ភ្នំពេញ – បវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខនេះ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតថ្នាក់ ដោយគិតចាប់ពីកម្រិតមតេយ្យ រហូតដល់ថ្នាក់ទី១២។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានតម្រូវឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្តើមយុទ្ធនាការចុះឈ្មោះចូលរៀនសម្រាប់កុមារដែលមានអាយុ ៦ឆ្នាំ ឬ ៧ខែយ៉ាងតិច (គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២) និងកុមារដែលបានបោះបង់ចោលការសិក្សា ដោយផលប៉ះពាល់ នៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃជូនដំណឹងតទៅ ក្រោមការសហការ និងគាំទ្រពីគណៈកម្មការទ្រទ្រង់/គ្រប់គ្រងគ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី សហគមន៍ មាតាបិតា អ្នកអាណាព្យាបាលសិស្ស។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ សាលារៀនទាំងអស់នៅទូទាំងប្រទេសកម្ពុជាត្រូវបានបិទចាប់តាំងពីដើមឆ្នាំ២០២១ មក ប៉ុន្តែក្រោយពីស្ថានជំងឺកូវីដ១៩មានធូរស្រាល កាលពីកំឡុងខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការបើកសាលារៀនឡើងវិញជាបន្តបន្ទាប់ ព្រមទាំងមានការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប កាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះថែមទៀត៕


លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2023
លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ផ្តល់អាហារូបករណ៍ ១០០% និង ៥០% សម្រាប់សិស្សបាក់ឌុបជាប់និទ្ទេស A និង B
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/08/2026
ជាការផ្តល់ឱកាសដល់សិស្សានុសិស្សដែលប្រឡងបញ្ចប់ថ្នាក់ទី១២ ទទួលបាននិទ្ទេសល្អ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នឹងផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិស្សនិទ្ទេស A

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2026
ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































