កុមារ និងយុវជនត្រូវការអភិវឌ្ឍផ្នែករាង្គកាយ បញ្ញា អារម្មណ៍ និងទំនាក់ទំនងទន្ទឹមគ្នា ដើម្បីទទួលជោគជ័យក្នុងអាជីពការងារ និងមុខរបរអាជីវកម្ម

មាតាបិតាភាគច្រើនតែងតែចង់ឱ្យ​បុត្រធីតារបស់ខ្លួនមានរាង្គកាយមាំមួន សុខភាពល្អ មានបញ្ញាឆ្លាសវៃ និងរៀនសូត្រទទួលបានចំណាត់ថ្នាក់ល្អ ដើម្បីទទួលបានជោគជ័យក្នុងជីវិត។ ប៉ុន្តែអ្នកជំនាញក្នុងវិស័អប់រំលើកឡើងថា “កុមារ និងយុវជនត្រូវការអភិវឌ្ឍផ្នែករាង្គកាយ បញ្ញា អារម្មណ៍ និងទំនាក់ទំនងទន្ទឹមគ្នា ដើម្បីទទួលជោគជ័យក្នុងអាជីពការងារ និងមុខបរបអាជីវកម្មនៅពេលអនាគត”។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ភូមិសិក្សាកម្រិតមត្តេយ្យសាលារៀនសហគមន៍២១ កាលពីថ្មីៗនេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា ឪពុកម្តាយភាគច្រើនផ្តោតសំខាន់លើការអភិវឌ្ឍផ្នែករាង្គកាយ ដោយបរិភោគអាហារបំប៉នផ្សេងៗតាំងពីទារកចាប់កំណើតនៅក្នុងផ្ទៃ រហូតទារកប្រសូត អ្នកអាណាព្យាបាលខិតខំស្វែងរកអាហារល្អៗ ដើម្បីជំរុញឲ្យកុមារមានរាង្គកាយលូតលាស់ ធំធាត់ មានសុខភាពល្អមាំទាំ និងមានបញ្ញាវៀងវៃផងដែរ។

លោកឧកញ៉ាបានបន្ថែមទៀតថា នៅពេលកុមារគ្រប់អាយុចូលរៀន មាតាបិតាស្វះស្វែងរកសាលារៀនដែលមានកម្មវិធីល្អ និងមានតម្លៃថ្លៃ ដើម្បីធានាថាកូនៗទទួលបានចំណេះដឹងទូលំទូលាយ មានបញ្ញាឆ្លាសវៃ និងទទួលបានជោគជ័យក្នុងការសិក្សា រហូតដាក់សម្ពាធកូនត្រូវយកចំណាត់ថ្នាក់លេខ១ ឬលេខ២ឱ្យ​យខាងតែបាន។

លោកឧកញ៉ាបានសង្កត់ធ្ងន់ថា មនុស្សមួយចំនួនមានរាង្គកាយ សុខភាពល្អ បញ្ញាឆ្លាសវៃ រៀនសូត្របានខ្ពង់ខ្ពស់មានចំណេះដឹង ជំនាញគ្រាន់បើ ប៉ុន្តែការអភិវឌ្ឍផ្នែកអារម្មណ៍ ស្មារតីទន់ជ្រាយ ឆាប់ខឹង ឆាប់អន់ចិត្ត ឆាប់តូចចិត្ត បាក់ទឹកចិត្ត ស្រងាកចិត្ត ខ្វះភាពអំណត់តស៊ូព្យាយាម ខ្វះការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សនៅជុំវិញ ធ្វើការងារជាក្រុមតែងតែមានបញ្ហាជាមួយអ្នកដទៃ ដែលកត្តានេះភាគច្រើននាំឲ្យបរាជ័យក្នុងអាជីពការងារ ក៏ដូចជាមុខរបរអាជីវកម្មផ្សេងៗផងដែរ។

ដើម្បីជំរុញកុមារ និងយុវជនទទួលបានការអភិវឌ្ឍពេញលេញ លោកឧកញ៉ាបានបញ្ជាក់ថា អ្វីដែលយើងត្រូវធ្វើ គឺផ្តល់ការអប់រំ និងការអភិវឌ្ឍផ្នែកអារម្មណ៍ ស្មារតី និងទំនាក់ទំនងសម្រាប់កុមារក្រោមអាយុ៦ឆ្នាំ ចំណែកកុមារអាយុពី ៦ ដល់១២ឆ្នាំ គឺផ្តោតជាសំខាន់លើការអភិវឌ្ឍផ្នែកចំណេះដឹង និងភាពមាំទាំផ្នែកអត្តចរិត។ រីឯយុវជនចាប់ពីអាយុ១៣ឆ្នាំ ដល់១៨ឆ្នាំ គឺជាវ័យមួយត្រូវតម្រង់ទិសផ្នែកចំណេះដឹង ជំនាញមួយចំនួន ដើម្បីឆ្ពោះទៅចាប់យកជំនាញសិក្សានៅកម្រិតឧត្តមសិក្សា ហើយវ័យនេះក៏នៅតែបន្តអភិវឌ្ឍផ្នែកអត្តចរិត ផ្នត់គំនិត ការស្រឡាញ់សង្គមជាតិ និងចេះជួយអ្នកដទៃ។

ទន្ទឹមនឹងនេះ ដើម្បីសម្រេចបានកត្តាខាងលើនេះ លោកឧកញ៉ាបានជំរុញ និងលើកទឹកចិត្តអ្នកអាណាព្យាបាលចូលរួមសហការធ្វើសកម្មភាពជាមួយសាលារៀន និងទាមទារបទពិសោធន៍ និងចំណេះដឹងអប់រំបុត្រធីតាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...