អ្នកជំនាញអាហារូបត្ថម្ភ ៖ យុវជនជាផ្នែកលើកកម្ពស់ប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព

កំពត – ថ្លែងក្នុងវេទិកាស្ដីពីតួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព នៅសណ្ឋាគារកំពត ទីរួមខេត្តកំពត ខេត្តកំពតនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ អ្នកជំនាញអាហារូបត្ថម្ភមកពីស្ថាប័នពាក់ព័ន្ធ បានចាត់ទុកយុវជនជាផ្នែកមួយសំខាន់ចូលរួមលើកកម្ពស់ប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាពនៅកម្ពុជា ។

លោក ហ៊ូ ក្រើន ក្រើន នាយករងអង្គការ Helen Keller មានប្រសាសន៍ថា យុវជនកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យសង្គម វប្បធម៍ សេដ្ឋកិច្ច និងនយោបាយ ។ ទន្ទឹមគ្នានេះ នៅក្នុងបរិបទរបបអាហារសុខភាពវិញ យុវជនមានតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះដល់ប្រជាពលរដ្ឋទាំងអស់លើការអនុវត្តល្អប្រសើរប្រចាំថ្ងៃ ។

អ្នកជំនាញអាហារូបត្ថម្ភរូបនេះ បានបន្តថា យុវជនមានតួនាទីចូលរួមបង្ហាញពីរបៀបបរិភោគអាហារចម្រុះមុខសម្បូរសារជាតិចិញ្ចឹមខ្ពស់ទៅកាន់ប្រជាជន និងបង្ហាញពីសារៈសំខានអាហារមានជាតិខ្លាញ់ អំបិល និងស្ករតិច ព្រមទាំងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនិងអាហារបន្ថែមដល់កុមារ ។

ស្របគ្នានេះដែរ  ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ថា យុវជនជាកម្លាំងចលករយ៉ាងសំខាន់និងជាធនធានមិនអាចខ្វះបានក្នុងការគាំទ្រសកម្មភាពស្បៀង និងអាហារូបត្ថម្ភ។ ពួកគេពោរពេញទៅដោយថាមពលខ្លាំងក្លា មានបញ្ញាស្មារតីវៀងវៃ និងសុខភាពបរិបូរណ៌ដែលជាគ្រឹះដ៍រឹងមាំសម្រាប់បន្តការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។

“៦៥ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុបគឺជា យុវជនដែលមានអាយុក្រោម៣០ឆ្នាំ ។ យុវជនគឺជាក្រុមមនុស្សដ៏សំខាន់មួយសម្រាប់អន្តរាគមន៍អាហារូបត្ថម្ភក្នុងការបំបែកវដ្តបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា”

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ

ដោយឡែកលោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា យុវជនជាតួអង្គដ៏សំខាន់ ជួយជំរុញការផ្លាស់ប្តូរនិងជាអ្នកដឹកនាំមិនអាចខ្វះបានដើម្បីធានានិងលើកម្ពស់ការយល់ដឹងនិងការអនុវត្តលើអាហារប្រកបដោយសុខភាពនិងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ជាពិសេសស្រ្តីនិងកុមារ ។ ដូច្នេះយុវជនដើរតួសំខាន់ណាស់ក្នុងប្រព័ន្ធស្បៀងនិងរបបអាហារសុខភាពសម្រាប់ផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០។

សូមជម្រាបថា គោលបំណងរៀបចំវេទិកាស្ដីពីតួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព ដើម្បីបង្កើនការយល់ដឹងជាមូលដ្ឋានលើទិដ្ឋភាពទូទៅនៃប្រព័ន្ធស្បៀងសម្រាប់របបអាហារសុខភាព និងផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់លើប្រព័ន្ធស្បៀងនិងការផ្លាស់ប្តូរឥរិយាបថលើរបបអាហារសុខភាព ។ លើសពីនេះ មានបំណងពិភាក្សាពីតួនាទីសក្តានុពលរបស់យុវជនក្នុងការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពរបស់កម្ពុជា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...