លោក គីម ដារ៉ា៖ ទម្លាប់អានសៀវភៅរាល់ថ្ងៃអាចជួយសុខភាពផ្លូវចិត្តឱ្យល្អប្រសើរ

ភ្នំពេញ – មនុស្ស​គ្រប់គ្នា​ពិតជា​ដឹងហើយថា ការអានសៀវភៅវានឹងផ្តល់​នូវចំណេះដឹង បទពិសោធន៍ ក៏​ដូចជា​ព័ត៌មានដែលមិនចេះរីងស្ងួត។ ប៉ុន្តែ​ការមានទម្លាប់អានល្អវា​ថែមទាំងជួយឱ្យយើងមានភាពឆ្លាតវ័យ ពូកែ ហើយ​លើសពីនោះវាក៏ជាផ្នែកមួយជួយទៅដល់សុខភាពផ្លូវចិត្តឱ្យល្អប្រសើរផងដែរ។ នេះគឺជាការលើកឡើងបស់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community។

ជាទម្លាប់ លោក គីម ដារ៉ា តែងតែ​កំណត់​ពេលវេលា​អាន​សៀវភៅចំនួន២ដង នោះ​គឺ​ការ​អាន​នៅពេល​ព្រឹក​ទើប​ក្រោក​ពីគេង និង​ពេលយប់​មុន​ចូល​គេង ដោយ​លោក​ចាត់ទុកថា វាជាពេល​វេលា​សំខាន់​ខ្លាំង ហើយ​ការ​អាន​បន្ទាប់​មក​ទៀត គឺលោក​តែងធ្វើ​នៅពេល​ទំនេរ។

បើតាម​លោក ដារ៉ា ការអានសៀវភៅបានជួយ​ទៅ​ដល់សុខភាព​ផ្លូវ​ចិត្ត និង​ជីវិត​របស់លោក ហើយ​លោក​តែងតែអនុវត្តន៍ទម្លាប់អាននេះជាប្រចាំ ដោយថា នៅពេលដែល​យើង​​អានសៀវភៅដែលទាក់ទងជាមួយខ្លួនឯង វានឹងធ្វើឱ្យចិត្តស្ងប់ ធ្វើឱ្យមានសង្ឃឹម មានសេចក្ដីសុខ និងជាពិសេសជំរុញទឹកចិត្តឱ្យហ៊ានធ្វើអ្វីដែលត្រឹមត្រូវ។ ជាក់ស្តែង នៅពេលអានសៀវភៅដែលនិយាយអំពីភាពក្លាហានវានឹងឱ្យអ្នកមានភាពក្លាហាន និងជំរុញការតស៊ូទៅមុខជាដើម។ អ្នកនិពន្ធតែងតែបង្ហាញអំពីការស្រាវជ្រាវជាច្រើន និង បទពិសោធន៍នានាមកពន្យល់ នឹងស្វែងរកដំណោះស្រាយធ្វើឱ្យអ្នកអាន​ទទួលបានឥទ្ធិពលវិជ្ជមាន។

អ្នកជំនាញរូបនេះបន្តថា អារម្មណ៍ចិត្តគំនិតមានការប្រែប្រួលជាខ្លាំងនៅពេលអានសៀវភៅដែលត្រឹមត្រូវ ពីព្រោះទម្លាប់អាន និងអត្ថន័យនៅក្នុងសៀវភៅទាំងអស់នោះ នាំឱ្យផ្លាស់ប្ដូរការគិតរបស់មនុស្ស ដូច្នោះ វាក៏បន្តឱ្យអារម្មណ៍ផ្លាស់ប្ដូរផងដែរ។ ពេលខ្លះមនុស្សមានបញ្ហាជីវិត អស់សង្ឃឹម គិតមិនដល់ និងការពិបាកចិត្តជាច្រើនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ត ប៉ុន្តែពេលបានអានសៀវភៅ ហើយប៉ះចំអត្ថបទនៅក្នុងសៀវភៅស្រដៀងនឹងខ្លួនឯង នោះវាអាចនាំទៅរកដំណោះស្រាយ នាំចិត្ត គំនិត និងអារម្មណ៍របស់អ្នកអានផ្លាស់ប្ដូរទៅតាមនោះដែរ។

“ជាទូទៅ អ្នកនិពន្ធតែងតែយកគំនិតវិជ្ជមានយកមកសរសេរ ដូច្នេះនៅពេលអានសៀវភៅរាល់ថ្ងៃវាបណ្ដុះភាពវិជ្ជមានម្ដងបន្ថិចៗទើបវាធ្វើឱ្យយើងមើលពិភពលោកក្នុងផ្លូវវិជ្ជមានច្រើនជាងមុន មើលការងារផ្សេងៗក្នុងផ្លូវវិជ្ជមានជាងមុនជាដើម”

លោក គីម ដារ៉ា

ស្ថាបនិកនៃសាលាបង្វឹក Startup Community រូបនេះថ្លែងថា សៀវភៅដែលត្រឹមត្រូវ និងល្អលុះត្រាតែមនុស្សជ្រើសយកសៀវភៅមកអានឱ្យត្រូវនឹងស្ថានភាពសុខភាពផ្លូវចិត្តខ្លួនឯង។ មនុស្សគ្រប់គ្នាត្រូវដឹងអំពីខ្លួនឯងឱ្យច្បាស់ថា ខ្លួនឯងកំពុងនៅក្នុងស្ថានភាពបែបណានៅក្នុងជីវិត ប៉ុន្តែបើជ្រើសយកសៀវភៅមិនត្រឹមត្រូវ ការអាននឹងធ្វើឱ្យមនុស្សកាន់តែស្រ្តេស កាន់តែធុញលើសដើម។

លោក គីម​ ដារ៉ា បញ្ជាក់ថា ការអានដើម្បីភាពរីករាយអាចបង្កើនការគោរពខ្លួនឯង កាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ជួយបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ និងកាត់បន្ថយការថប់បារម្ភ និងភាពតានតឹង។ នៅពេលអ្នកត្រូវជាមួយសៀវភៅដែលល្អ អ្នកអាចត្រូវបានគេនាំទៅកាន់ពិភពលោកដែលដាច់ដោយឡែកផ្សេង ហើយអ្នកអាចបំបែកខ្លួនពីបញ្ហា ឬភាពតានតឹងដែលមាននៅក្នុងចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។