បើនិយាយឱ្យសាមញ្ញ ទោះរស់នៅទីណា ធ្វើការនៅទីណា ធ្វើដំណើរទៅដល់ទីណាក៏មានសុភមង្គលដែរ ហើយមិនពិបាកបង្កើតសុភមង្គលពិតទាំងនោះឡើយ ។ ជាក់ស្តែងដើម្បីកសាងសុភមង្គលពិតនៅក្នុងជីវិតការងារអាចជារឿងលំបាកបន្តិច ប៉ុន្តែត្រូវការចំណុចសកម្មវិជ្ជមានជាច្រើនតាមរយៈការគ្រប់គ្រងចិត្ត ការបង្កើតគំនិត ការប្រព្រឹត្តឬទង្វើ និងពាក្យសម្តីទៅកាន់ក្រុមការងារ ឬសមាជិកក្រុម ។ ខាងក្រោមនេះ ជាចំណុចសកម្មវិជ្ជមានទាំង៧ ជួយកសាងសុភមង្គលពិតនៅដំណើរជីវិត ។

១.ចេះជ្រើសរើសដំណោះស្រាយបញ្ហា៖ ក្នុងលោកនេះមានបញ្ហាពីរប្រភេទ ទីមួយគឺបញ្ហាដែលអាចដោះស្រាយបាន និងទីពីរបញ្ហាដែលមិនអាចដោះស្រាយបាន ។ បញ្ហាទីមួយ គឺប្រៀបដូចថ្មមួយដុំតូចដែលអាចរំកិលបាន នៅពេលដែលបញ្ហាទីពីរ គឺប្រៀបដូចថ្មមួយដុំធំមិនអាចនឹងរំកិល។ បើដឹងថារំកិល ឬច្រានមិនបានហើយ តើអ្នកនៅតែខាតពេលក្នុងការធ្វើទៀតដែរឬទេ? បញ្ហាដោះស្រាយបាន នឹងធ្វើឱ្យចិត្តរីករាយ នៅពេលដែលបញ្ហាដោះស្រាយមិនបាន នឹងធ្វើឲ្យផ្លូវចិត្តរិតតែរងទុក្ខ ។ ចូរកុំខ្វល់នឹងថ្មមួយដុំធំ ព្រោះវានឹងសឹករេចរិលដោយឯកឯងទៅតាមពេលវេលា ។
២.រក្សាគំនិតវិជ្ជមាន ៖ ការគិតអវិជ្ជមានចំពោះពិភពលោកធ្វើឱ្យខូចផ្លូវចិត្តនិងផ្លូវកាយទទេ ដោយគ្មានផលចំណេញអ្វីទាល់តែសោះ។ ពិភពលោកគឺជាកន្លែងសម្រាប់អ្នករីករាយមិនមែនទុក្ខសោកទេ។ អ្វីដែលអ្នកបានធ្វើ ទោះមិនល្អផ្តាច់ ក៏ជាជោគជ័យមួយនៅក្នុងជីវិតរបស់អ្នកដែរ ។ ចំណុចនេះ អាចមានន័យថា រឿងពិតនៃជីវិតមិនមែនមានភាពរីករាយគ្រប់ពេលទេ តែកុំបណ្តោយឱ្យទុក្ខសោកកើតឡើងច្រើនពេកនៅក្នុងដំណើរជីវិត ។
៣.រក្សាគំនិតវិជ្ជមានជានិច្ចទោះស្ថិតក្នុងបញ្ហា ៖ ចំណុចខ្មៅមួយលើក្រដាសសមួយផ្ទាំង តើអ្នកមើលឃើញអ្វី? មនុស្សភាគច្រើនប្រាកដជាឃើញតែចំណុចខ្មៅ ហើយបំភ្លេចអស់ ភាពសមួយផ្ទាំងធំ ។ ដូចនេះសូមកែគំនិតក្នុងភាពខ្វះខាត គឺមានចំណុចល្អជាច្រើនដែលអ្នកគួរតែនឹកគិត។ កុំឱ្យកំហុសតូចមួយបំផ្លាញសុខផ្ទាល់ខ្លួន និងភាពរីករាយរបស់អ្នកដទៃ ។

៤. បង្វែរបញ្ហាទៅជាបញ្ញា ៖ បញ្ហានិងទុក្ខសោកគឺជារឿងពីរផ្សេងគ្នា ។ បញ្ហាគឺជាការពិត ឯទុក្ខសោកគឺជាអារម្មណ៍ ។ ការខំត្រាំត្រែងនឹងបញ្ហា ធ្វើឱ្យទម្ងន់ទុក្ខរឹតតែធ្ងន់។ បើបញ្ហាអាចដោះស្រាយបាន តើអ្នកចាំបាច់ទៅខ្វល់ធ្វើអ្វី? ហើយបើបញ្ហានេះមិនអាចដោះស្រាយបាន តើមានប្រយោជន៍អ្វីទៅខ្វល់?
សាមញ្ញាបំផុតអ្នកអាចយកវេលាដោះស្រាយបញ្ហាដែលអាចដោះបាន គឺល្អប្រសើរជាងចាយពេលឈឺចាប់ចំពោះបញ្ហាដែលអ្នកដឹងថា មិនអាចដោះស្រាយបាន ។ ហេតុនេះអ្វីដែលត្រូវតែធ្វើឱ្យបាន គឺទោះបញ្ហាច្រើនយ៉ាងណាក៏នៅតែរកសុខបាន ហើយវិធីដ៏ល្អបំផុតគឺបង្វែរបញ្ហាទៅជាបញ្ញា ។
៥. ជោគជ័យពិតប្រាកដមិនមែនទាល់តែឈ្នះគេឡើយ ៖ លទ្ធផលបែបណា គឺមិនសំខាន់នោះទេ ឱ្យតែអ្នកបានខំព្យាយាមដោយស្មោះអស់ពីបេះដូង គឺអ្នកនឹងមិនមានកំហុសឡើយចំពោះអ្វីៗដែលអ្នកបានធ្វើ។ គិតដល់អនាគតអ្នកនឹងអស់សង្ឃឹម គិតត្រឹមបច្ចុប្បន្នអ្នកនឹងដើរទៅមុខយ៉ាងងាយ ហើយជោគជ័យប្រាកដត្រូវតែផ្តល់ស្នាមញញឹមចំពោះខ្លួនឯង និងអ្នកដទៃ ។

៦. សម្រេចចិត្តរួចហើយមិនមែនជាកំហុសទេ ៖ វេលាដែលមនុស្សម្នាក់សម្រេចចិត្ត គឺគ្មាននរណាមួយដឹងឡើយថាខុសឬត្រូវ ចំណែករឿងអតីតកាលទោះបើខំដុះលាងយ៉ាងណា ក៏នៅតែមិនអាចកែប្រែបាន ជម្រើសមានតែទទួលយកការពិត ។ រឿងដែលបានកើតឡើងចំពោះអ្នកហើយ ទោះជាបែបណាគឺសុទ្ធតែជារឿងល្អ ព្រោះអនាគតរបស់អ្នកនៅតែអាចកែប្រែឱ្យបានប្រសើរ តាមរយៈការកែប្រែថ្ងៃនេះ ។
៧.ចេះផ្តល់អភ័យទោស ៖ បើនិយាយពាក្យ “យុត្តិធម៌” ទំនងជាមិនអាចធ្វើឱ្យជីវិតស្ងប់នោះទេ ព្រោះមានអ្នកដែលមិនអស់ចិត្តដោយការឈ្នះ ឬចាញ់ តែការអត់ឱនអភ័យទោស នឹងធ្វើឱ្យមនុស្សអាចរស់នៅជាមួយគ្នាដោយសុខ ។ ចំណុចនេះរឿងដែលល្អបំផុតត្រូវគិតថា មានវិធីពីរយ៉ាងក្នុងការបន្សាបជាតិប្រៃពីទឹកគឺ យកអំបិលចេញ និងចាក់ទឹកបន្ថែម ហើយការសម្រេចចិត្តគ្រប់យ៉ាងសុទ្ធតែជាជម្រើស ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អគ្គនាយកដ្ឋានយុវជន ជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជា៤រូប ចូលរួមសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2025
អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសប្រតិភូកុមារតំណាងប្រទេសកម្ពុជាចំនួន៤រូប ចូលរួមក្នុងសន្និសីទកុមារអាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ...

វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ផ្តល់អាហារូបករណ៍ ១០០% និង ៥០% សម្រាប់សិស្សបាក់ឌុបជាប់និទ្ទេស A និង B
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/08/2026
ជាការផ្តល់ឱកាសដល់សិស្សានុសិស្សដែលប្រឡងបញ្ចប់ថ្នាក់ទី១២ ទទួលបាននិទ្ទេសល្អ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នឹងផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិស្សនិទ្ទេស A

ឱកាសសិក្សានៅប្រទេសសឹង្ហបុរី ពីកម្មវិធី SIM Global Education Diploma Scholarships
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2024
សម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះកម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































