សកម្មភាព ៥ចំណុចពេលល្ងាចមានឥទ្ធិពលដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តកូន

បច្ចុប្បន្នលោកឪពុកអ្នកម្តាយមួយចំនួននឹង​មមាញឹកខ្លាំងនឹងការងាររៀងៗខ្លួន ពេលខ្លះអាចនឹងមិនសូវមានពេលច្រើនលេងជាមួយកូនៗនោះទេ ។ ទោះជាយ៉ាងណាក៏ដោយលោកអ្នកនៅតែមានឱកាសដោយប្រើប្រាស់​ការ​ជួបជុំគ្នានាពេលល្ងាច ។ ការចំណាយពេលល្ងាចជាមួយកូនធ្វើឱ្យកុមារទទួលបានសុខភាពល្អទាំងផ្នែក​ផ្លូវកាយ និងផ្លូវចិត្ត ។ បើតាមគេហទំព័រ MOM NEWS Daily បានបង្ហាញពីសារៈសំខាន់នៃពេលល្ងាចជួបជុំ​ជាមួយ​កូនៗ ។

១. លេងបិតពួនជាមួយកូន ៖ ការលេងបិតពួនជាល្បែងកម្សាន្តដ៏រីករាយស្ទើតែមិនគួរឱ្យជឿ ។ លើសពីនេះទៅទៀតល្បែងកម្សាន្តប្រភេទនេះ បានជួយដល់ការចងចាំរបស់ក្មេង និងថែមទាំងក្លាយជាសកម្មភាពហាត់ប្រាណយ៉ាងសប្បាយក្រៃពេក ។

២. ការលេងហ្គេមតាមកុំព្យូទ័រ ៖ ជាធម្មតាសកម្មភាពអ្វីក៏ដោយតែងតែផ្តល់នូវផលប្រយោជន៍ និងផលប៉ះពាល់ ។ ចំណែកឯការលេងហ្គេមពេលល្ងាចជាមួយកូនជាសកម្មភាពដ៏រីករាយណាស់ ក៏ប៉ុន្តែអ្នកចំាបាច់ត្រូវថ្លឹងថ្លែង និងកំណត់ពេលវេលាឱ្យបានជាក់លាក់មុនពេលចាប់ផ្តើមលេងកម្សាន្ត ។ ការដែលត្រូវតែកំណត់ដូច្នេះគឺដើម្បីជៀសវាងការលេងរហូតដល់ថ្នាក់ភ្លេចខ្លួន និងបង្កឱ្យងប់ងល់បាន ។

ម្តាយឪពុកអាចជ្រើសរើសប្រភេទហ្គេមណាកូនចូលចិត្តលេង ឬសាកល្បងហ្គេមថ្មីៗដែលមានភាពប្រកួតប្រជែងគ្នា ។ ប្រសិនបើក្នុងករណីអ្នកមិនសូវស្គាល់ ឬមិនសូវចាប់អារម្មណ៍ហ្គេមដែលកំពុងលេងទេ អ្នកអាចឱ្យកូនរបស់អ្នកជ្រើសរើសប្រភេទហ្គេមផ្សេងជំនួសវិញ ។ កាលដែលធ្វើបែបនេះ អ្នកអាចដឹងពីចំណង់ចំណូលចិត្ត និងកម្រិតនៃសតិបញ្ញារបស់កូន ។

៣. ការចម្អិនម្ហូបអាហារជាមួយកូន ៖ សកម្មភាពចម្អិនអាហារពេលល្ងាចវាមិនត្រឹមតែផ្តល់នូវការសប្បាយរីករាយ ឬគ្រាន់តែជួបជុំគ្នាធ្វើម្ហូបប៉ុណ្ណោះទេ វាក៏បានផ្ដល់នូវអាហារដ៏ឆ្ងុយឆ្ងាញ់ផងដែរ ។ បរិយាកាសពេលល្ងាច គឺជាពេលដែលល្អបំផុតដើម្បីចម្អិនអាហារលក្ខណគ្រួសារ ។ ដោយហេតុលោកអ្នកអាចមានពេលគ្រប់គ្រាន់សម្រាប់ធ្វើវា ហើយក៏ស្របពេលដែលកូនរបស់លោកអ្នកត្រឡប់មកពីសាលារៀនវិញដែរ។

ខណៈដែលអ្នកចម្អិនម្ហូបអាហារជាមួយកូន សូមឆ្លៀតឱកាសនេះបង្រៀនពួកគេ ឱ្យបានស្គាល់ពីគ្រឿងផ្សំមានប្រភេទផ្សេងៗគ្នា ឬក៏អ្នកអាចពិពណ៌នា អំពីគុណសម្បត្តិនៃប្រភេទអាហារនីមួយៗ និងអធិប្បាយឱ្យកូនបានដឹងថា អាហារប្រភេទនោះវាអាចជួយដល់សុខភាព ឬប្រព័ន្ធរំលាយអាហាររបស់មនុស្សបានយ៉ាងដូចម្តេចខ្លះ ។ លើសពីនេះទៅទៀតខណៈដាំស្ល អ្នកអាចជជែកអំពីរបៀបនៃការផ្សំគ្រឿងទេសផ្សេងៗ ដាក់ចូលគ្នាទៅក្នុងឆ្នាំងសម្ល ឬអាហារនានាដើម្បីបង្កើតបាននូវរស់ជាតិមុខម្ហូបមួយថ្មីទៀត ។ សកម្មភាពទាំងនេះហើយអាចបង្កើតនូវភាពច្នៃប្រឌិតជាច្រើន ។

៤. បង្កើតកម្មវិធីរាំជុំគ្នានៅផ្ទះ ៖ ការរាំជាវិធីសាស្រ្តមួយជួយកម្ចាត់ចោលនូវថាមពលលើសមួយចំនួនមុនពេលចូលគេង ។ ថាមពលលើសមានដូចជា៖ ការញ៉ាំអាហារច្រើនជ្រុល ឬភេសជ្ជៈដែលបង្កឱ្យប៉ះពាល់ដល់សុខភាព  ។ គួរកត់ចំណាំដែរថា ដើម្បីឱ្យបរិយាកាសរាំរ៉ែកកាន់តែសប្បាយរីករាយ និងកាត់បន្ថយនូវភាពនឿយហត់ លោកអ្នកអាចចាក់ភ្លេងតាមរយៈកុំព្យូទ័រ, ទូរស័ព្ទដៃ ឬឧបករណ៍ផេ្សងៗទៀត ។

៥. ការដើរចេញទៅកម្សាន្តខាងក្រៅ ៖ ការដើរ ឬការរត់ក៏ជាសកម្មភាពដ៏ប្រសើរដែលឪពុកម្តាយអាចអនុវត្តជាមួយកូននៅពេលល្ងាច ។ ហើយជាមួយគ្នានោះអ្នកបានធ្វើលំហាត់ប្រាណដោយមិនដឹងខ្លួនទៀតផង ។ ការដើរ ឬរត់វាក៏អាចកាត់បន្ថយនូវសម្ពាធផ្លូវចិត្ត និងភាពតាងតឹងនានាផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....