ទែមមានរូបភាព​សិក្សាច្រើនសណ្ឋានផ្សេងៗគ្នា ដោយក្នុងថ្នាក់រៀនផ្ទាល់ត្រូវរៀនបំពាក់ឧបករណ៍សិក្សាឱ្យបាន​គ្រប់គ្រាន់ ការអនុវត្តជាក់ស្ដែង ការពិភាក្សាគ្នាជាក្រុមដើម្បី​ស្វែងរកដំណោះស្រាយ និងស្រាវជ្រាវជាក្រុមនៅក្នុងថ្នាក់រៀនគ្រប់ម៉ោងសិក្សា ។ លើសពីនេះក៏មានការសិក្សា និងអនុវត្តជាប្រព័ន្ធអនឡាញ (Online System) ផងដែរ ។

សាកលវិទ្យាធិការរូបនេះ បានបន្តថា ក្រោយពីបញ្ចប់ការសិក្សាជំនាញស្ទែម (STEM) សិស្ស-និស្សិតអាចទទួលបានចំណេះជាច្រើន ដូចជា ការដោះស្រាយបញ្ហាបានយ៉ាងល្អ មានជំនាញគិតពិចារណាស៊ីជម្រៅ (Critical thinkers) មានជំនាញសហគ្រិននវានុវត្តថ្មី របៀប​ដំណោះស្រាយថ្មី ដែលសិស្សខ្លួនឯងមានឱកាសក្លាយជាសហគ្រិនសង្គម ។

គួរបញ្ជាក់ដែរ កម្មវិធី Digital Talk Series រៀបចំដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ) ក្រោមប្រធានបទ “ហេតុអ្វីសិស្សានុសិស្សគួរចាប់យកជំនាញSTEM” ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...