អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សនៃកម្ពុជា សហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន សាកវប្បកម្ម១កន្លែង វិទ្យាសាស្ត្រព្រៃឈើ១កន្លែង ជលផល១កន្លែង វិទ្យាសាស្ត្របរិស្ថាន១កន្លែង ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ១កន្លែង សេដ្ឋកិច្ច និងធុរកិច្ចកសិកម្ម១កន្លែង សេដ្ឋកិច្ច និងធុរកិច្ចកសិកម្ម១កន្លែង វិទ្យាសាស្ត្រកែច្នៃអាហារ១កន្លែង អាហារូបត្ថម្ភ និងសុខភាព១កន្លែង ព័ត៌មានវិទ្យាកសិកម្ម និងវិស្វកម្មកសិកម្ម១កន្លែង។ សិស្សតម្រូវឱ្យសិក្សាទៅតាមម៉ោងដែលវិទ្យាស្ថានបានកំណត់។

លក្ខខណ្ឌនៃការជ្រើសរើសអាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនទាំងអស់ និងផ្ដល់អាទិភាពសម្រាប់បេក្ខជនដែលមានជីវភាពខ្វះខាត បេក្ខជនទាំងអស់ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ។ ជាមួយគ្នានេះ បេក្ខជនដែលត្រូវបានឆ្លងកាត់ការជ្រើសរើសរបស់ក្រុមការងារកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការស្នើសុំអាហារូបករណ៍សូមភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា ពាក្យសុំអាហារូបករណ៍១ច្បាប់ បង្កាន់ដៃទទួលពាក្យស្នើសុំអាហារូបករណ៍១ច្បាប់ ជីវប្រវត្តិសង្ខេប(បិទរូបថតថ្មី ៤x៦)១ច្បាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ១ច្បាប់ ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ឬសំបុត្របញ្ជាក់កំណើត១ច្បាប់ រូបថតទំហំ៤x៦ ថតថ្មីចំពីមុខគ្មានវ៉ែនតា និងផ្ទៃពណ៌ស ៣សន្លឹក។

ជាមួយគ្នានេះ បេក្ខជនអាចទាញសំណុំឯកសារស្នើសុំអាហារូបករណ៍របស់ ស.ស.យ.ក រាជធានីភ្នំពេញ តាមរយៈតំណភ្ជាប់ https://bit.ly/46737uV ដើម្បីបំពេញ។ ក្រោយបំពេញពាក្យ បេក្ខជនត្រូវ Upload ឯកសារទៅកាន់តំណភ្ជាប់ https://forms.gle/G3NWNPYEUcueiZNg8

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនង ឬតេលេក្រាមទៅកាន់ ០១៦ ៨៣១ ៣៩៧ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៥​ ខែមករា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...