របៀបធ្វើការបែបហៃព្រីត (Hybrid) ជារបៀបធ្វើការនាថ្ងៃអនាគត

វិបត្តិពិភពលោក បានពន្លឿនការទទួលយកបច្ចេកវិទ្យា ដើម្បីបំពេញការងារ។ ការផ្លាស់ប្ដូរនេះអាចធ្វើទៅបានដោយសារការស្រាវជ្រាវជាច្រើនទស្សវត្សរ៍ រួមជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យា ដែលគាំទ្រការធ្វើការពីចម្ងាយ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នា អាចប្រើបច្ចេកវិទ្យាដោយងាយស្រួលដូចគ្នានោះទេ។ នៅដើមឆ្នាំ ១៩៨៧ ការស្រាវជ្រាវជាមូលដ្ឋាន បានកំណត់ពីបញ្ហាប្រឈមមួយចំនួន នៅពេលដែលស្រ្តីធ្វើការងារពីផ្ទះ, បញ្ហាទាំងនោះមានដូចជា ការថែទាំកូន ការធ្វើការងារផ្ទះ និងពិបាកស្វែងរកឱកាសអភិវឌ្ឍអាជីព។

ចាប់តាំងពីពេលនោះមក គេបានស្វែងយល់បន្ថែមអំពីកិច្ចសហការពីចម្ងាយ។ ជាមួយគ្នានេះ បណ្ឌិត Alanah Mitchell សាស្ត្រាចារ្យរង នៃប្រព័ន្ធព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យ ដ្រាក (Drake University) បានសិក្សាអំពីរបៀបនៃការបំពេញការងារនាពេលអនាគត ក្រោយបាត់ទៅវិញនៃវីរុសរាតត្បាត។ រឿងមួយ ដែលគេបានកត់សម្គាល់ គឺ ការរៀបចំរបៀបធ្វើការហៃព្រីត (Hybrid), ពោលគឺ បុគ្គលអាចធ្វើការមួយចំនួននៅការិយាល័យ និងមួយចំនួនទៀត ពីចម្ងាយ។ របៀបធ្វើការនេះ នឹងកាន់តែមានភាពទូលំទូលាយ ពីមួយពេលទៅមួយពេល។ ការស្ទង់មតិមួយនៅខែមេសា ឆ្នាំ ២០២១ បានបង្ហាញថា ៩៩ភាគរយ នៃអ្នកដឹកនាំផ្នែកធនធានមនុស្ស រំពឹងថា បុគ្គលិកនឹងធ្វើការតាមរបៀបហៃព្រីត (Hybrid) ខណៈមនុស្សជាច្រើនបានចាប់ផ្ដើមរួចហើយ។

និយមន័យពាក្យ «ហៃព្រីត – Hybrid» ត្រូវបានកំណត់ខុសៗគ្នា ទៅតាមអង្គភាពនីមួយៗ ។ បុគ្គលិកខ្លះ អាចធ្វើការនៅក្នុងការិយាល័យត្រឹមពីរទៅបីថ្ងៃក្នុងមួយសប្ដាហ៍។ ចំណែកក្រុមហ៊ុនខ្លះទៀត អាចជួបមុខគ្នាម្ដងម្កាល ឬប្រហែលជាប្រជុំទល់មុខ ជារៀងរាល់បីខែម្ដង។ ប៉ុន្តែ តាមរយៈវិធីណាក៏ដោយ ការស្រាវជ្រាវបានបង្ហាញថា បច្ចុប្បន្នក្រុមហ៊ុនជាច្រើនបរាជ័យក្នុងការគ្រប់គ្រងបុគ្គលិកពីចម្ងាយ។

ការប្រៀបធៀប ការធ្វើការងារពីចម្ងាយ នឹងការធ្វើការនៅការិយាល័យ

ការបំពេញការងារនៅការិយាល័យ អាចលើកកម្ពស់រចនាសម្ព័ន្ធ និងតម្លាភាព ដែលអាចបង្កើនទំនុកចិត្តរវាងអ្នកគ្រប់គ្រង និងបុគ្គលិក។ ​ទន្ទឹមនឹងនេះ ការអភិវឌ្ឍវប្បធម៌នៅក្នុងស្ថាប័ន គឺកើតឡើងដោយស្វ័យប្រវត្តិ, ការសន្ទនា និងជជែកគ្នាលេងរវាងក្រុមការងារ អាចធ្វើដោយងាយ និងមិនចាំបាច់កំណត់ពេលវេលាច្រើននោះទេ។ ប៉ុន្តែចំណុចនេះ គឺជារឿងពិបាក នៅពេលដែលយើងធ្វើការងារពីចម្ងាយ ជារឿយៗត្រូវកំណត់កាលវិភាគទុកមុន សម្រាប់ការប្រជុំ, បើទោះជា សកម្មភាពទាំងនោះអាចសម្រេចបានទៅតាមផែនការ និងមានទំនាក់ទំនងគ្រប់គ្រាន់ក៏ដោយ។

ប៉ុន្តែប្រសិនបើក្រឡេកមើលមួយជ្រុងទៀត ការបំពេញកាងារនៅផ្ទះ ក៏មានចំណុចពិសេសជាងការបំពេញនៅការិយាល័យដែរ។ ការស្រាវជ្រាវថ្មីនេះ បានរកឃើញថា បុគ្គលិក ដែលធ្វើការងារពីចម្ងាយ គឺមានផលិតភាពខ្ពស់ និងរីករាយនឹងការធ្វើការពីផ្ទះ ដោយសារតែមានភាពបត់បែន អាចស្លៀកពាក់ធម្មតា និងកាត់បន្ថយពេលវេលាធ្វើដំណើរ ឬអាចមិនធ្វើដំណើរតែម្ដង។ ក្រៅពីនេះ ការធ្វើការពីចម្ងាយក៏សន្សំសំចៃប្រាក់សម្រាប់ស្ថាប័នដែរ ព្រោះមិនចាំបាច់ចំណាយប្រាក់សម្រាប់ជួលការិយាល័យ ដែលជាការចំណាយដ៏ធំមួយសម្រាប់ក្រុមហ៊ុន។ ដូច្នេះ ការរៀបចំរបៀបធ្វើការ ហៃព្រីត (Hybrid) អាចជារបៀបដែលល្អបំផុត។

ភាពមិនល្អឥតខ្ចោះ

វាជាការពិត ដែលការបំពេញការងារបែបហៃព្រីត (Hybrid) នឹងជួបប្រទះនឹងឧបសគ្គច្រើន ដូចគ្នានឹងការធ្វើការផ្ទាល់នៅការិយាល័យដែរ។ ការធ្វើផែនការ និងប្រាស្រ័យទាក់ទងមិនល្អ, កិច្ចប្រជុំដែលគ្មានប្រសិទ្ធភាព និងភ័ន្តច្រឡំអំពីទំនួលខុសត្រូវការងារ ក៏កើតឡើងដូចគ្នានឹងការធ្វើការដោយផ្ទាល់ដែរ។

ប្រហែលជាបញ្ហាធំបំផុត នៅពេលលធ្វើការនៅផ្ទះ គឺបច្ចេកវិទ្យា និងការបារម្ភអំពីសុវត្ថិភាពអ៊ីនធឺណិត។ ប្រព័ន្ធបណ្ដាញនៅតាមផ្ទះ គឺជាគោលដៅ ដែលងាយនឹងរងគ្រោះដោយសារ​ការគំរាមកំហែងតាមអ៊ីនធឺណិត ជាងនៅការិយាល័យ។ ខណៈបុគ្គលិក ដែលធ្វើការងារពីចម្ងាយទំនង ជាចែករំលែកកុំព្យូទ័ររបស់ខ្លួន ជាមួយអ្នកដទៃ។

ចំណែកបញ្ហាមួយទៀតនោះ គឺ ភាពលំបាកក្នុងការគ្រប់គ្រងបុគ្គលិក និងវាស់ស្ទង់ពីផលិតភាពការងារ។ ខណៈមិនអាចស្វែងយល់ពីអាកប្បកិរិយា និងឥរិយាបថធ្វើការរបស់បុគ្គលិកបាន។

ការបង្កើតបរិយាកាសការងារ ហៃព្រីត (Hybrid)

មានអនុសាសន៍ជាច្រើនអំពីវិធីសាស្ត្រល្អបំផុត ដើម្បីអភិវឌ្ឍគម្រូរបៀបធ្វើការ ហៃព្រីត (Hybrid), ហើយនេះ គឺជាគំនិតល្អៗមួយចំនួន។

  • ការប្រជុំញឹកញាប់ពេក ប៉ុន្តែមានគោលបំណងតិចតួច ឬអាចនិយាយបានថា ប្រជុំឱ្យតែបានប្រជុំ អាចនាំឱ្យបគ្គលិក មានអារម្មណ៍នឿយហត់ និងអាចប្រឈមនឹងបញ្ហា Burn Out ។ មិនមែនបុគ្គលិកគ្រប់គ្នា សុទ្ធតែត្រូវចូលរួមប្រជុំគ្រប់ពេលនោះទេ, ដូច្នេះ ថ្នាក់ដឹកនាំត្រូវប្រាកដថា អ្នកគ្រប់គ្នា សុទ្ធតែបានចូលរួមយ៉ាងសកម្មក្នុងការប្រជុំ។ ថ្ងៃដែលគ្មានការប្រជុំ អាចជួយបង្កើនផលិតភាពការងារ, អនុញ្ញាតឱ្យបុគ្គលិក ធ្វើការដោយគ្មានការរំខាន និងអាចផ្ដោតអារម្មណ៍ដោះស្រាយបញ្ហាបានល្អ។
  • ការស្ដាប់ និងទទួលយកមតិបុគ្គលិក ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើតបរិយាកាសការងារ បែបហៃព្រីត (Hybrid) ឱ្យដំណើរការដោយរលូន។ ការទទួលយកមតិស្ថាបនា តាមរយៈការសន្ទនាមួយទល់មួយ និងការសន្ទនាជាក្រុម ឬការស្ទង់មតិ គឺជារឿងសំខាន់។ ម្យ៉ាងទៀត ការទទួលស្គាល់ និងផ្ដល់រង្វាន់ដល់បុគ្គលិក ដូចជាការផ្ដល់រង្វាន់ផ្នែកហិរញ្ញវត្ថុ និងការកោតសរសើរ នឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់បុគ្គលិក។
  • ចំណុចចុងក្រោយ ទាំងអ្នកគ្រប់គ្រង និងបុគ្គលិក ត្រូវតែមានតម្លាភាពក្នុងការទំនាក់ទំនង និងយល់ច្បាស់អំពីគម្រោងហៃព្រីត (Hybrid) របស់ខ្លួន។ ការបង្កើតឱ្យមានទំនាក់ទំនង ដែលអាចទុកចិត្តបាន គឺជាចំណុចចាំបាច់ សម្រាប់ការធ្វើការងារពីចម្ងាយ។ លើសពីនេះ និយោជិតទាំងអស់ ត្រូវតែទទួលបានព័ត៌មាន ទាន់ពេលវេលា និងក្នុងពេលតែមួយ៕



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...