ជំនាញបើកបរនាវា និងម៉ាស៊ីននាវា ជាជំនាញថ្មីមិនធ្លាប់មាននៅកម្ពុជា

ភ្នំពេញ – ជំនាញបើកបរនាវា និងម៉ាស៊ីននាវា គឺជា​ជំនាញក្នុង​ចំណោមជំនាញទាំង៦ របស់វិទ្យាស្ថានតេជោសែនសាធារណៈការ និង​ដឹកជញ្ជូន ។ ជំនាញនេះ ចាត់ទុកជា​ជំនាញមួយ​ដែលមាន​តម្រូវការច្រើននាពេលបច្ចុប្បន្ន និង​អនាគត ហើយ​ក៏ជា​ជំនាញថ្មីដែលមិនធ្លាប់មាននៅ​កម្ពុជាពីមុនមក ។ នេះបើតាម ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណៈការ និង​ដឹកជញ្ជូន ។

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណៈការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែអន្តរជាតិចំនួន២ គឺកំពង់ផែក្រុងភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយទៅថ្ងៃអនាគតយើងនឹងមានកំពង់ផែជាច្រើន ។ បច្ចុប្បន្នកំពង់ផែទាំងពីរទទួលទំនិញយ៉ាងច្រើន ដោយ​​កើនពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើង ។ ដើម្បីឱ្យសេវាកម្មកំពង់ផែកាន់តែមានលទ្ធភាពបម្រើ​ដល់តម្រូវការនៃការ​ដឹកជញ្ជូន ក៏​ដូចជា​ផ្គត់ផ្គង់ការនាំការចូល-ចេញ កម្ពុជាត្រូវ​ការ​អ្នក​ជំនាញច្រើនប្រភេទ ក្នុងនោះអ្នកជំនាញបើកបរនាវា គឺមានតម្រូវការខ្ពស់ ។

“ខ្ញុំបានទទួលសំណូមពរ និង​សំណើរជាច្រើនពីថ្នាក់ដឹកនាំកំពង់ផែទាំងពីរ គឺធ្វើយ៉ាងណាឱ្យ​វិទ្យាស្ថានជួយយកចិត្តទុកដាក់បណ្តុះបណ្តាល ផ្តល់អ្នកជំនាញ អ្នក​បច្ចេកទេស ផ្នែកខាងអ្នកបើកបរនាវាដែលត្រូវអូសនាវាពីដែនសមុទ្រអន្តរជាតិចូលមកកម្ពុជា ហើយអូសពីដែនសមុទ្រកម្ពុជា ទៅអន្តរជាតិ ហើយនិងសេវាកម្មផ្សេងៗទៀតនៅក្នុងកំពង់ផែរបស់យើង”

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណៈការ និង​ដឹកជញ្ជូន

បើយោងតាមការចុះផ្សាយរបស់វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន ជំនាញអ្នក​បើកបរនាវា ផ្តោត​សំខាន់លើការងារពាក់ព័ន្ធនឹងការបើកបរនាវា និងកិច្ចការនៅកំពង់ផែដើម្បីសម្រួល​ដល់ការចូល-ចេញរបស់នាវា ដូចជាការកំណត់រកទីតាំងនាវាតាមប្រព័ន្ធអេឡិចត្រូនិច (GPS RADA) ការពិនិត្យខ្សែទឹក និងសណ្ឋានដី មើលពោង សញ្ញាតាមផ្លូវនាវាចរ ការ​បោះថ្ពក់ខ្សែចងនាវាជាដើម ។

ដោយឡែកជំនាញម៉ាស៊ីននាវាផ្តោត​សំខាន់​ទៅលើឯកទេស​ជួសជុល ថែទាំនាវា ការងារផ្នែកគ្រឿងបង្គំ ការងារ​ផ្នែក​គ្រឿងម៉ាស៊ីន ការងារដំឡើងនាវា និង​ការងារសង្រ្គោះបន្ទាន់ពេលម៉ាស៊ីននាវាមានបញ្ហាពេលកំពុងប្រតិបត្តិការ ។

ដើម្បីរៀននិង​ក្លាយជាអ្នកជំនាញបើកបរនាវា និង​ជួសជុលម៉ាស៊ីននាវា និស្សិតត្រូវចេះភាសាអង់គ្លេស ដែលអាចធ្វើការ​ទំនាក់ទំនងជាមួយ​អ្នក​ផ្សេង​ទៀតបាន, ចេះ​មើលផ្លាកសញ្ញា, ចេះគណិតវិទ្យា រូបវិទ្យា ធរណីមាត្រ, ត្រូវមានកាយសម្បទាសុខភាពល្អ និងកម្លាំង​មាំមួន,​ ចេះហែលទឹក, អំណត់អត់ធ្មត់, ចំណេះដឹងទូទៅ, វាងវៃមានភាពម្ចាស់ការ ចេះគ្រប់គ្រងស្ថានភាព។

ក្រោយបញ្ចប់ការសិក្សា និស្សិតអាចទៅបម្រើការងារនៅកំពង់ផែទាំងពីររបស់កម្ពុជា ដូចជាកំពង់ផែស្វយ័តភ្នំពេញ និង​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងកំពង់ផែឯកជនផ្សេងទៀត។ ក្នុងនោះក៏អាច​ធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកមួយចំនួន, ជាអ្នកជួសជុល ថែទាំនាវា (Fleet Services) ឬបម្រើការងារក្នុងក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកលំដាប់អន្តរជាតិ (Shipping Line)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...