គោលដៅ​ជីវិត នឹងជួយ​ឱ្យ​ដំណើរនៃការរស់នៅ​របស់យើង​ដើរទៅ​តាមទិសដៅដែលប្រាថ្នាចង់បាន

ការ​សរសេរ​គោលដៅ​ជីវិត​មិន​មែន​ជា​រឿងងាយស្រួល​នោះ​ឡើយ មនុស្ស​ភាគច្រើន​មានការ​លំបាក​នៅ​ក្នុង​ការ​សរសេរ​វា ។ តើ​ហេតុ​អ្វី​ចាំបាច់​ត្រូ​វសរសេរពី​គោលដៅជីវិត ? តើ​ការ​សរសេរ​ពីគោលដៅ​ជីវិត​មានសារៈសំខាន់អ្វីខ្លះ?

សិក្ខាសាលា​ស្តីពី «របៀប​សរសេរ​គោលដៅ​ជីវិត ២០២៣ (អធិដ្ឋានចិត្ត)» ដែល​ឧបត្ថម្ភ​ដោយ FWD insurance ​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ​នេះ ពីវេលាម៉ោង១រសៀល រហូត​ដល់​ម៉ោង​៥ល្ងាច នៅ​សាលអង្គរ​គីហ្សូណា នៃមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ។

លោក នឹម ឈុន្នី ស្ថាបនិក​ក្រុមហ៊ុន VIPASSA ដែលសហការ​រៀបចំ​សិក្ខា​សាលា​នេះ​​លើក​ឡើងថា គោល​បំណង​នៃការរៀបចំសិក្ខា​សាលានេះ គឺក្រោយ​ពីមើលឃើញថា ការ​មានគោលដៅ​នៅក្នុងជីវិត គឺជារឿងសំខាន់ ដោយវា​ជាផែនទីក្នុង​ការ​ដឹកនាំជីវិត​របស់យើង​ទៅ​កាន់គោលដៅដែលបានកំណត់។

“បើសិនជា​យើង​មានផែនទីនៅ​ក្នុងដៃច្បាស់​ យើង​ប្រាកដជាទៅ​កន្លែងណាមួយ​​ដោយ​ងាយស្រួល​ តែនៅពេល​ដែល​យើង​ចង់ទៅ​កន្លែង​ដែលអត់ស្គាល់ ហើយ​​អត់មានផែនទី យើង​នឹង​ចំណាយពេល​យូរ…”

បើតាម​លោក ឈុន្នី នៅ​ក្នុងសិក្ខា​សាលានោះ នឹង​បង្ហាញ​ឱ្យ​យល់ច្បាស់អំពី​ទិសដៅ​ដែល​យើង​ចង់ទៅ ឱ្យ​យល់​អំពីរបៀបសរសេរ​គោលដៅ របៀប​អធិដ្ឋានចិត្ត សមាធិ ការ​គ្រប់គ្រងផ្លូវចិត្ត និង​អនុវត្ត​ទៅ​លើអ្វី​ដែលចង់បាន ។

សិក្ខា​សាលា​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃសៅរ៍​ខាងមុខនេះ នឹង​មានការ​ចូលរួមបង្ហាញពី​វាគ្មិនល្បីៗជាច្រើនរូប ដូចជា ភិក្ខុវជិរប្បញ្ញោ គូ សុភាព សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា, ភិក្ខុ កស្សប ហ៊ុន ខេមរា ទីប្រឹក្សាពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា, លោកស្រី អ៊ុម វណ្ណឌី អគ្គនាយិកា នៃហាងអលង្ការ CBVH, លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia និងលោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន VIPASSA។

តើនរណាខ្លះគួរតែចូលរួម​នៅ​ក្នុង​សិក្ខា​សាលានេះ?

តាមការ​បញ្ជាក់របស់​លោក នឹម ឈុន្នី សិក្ខាសាលាមួយនេះ បើកឱ្យ​មានការចូលរួមសម្រាប់មនុស្ស​ទូទៅ ។ លោក ឈុន្នី លើកឡើងថា ទោះបីយើង​មានទ្រព្យសម្បត្តិ មានភាពជោគជ័យ​ហើយ​ក៏​ដោយ ប៉ុន្តែមនុស្ស​គ្រប់គ្នា​មានក្តីសុបិន្ត ដូច្នេះ​នៅពេលមានក្តីសុបិន្ត​ដែលចង់បាន គេនឹងចាប់ផ្តើម​មានគោលដៅ ហើយ​និងដាក់សកម្មភាព ដូច្នេះសិក្ខាសាលាមួយ​នេះ មនុស្ស​គ្រប់រូប​បើមានពេល​គួរ​តែចូលរួម ។ សម្រាប់ការ​ចុះឈ្មោះចូលរួម https://forms.gle/P9DhhmCV26PV8FDs9 ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...