ចំណុចសកម្មវិជ្ជមានទាំង៧ កសាងសុភមង្គលពិតនៅក្នុងដំណើរជីវិត

បើនិយាយឱ្យសាមញ្ញ ទោះរស់នៅទីណា ធ្វើការនៅទីណា ​ធ្វើដំណើរទៅដល់ទីណាក៏មានសុភមង្គលដែរ ហើយមិនពិបាកបង្កើតសុភមង្គលពិតទាំងនោះ​ឡើយ ។ ជាក់ស្តែងដើម្បីកសាងសុភមង្គលពិតនៅក្នុងជីវិតការងារអាចជារឿងលំបាកបន្តិច ប៉ុន្តែត្រូវការចំណុចសកម្មវិជ្ជមានជាច្រើនតាមរយៈការគ្រប់គ្រងចិត្ត ការបង្កើតគំនិត ការប្រព្រឹត្តឬទង្វើ និងពាក្យសម្តីទៅកាន់ក្រុមការងារ ឬសមាជិកក្រុម ។ ខាងក្រោមនេះ ជាចំណុចសកម្មវិជ្ជមានទាំង៧ ជួយកសាងសុភមង្គលពិតនៅដំណើរជីវិត ។

១. ចេះជ្រើសរើសដំណោះស្រាយបញ្ហា ក្នុងលោកនេះមានបញ្ហាពីរប្រភេទ ទីមួយគឺបញ្ហាដែលអាចដោះ​ស្រាយបាន និងទីពីរបញ្ហាដែលមិនអាចដោះស្រាយបាន ។ បញ្ហាទីមួយ គឺប្រៀបដូចថ្មមួយដុំតូចដែលអាចរំកិលបាន នៅពេលដែលបញ្ហាទីពីរ គឺប្រៀបដូចថ្មមួយដុំធំមិនអាចនឹងរំកិល។ បើដឹងថារំកិល ឬច្រានមិនបានហើយ តើអ្នកនៅតែខាតពេលក្នុងការធ្វើទៀតដែរឬទេ? បញ្ហាដោះស្រាយបាន នឹងធ្វើឱ្យចិត្តរីករាយ នៅពេលដែលបញ្ហាដោះស្រាយមិនបាន នឹងធ្វើឲ្យផ្លូវចិត្តរិតតែរងទុក្ខ ។ ចូរកុំខ្វល់នឹងថ្មមួយដុំធំ ព្រោះវានឹងសឹករេចរិលដោយឯកឯងទៅតាមពេលវេលា​ ។

២. រក្សាគំនិតវិជ្ជមាន ៖ ការគិតអវិជ្ជមានចំពោះពិភពលោកធ្វើឱ្យខូចផ្លូវចិត្តនិងផ្លូវកាយទទេ ដោយគ្មានផលចំណេញអ្វីទាល់តែសោះ។ ពិភពលោកគឺជាកន្លែងសម្រាប់អ្នករីករាយមិនមែនទុក្ខសោកទេ។ អ្វីដែលអ្នកបានធ្វើ ទោះមិនល្អផ្តាច់ ក៏ជាជោគជ័យមួយនៅក្នុងជីវិតរបស់អ្នកដែរ ។ ចំណុចនេះ អាចមានន័យថា រឿងពិតនៃជីវិតមិនមែនមានភាពរីករាយគ្រប់ពេលទេ តែកុំបណ្តោយឱ្យទុក្ខសោកកើតឡើងច្រើនពេកនៅក្នុងដំណើរជីវិត ។

៣. រក្សាគំនិតវិជ្ជមានជានិច្ចទោះស្ថិតក្នុងបញ្ហា ៖ ចំណុចខ្មៅមួយលើក្រដាសសមួយផ្ទាំង តើអ្នកមើលឃើញអ្វី? មនុស្សភាគច្រើនប្រាកដជាឃើញតែចំណុចខ្មៅ ហើយបំភ្លេចអស់ ភាពសមួយផ្ទាំងធំ​ ។ ដូចនេះសូមកែគំនិតក្នុងភាពខ្វះខាត គឺមានចំណុចល្អជាច្រើនដែលអ្នកគួរតែនឹកគិត។ កុំឱ្យកំហុសតូចមួយបំផ្លាញសុខផ្ទាល់ខ្លួន និងភាពរីករាយរបស់អ្នកដទៃ ។

៤. បង្វែរបញ្ហាទៅជាបញ្ញា ៖ បញ្ហានិងទុក្ខសោកគឺជារឿងពីរផ្សេងគ្នា ។ បញ្ហាគឺជាការពិត ឯទុក្ខសោកគឺជាអារម្មណ៍ ។ ការខំត្រាំត្រែងនឹងបញ្ហា ធ្វើឱ្យទម្ងន់ទុក្ខរឹតតែធ្ងន់។ បើបញ្ហាអាចដោះស្រាយបាន តើអ្នកចាំបាច់ទៅខ្វល់ធ្វើអ្វី? ហើយបើបញ្ហានេះមិនអាចដោះស្រាយបាន តើមានប្រយោជន៍អ្វីទៅខ្វល់?

សាមញ្ញា​បំផុតអ្នកអាចយកវេលាដោះស្រាយបញ្ហាដែលអាចដោះបាន គឺល្អប្រសើរជាងចាយពេលឈឺចាប់ចំពោះបញ្ហាដែលអ្នកដឹងថា មិនអាចដោះស្រាយបាន ។ ហេតុនេះអ្វីដែលត្រូវតែធ្វើឱ្យបាន គឺទោះបញ្ហាច្រើនយ៉ាងណាក៏នៅតែរកសុខបាន​ ហើយវិធីដ៏ល្អបំផុតគឺបង្វែរបញ្ហាទៅជាបញ្ញា ។

៥.ជោគជ័យពិតប្រាកដមិនមែនទាល់តែឈ្នះគេឡើយ៖ លទ្ធផលបែបណា គឺមិនសំខាន់នោះទេ ឱ្យតែអ្នកបានខំព្យាយាមដោយស្មោះអស់ពីបេះដូង គឺអ្នកនឹងមិនមានកំហុសឡើយចំពោះអ្វីៗដែលអ្នកបានធ្វើ។ គិតដល់អនាគតអ្នកនឹងអស់សង្ឃឹម គិតត្រឹមបច្ចុប្បន្នអ្នកនឹងដើរទៅមុខយ៉ាងងាយ ហើយជោគជ័យប្រាកដត្រូវតែផ្តល់ស្នាមញញឹមចំពោះខ្លួនឯង និងអ្នកដទៃ ។

៦. សម្រេចចិត្តរួចហើយមិនមែនជាកំហុសទេ ៖ វេលាដែលមនុស្សម្នាក់សម្រេចចិត្ត គឺគ្មាននរណាមួយដឹងឡើយថាខុសឬត្រូវ ចំណែករឿងអតីតកាលទោះបើខំដុះលាងយ៉ាងណា ក៏នៅតែមិនអាចកែប្រែបាន ជម្រើសមានតែទទួលយកការពិត ។ រឿងដែលបានកើតឡើងចំពោះអ្នកហើយ ទោះជាបែបណាគឺសុទ្ធតែជារឿងល្អ ព្រោះអនាគតរបស់អ្នកនៅតែអាចកែប្រែឱ្យបានប្រសើរ តាមរយៈការកែប្រែថ្ងៃនេះ ។

៧. ចេះផ្តល់អភ័យទោស ៖​ បើនិយាយពាក្យ “យុត្តិធម៌” ទំនងជាមិនអាចធ្វើឱ្យជីវិតស្ងប់នោះទេ ព្រោះមានអ្នកដែលមិនអស់ចិត្តដោយការឈ្នះ ឬចាញ់ តែការអត់ឱនអភ័យទោស នឹងធ្វើឱ្យមនុស្សអាចរស់នៅជាមួយគ្នាដោយសុខ ។ ចំណុចនេះរឿងដែលល្អបំផុតត្រូវគិតថា មានវិធីពីរយ៉ាងក្នុងការបន្សាបជាតិប្រៃពីទឹកគឺ យកអំបិលចេញ និងចាក់ទឹកបន្ថែម ហើយការសម្រេចចិត្តគ្រប់យ៉ាងសុទ្ធតែជាជម្រើស ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...