តើទម្លាប់គេងទ្រមួក ឬគេងលើសកំណត់ អាចបណ្ដាលមកពីកត្តារួមផ្សំអ្វីខ្លះ?

បច្ចុប្បន្ន ការសិក្សាបែបវិទ្យាសាស្ត្រនៅតែមិនច្បាស់អំពីមូលហេតុ ដែលនាំឱ្យមនុស្សគេងច្រើនលើសកំណត់ ឬគេងទ្រមួកនោះទេ។ ប៉ុន្តែការសិក្សាបានបង្ហាញថា មានកត្តារួមចំណែកជាច្រើន ដែលធ្វើឱ្យមនុស្សម្នាក់ គេងលើសកំណត់ ហើយទម្លាប់នេះក៏បង្ករឱ្យមានផលប៉ះពាល់ច្រើនផងដែរ។ ប៉ុន្តែប្រសិនបើសួរថា បញ្ហាមួយណា ដែលបានកើតមុន ? គេនៅតែមិនអាចកំណត់បានថា មួយណាជាមូលហេតុ និងមួយណាជាផលប៉ះពាល់នៃការគេងច្រើន។

យោងតាម BetterUp មានកត្តារួមផ្សំសំខាន់ៗចំនួន ៧ ដែលបណ្ដាលមនុស្សម្នាក់គេងច្រើនលើសកំណត់៖

១. វិបត្តិដំណេក ៖ នៅក្នុងវិបត្តិដំណេកមានលក្ខខណ្ឌជាច្រើនដូចជា ជំងឺដង្ហើមដើរមិនទៀងទាត់ពេលគេង (Sleep Apnea) ជំងឺដេកមិនលក់ (Insomnia) និងជំងឺងងុយដេកខ្លាំង (narcolepsy) ដោយលក្ខខណ្ឌទាំងនេះ ប៉ះពាល់ដល់រយៈពេលដែលអ្នកត្រូវគេងពេលយប់ និងអារម្មណ៍នឿយហត់នៅពេលថ្ងៃ។

២. ជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភ ៖ ភាពមិនប្រក្រតីផ្នែកអារម្មណ៍ ដូចជា ជំងឺធ្លាក់ទឹកចិត្ត ធ្វើឱ្យអ្នកជួបវិបត្តិងងុយគេងចាប់ពី ៣ ទៅ១២ដងឯណោះ។ ចំណែក ការថប់បារម្ភក៏ជាប់ទាក់ទងទៅនឹងវិបត្តិដំណេកដែរ អាការនេះធ្វើឱ្យអ្នកជួបបញ្ហាពិបាកគេង បន្ទាប់មកអាចបង្កើនហានិភ័យ នៃការគងលើសកំណត់នៅពេលក្រោយ។

៣. បញ្ហាធាត់ ៖ យោងតាមការសិក្សាបានបង្ហាញថា នៅពេលដែលមនុស្សម្នាក់មានម៉ាសរាងកាយធំខ្លាំងពេក អាចប៉ះពាលដល់ចង្វាក់បេះដូងរបស់គេ ព្រមទាំងប៉ះពាល់ដល់គុណភាពនៃការគេង។ បន្ទាប់មក ធ្វើឱ្យមានអារម្មណ៍អស់កម្លាំងនៅពេលថ្ងៃ។

៤. ជំងឺទឹកនោមផ្អែម ​៖ ផលរំខានទូទៅនៃជំងឺទឹកនោមផ្អែមប្រភេទទី២ មានដូចជា បញ្ហាស្ពឹកជើង (restless leg syndrome) និងការផ្លាស់ប្ដូរកម្រិតជាតិស្ករក្នុងឈាមយ៉ាងឆាប់រហ័ស ដែលអាចបណ្ដាល​ឱ្យគេងមិនលក់ ។ លក្ខខណ្ឌនេះបណ្ដាលឱ្យមានអារម្មណ៍នឿយហត់នៅពេលថ្ងៃ និងបន្តគេងច្រើនជាបន្តបន្ទាប់។

៥. ការឈឺចាប់រ៉ាំរ៉ៃ ៖ អារម្មណ៍មិនស្រួលខ្លួន និងឈឺចាប់ ធ្វើឱ្យអ្នកពិបាកគេងលក់ស្កប់ស្កល់ ហើយនៅពេលដែលវារួមបញ្ចូលគ្នាជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត វាអាចបណ្ដាលឱ្យអ្នកងងុយគេងខ្លាំង ក្រោយពេលភ្ញាក់ពីគេង។

៦. ជំងឺក្រពេញទីរ៉ូអ៊ីត (Hypothyroidism) ៖ ការថយចុះ នៃការផលិតអរម៉ូននៅក្នុងក្រពេញទីរ៉ូអ៊ីត រួមជាមួយនឹងបញ្ហាដំណេក អាចបង្កើនអារម្មណ៍ងងុយគេខ្លាំងនាពេលថ្ងៃ។

៧. ការប្រើប្រាស់ថ្នាំ ៖ ការប្រើប្រាស់ថ្នាំរួមបញ្ចូលទាំងថ្នាំងងុយគេង ក៏អាចបណ្ដាលឱ្យគេងលើសកំណត់ផងដែរ ។ ការប្រើប្រាស់ថ្នាំអាចធ្វើឱ្យអ្នកកាន់តែគេងមិនលក់លើសដើម។

យ៉ាងណាមិញ អ្នកក៏គួរតែកត់ចំណាំផងដែរថា ការគេងច្រើន ត្រឹមមួយថ្ងៃ ឬពីរថ្ងៃគឺមិនមែនជាបញ្ហាចោទនោះទេ ។ ជាពិសេស នៅពេលដែលអ្នកបានគេងចន្លោះពី ៧ ទៅ៨ម៉ោង ជាទៀងទាត់។ ចំណែកការគេងលើសម៉ោងយូរៗម្ដងនៅចុងសប្ដាហ៍ក៏មិនមែនជាបញ្ហាចោទនោះដែរ។ ប៉ុន្តែការគេងច្រើន ជាប់ជាប្រចាំ គឺជាបញ្ហាប្រឈមមួយដែលត្រូវដោះស្រាយ ព្រោះវាអាចប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...