អត្ថប្រយោជន៍ផ្កាកេសរកូលចំពោះសុខភាព

ផ្កាកេសរកូលមិនគ្រាន់តែស្រស់ស្អាត និងគួរឱ្យចង់គយគន់ប៉ុណ្ណោះទេ វាក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្សផងដែរ។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍ចំនួន ៥ ដែលទទួលបានពីការដាំផ្កាកេសរកូលនៅក្នុងផ្ទះ ឬកន្លែងធ្វើការ៖

១. ពង្រឹងគុណភាពខ្យល់ ៖ រុក្ខជាតិមានតួនាទីស្រូបយកកាបូនឌីអុកស៊ីតពីបរិយាកាសជុំវិញវា ហើយបញ្ចេញអុកស៊ីសែនត្រឡប់ទៅក្នុងខ្យល់វិញ។ ខណៈមនុស្សស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីតវិញ ម្ល៉ោះហើយរុក្ខជាតិ និងមនុស្សផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ។ ការដាំផ្កាកេសរកូលនៅផ្ទះ ឬកន្លែងធ្វើការនឹងជួយឱ្យការដកដង្ហើមរបស់យើងកាន់តែមានភាពស្រស់ស្រាយ និងបរិសុទ្ធ ព្រមទាំងជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ផងដែរ។ អ្នកអាចពិចារណដាក់ផ្កាកេសរកូលនៅតុធ្វើការ ឬក្នុងបន្ទប់គេងក៏បាន។

២. កាត់បន្ថយភាពតានតឹង ៖ ការតុបតែងលម្អផ្កាកេសរនៅកន្លែងធ្វើការ ឬក្នុងផ្ទះអាចជួយបន្ធូរភាពតានតឹងរបស់យើងបានច្រើន ដោយផ្ដល់ឱ្យយើងនូវអារម្មណ៍ស្រស់ស្រាយ និងឱ្យយើងមានអារម្មណ៍ស្ងប់។ ក្រៅពីការជួយឱ្យមានអារម្មណ៍ល្អ វាក៏អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃរឈាមបេះដូង (cardiovascular disease) និងបញ្ហាជំងឺរ៉ាំរ៉ៃជាច្រើនទៀតផងដែរ។

៣. កាត់បន្ថយជំងឺដែលកើតមានតាមរដូវ ៖ រុក្ខជាតិជួយបង្កើនសំណើមនៅក្នុងបរិយាកាសជុំវិញវា ដែលអាចជួយឱ្យយើងជៀសផុតពីជំងឺដែលកើតមានតាមរដូវដូចជា ជំងឺឈឺក ជំងឺក្អក និងបញ្ហាស្បែកស្ងួតជាដើម។ ខណៈការស្រាវជ្រាវមួយចំនួនបានបង្ហាញថា កម្រិតសំណើមខ្ពស់អាចកាត់បន្ថយលទ្ធភាពនៃការកើតមានជំងឺផ្តាសាយ ដូច្នេះការដាំផ្កាកេសរកូលនៅក្នុងនៅក្បែរខ្លួន គឺអាចការពារអ្នកពីជំងឺផ្តាសាយ និងជំងឺដែលកើតមានដោយសារការប្រែប្រួលរដូវបានយ៉ាងមានប្រសិទ្ធភាព។

៤. ជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ៖ មិនមែនជារឿងចៃដន្យទេ ដែលយើងឧស្សាហ៍ឃើញរុក្ខជាតិបៃតងមាននៅក្នុងមន្ទីរពេទ្យ ព្រោះវត្តមានរបស់វាអាចជួយកាត់បន្ថយភាពតានតឹង ពង្រឹងគុណភាពខ្យល់ និងបង្កើនសំណើមក្នុងបន្ទប់អ្នកជំងឺ។ អត្ថប្រយោជន៍ទាំងនេះអាចជួយកាត់បន្ថយពេលវេលាអ្នកជំងឺត្រូវសម្រាកនៅមន្ទីរពេទ្យ។ ជាមួយគ្នានេះ ការតុបតែផ្កាកេសរនៅក្នុងបន្ទប់មន្ទីរពេទ្យដែលពោរពេញដោយភាពតានតឹង ក៏ជួយឱ្យអ្នកជំងឺទទួលអារម្មណ៍ធូរស្រាល និងស្រស់ស្រាយដោយសារពណ៌ដ៏ស្រស់បំព្រងរបស់វាផងដែរ។

៥. ពង្រឹងការផ្ដោតអារម្មណ៍ ៖ យោងតាមការសិក្សាមួយរបស់ Michigan University បានរកឃើញថា ការរតុបតែង ឬដាក់រុក្ខជាតិនៅក្បែរខ្លួន ជួយបង្កើនសមត្ថភាពផ្ដោតអារម្មណ៍ និងផលិតភាពការងាររបស់អ្នកឱ្យកាន់តែប្រសើរ។ ជាពិសេសវាជួយពង្រឹងការចងចាំរបស់អ្នកបានរហូតដល់២០ភាគរយឯណោះ ហើយអត្ថប្រយោជន៍ទាំងនេះ ក៏ជួយបង្កើនគុណភាពជីវិតរបស់អ្នកផងដែរ។ ម្ល៉ោះហើយ អ្នកគួរពិចារណាដាក់ផ្កាកេសរកូលនៅក្នុងការិយាល័យ ដើម្បីជួយបង្កើនអារម្មណ៍ផ្ដោត ការចងចាំ និងផលិតភាពការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...