ទម្លាប់សាមញ្ញៗប្រចាំថ្ងៃ ដើម្បីជំរុញផលិតភាពក្នុងការរស់នៅ

ការមិនបានយកចិត្តទុកដាក់អំពីការបង្កើនថាមពល ឬការគ្រប់គ្រងខ្លួនឯង គឺជាកត្តាប្រឈមមួយដែលមនុស្សស្ទើរតែគ្រប់គ្នាធ្លាប់ជួបប្រទះ។ តាមការសិក្សាមួយរបស់សាកលវិទ្យាល័យ Nottingham រកឃើញថា ការដឹងពីដំណើរនៃការជំរុញថាមពល និងចេះគ្រប់គ្រងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនឯង វាបានជួយឱ្យការចាប់ផ្តើមបន្តបេសកកម្មនៅថ្ងៃថ្មីមានប្រសិទ្ធភាព ឬក៏ផលិតភាពច្រើនជាងពេលដែលមិនបានគិតគួរអំពីបញ្ហានេះ។ 

ការយកចិត្តចិត្តទុកដាក់លើផលិតភាពរស់នៅ គឺ ជួយឱ្យការប្រើប្រាស់ពេលវេលាព្រឹកព្រលឹមកាន់តែប្រសើរ សម្រួចគោលដៅ មានតុល្យភាព បង្កើនគុណភាពរស់នៅប្រចាំថ្ងៃ បង្កើនសមទ្ធិផលការងារ រួមទាំងជំរុញឱ្យចេះស្រឡាញ់ពេលចិត្តជាមួយនឹងខ្លួនឯងបន្ថែមមួយកម្រិតទៀត។ យោងតាមគេហទំព័រ Entrepreneur បានរំលឹកនូវសកម្មភាពមួយចំនួន ដែលលោកអ្នក ត្រូវតែបន្តធ្វើឱ្យបានទៀងទាត់ ដើម្បីជំរុញផលិតភាពក្នុងការរស់នៅ។

លំហាត់ប្រាណ ៖ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Bristol រកឃើញថា មនុស្សដែលធ្វើលំហាត់ប្រាណជាប្រចាំ គឺបង្កើននូវថាមពលបន្ថែម និងមានសមត្ថភាពមើលអ្វីមួយនៅក្នុងផ្លូវវិជ្ជមានបានច្រើនជ្រុង។ ទន្ទឹមគ្នានោះ វាក៏អាចជួយទៅដល់ការពង្រឹង ជំនាញគិតស៊ីជម្រៅ និងបំផុសសេចក្ដីតាំងចិត្តក្នុងការបញ្ចប់ភារកិច្ចប្រចាំថ្ងៃផងដែរ។ កាលដែលធ្វើឱ្យរាងកាយមានចលនា យ៉ាងហោចណាស់ ១០នាទី ក្នុងមួយថ្ងៃ ក៏អាចជួយឱ្យកាត់ជាតិអាស៊ីតបានមួយផ្នែកដែរ ថែមទាំងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទដំណើរការល្អ។

ទទួលទានទឹកក្រូច ឬទឹកក្រូចឆ្មារ ៖ ការជ្រើសយកភេសជ្ជៈទឹកក្រូច ឬទឹកក្រូចឆ្មារ ដើម្បីទទួលទានពេលព្រឹកព្រលឹម ជួយឱ្យ​ស្រឡះបំពង់ក និងស្រូបថាមពលបំពេញបន្ថែមទៅកាន់សារពាង្គកាយ ដោយហេតុថាសារធាតុមកពីផ្លែក្រូចមានវិតាមីន C រួមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ។ ហើយរបៀបនៃការពិសាឱ្យមានប្រសិទ្ធភាព គឺទទួលទានមុនស្រស់ស្រូបអាហារពេលព្រឹកប្រមាណក្នុងរយៈពេល ១០ទៅ៣០នាទី សឹមទទួលទានអាហារ។ គួរជំរាបជូនដែរថា មិនគួរពិសាភេសជ្ជៈទឹកក្រូចដោយគ្មានទឹកធម្មតាសម្រាប់ផឹកជាបន្ទាប់បន្សំនោះទេ ព្រោះវាប៉ះពាល់ដល់សុខភាពធ្មេញរបស់អ្នក។

មិនប្រើប្រាស់ស្គ្រីនមុនទទួលទានអាហារពេលព្រឹក ៖ ប្រសិនបើក្រោកពីដំណេកភ្លាម លោកអ្នកផ្តល់ភាពសំខាន់នៅជាមួយស្គ្រីនទូរស័ព្ទដើម្បីទៅធ្វើសម្មភាពមិនសូវសំខាន់ដូចជា ផ្ញើសានិយាយលេង ឆែកហ្វេសប៊ុក នោះវានឹងនាំឱ្យលោកអ្នកបាត់បង់នូវការផ្តោត ថែមទាំងមិនបានធ្វើរឿងសំខាន់ៗជាច្រើនទៀត។ អ្នកគួរតែផ្តល់ភាពសំខាន់ទៅធ្វើឱ្យសកម្មភាពវិជ្ជមានជំនួសវិញដូចជា អនុវត្តការរក្សាចិត្តឱ្យស្ងប់ និងបង្កើនភាពស្រស់ថ្លាឱ្យបានពេញមួយថ្ងៃ តាមរយៈហាត់ប្រាណ សមាធិ ឬក៏ឈរមើលសត្វហើរតាមមាត់បង្អួចជាដើម។

រក្សាទម្លាប់បរិភោគអាហារពេលព្រឹក ៖ ការបរិភោគអាហារពេលព្រឹកដែលមានគុណភាព មានច្រើនជម្រើសណាស់សម្រាប់មនុស្សទូទៅ ប៉ុន្តែគួរជ្រើសយកអាហារណា ដែលស្របនឹងតម្រូវការរាងកាយ ឬអាហារដែលបំពេញថាមពលបានក្នុងរយៈពេលយូរ និងកាត់បន្ថយអាការៈឆាប់ឃ្លានជាដើម ដែលទាំងនេះគ្រាន់តែជាបច្ចេកទេសខ្លះៗប៉ុណ្ណោះ។ លោកអ្នកត្រូវប្រាដកថា អាហារពេលព្រឹកដែលជ្រើសយកមកទទួលទាន ត្រូវមានជីវជាតិសម្រាប់ទ្រទ្រង់នូវសុខភាព ពីព្រោះអាហារល្អ វាបានបង្កើនថាមពលទៅកាន់រាងកាយ និងធ្វើ​ឱ្យ​ការ​ចងចាំល្អ ជាពិសេសជួយឱ្យការផ្តោតសតិក្នុងរយៈពេលយូរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី