លោក គីម ដារ៉ា ៖ យុវជនបើចង់ឱ្យខ្លួនឯងប្រសើរ ត្រូវផ្តោត​លើ​ការ​អភិវឌ្ឍសមត្ថភាព

ចូលដល់វ័យក្រោយមធ្យមសិក្សា ឬក្រោយឧត្តមសិក្សា យុវជនភាគច្រើនតែងស្វែងរកឱកាសការងារល្អមួយ ដើម្បីទទួលបានបទពិសោធន៍ ការអភិវឌ្ឍសមត្ថភាព និងប្រាក់ចំណូលផងដែរ។ ទន្ទឹមគ្នានេះ យុវជននៅក្នុងវ័យក្មេងបែបនេះ ត្រូវតែខិតខំធ្វើការដើម្បីបង្កើនសមត្ថភាពឱ្យខ្លាំង យកចិត្តទុកដាក់ និងរៀនចេះពីការងារឱ្យច្រើន។ នេះបើតាមការលើកឡើងរបស់ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Start Up Community ។

លោក គីម ដារ៉ា បញ្ជាក់បន្ថែមថា ការធ្វើការដើម្បីពង្រឹងសមត្ថភាព មានន័យថា បង្កើនសមត្ថភាពការងារឱ្យខ្លាំង ព្រោះកាលណាយុវជនផ្ដោតលើសមត្ថភាព ខិតខំធ្វើការ រៀនចេះពីការងារច្រើន នឹងនាំឱ្យសមត្ថភាពកើន ការងារកាន់តែសម្បូរ នោះឱកាសទទួលបានបាក់កម្រៃក៏ច្រើនជាងមុនដែរ ។ លោក គីម ដារ៉ា បន្តថា ប្រសិនបើយុវជនធ្វើការដើម្បីតែប្រាក់កម្រៃតែមួយមុខ ហើយចាប់ផ្ដើមគិតថា ធ្វើការដើម្បីឱ្យសមនឹងតម្លៃប្រាក់ខែ នោះនឹងធ្វើឱ្យសមត្ថភាពនៅមានកម្រិត មិនរីកចម្រើន និងមិនលេចធ្លោរ។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Start Up Community

ស្ថាបនិកសាលាបង្វឹក Start Up Community  បន្ថែមថា ប្រសិនយុវជនខិតខំធ្វើការឱ្យល្អ ផ្ដោតលើការអភិវឌ្ឍសមត្ថភាព មិនផ្ដោតលើប្រាក់ចំណូល នៅស្ថាប័នល្អ អ្នកដឹកនាំល្អ គេមើលឃើញ នឹងតម្លើងតំណែង ឬតម្លើងប្រាក់ខែឱ្យច្រើនជាងមុនដោយស្វ័យប្រវត្តិ។ ផ្ទុយទៅវិញ បើទោះជាមិនតម្លើងតំណែង ឬតម្លើងប្រាក់ខែ ក៏មិនជាអ្វី ព្រោះយើងនៅតែមានសមត្ថភាពធ្វើការងារល្អនៅស្ថាប័នដទៃទៀត និងទទួលបានប្រាក់ខែខ្ពស់ជាងមុន។ លើសពីនេះ កាលណានឿយណាយជាមួយអាជីពជាអ្នកធ្វើការ ហើយចង់ផ្លាស់ប្ដូរអាជីពទៅជាសហគ្រិន ក៏នៅតែមានឱកាសរីកចម្រើនខ្ពស់ ព្រោះយើងមានសមត្ថភាពខ្លាំង ចេះច្រើន និងឱកាសច្រើន។

«យើងអាចផ្លាស់ប្ដូរស្ថាប័នបាន ប៉ុន្តែសមត្ថភាពប្រសិនបើយើងមិនបណ្ដុះទេ គឺមិនអាចកើនបានឡើយ។»

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Start Up Community
ធ្វើការដើម្បីពង្រឹងសមត្ថភាពឱ្យពូកែ។

លោក គីម ដារ៉ា លើកឡើងទៀតថា យុវជនត្រូវពង្រឹងសមត្ថភាព កាលណាសមត្ថភាពកើន អ្វីៗនឹងប្រសើរឡើង ។ ទន្ទឹមគ្នានេះ ធ្វើការអ្វីក៏ដោយត្រូវផ្ដោតលើការរីកចម្រើនរបស់ខ្លួនឯងជាមុន ហើយប្រាក់ចំណូលនឹងមកតាមក្រោយ ។ លើសពីនេះ ប្រសិនជាចំណូលបច្ចុប្បន្នមិនទាន់ល្អ ត្រូវប្រឹងទៅដល់សមត្ថភាពមួយដែលខ្លាំង ដើម្បីទទួលបានតួនាទី និងចំណូលដែលសក្ដិសមនឹងសមត្ថភាពខ្លួន។

ស្ថាបនិកសាលាបង្វឹក Start Up Community បន្ថែមទៀតថា យុវជនធ្វើការប្រាក់ខែក៏យក ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺសមត្ថភាពធ្វើឱ្យខ្លួនឯងត្រូវតែរីកចម្រើន។ ស្របគ្នានេះ នៅក្មេងត្រូវជ្រើសរើសកន្លែងការងារ ឬស្ថាប័នណាដែលផ្ដល់ការរីកចម្រើនមុនគេ បើកន្លែងណាមិនផ្ដល់ការរីកចម្រើន មិនផ្ដល់ការអភិវឌ្ឍ ទោះជាទទួលបានប្រាក់ខែច្រើន ប៉ុន្តែគ្មានឱកាសអភិវឌ្ឍសមត្ថភាពខ្លាំងទៅថ្ងៃអនាគត។

លោក គីម ដារ៉ា លើកទឹកចិត្តដល់យុវជនដែលចង់ឱ្យខ្លួនឯងប្រសើរឡើង ចាប់ពីថ្ងៃនេះទៅ ត្រូវតែផ្ដោតលើការអភិវឌ្ឍសមត្ថភាព ព្រោះកាលណាយើងមានសមត្ថភាព យើងក៏មានជម្រើសច្រើន ទោះនៅក្នុងស្ថាប័នដដែលឱកាសឡើងប្រាក់ខែ ឱកាសឡើងតួនាទីមានជានិច្ច។ ម៉្យាងវិញទៀត បើផ្លាស់ប្ដូរស្ថាប័នថ្មីក៏បានប្រាក់ចំណូលខ្ពស់  ឬចង់បើកអាជីវកម្មក៏នៅតែមានសមត្ថភាពធ្វើបានជោគជ័យដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...