រាជបណ្ឌិត្យសភាកម្ពុជាចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលវិជា្ជជីវៈលើផ្នែកម្ហូបអាហារ

ភ្នំពេញ – រាជបណ្ឌិត្យ​សភាកម្ពុជា បានប្រកាស​ពីការ​បណ្តុះបណ្តាល​វិជ្ជាជីវៈលើ​ផ្នែក​ម្ហូបអាហារ និង​ភេសជ្ជៈ ដែលអាច​នឹង​ចាប់ផ្តើម​ពីខែមករា ឆ្នាំ​២០២២ខាងមុខ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា បាន​ឱ្យ​ដឹងថា ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈលើ​ផ្នែក​ម្ហូបអាហារនេះ គឺឈរនៅលើទស្សនវិជ្ជាចំនួន៤ ដែល​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​សិក្សា​ស្រាវជ្រាវ គឺ តម្លៃទាប ឆ្ងាញ់ គុណភាព និង​ស្នាមញញឹម។

តម្លៃទាប ៖ តើ​ធ្វើម៉េចឱ្យ​មានតម្លៃទាបបាន? តាមឯកឧត្តមបណ្ឌិត សុខ ទូច ដើម្បីឱ្យ​មាន​តម្លៃទាប​បាន គឺត្រូវឈរនៅលើគោលការណ៍៤ ទី១.មាន​ផលិតផលក្នុងស្រុក, ទី២.មានជំនាញដោយខ្លួនឯង, ទី៣.ផលិតផលិតផលអ័រកានិក និង ៤.បង្កើតពូជកសិកម្ម​នៅ​ក្នុងស្រុក។

ឆ្ងាញ់ ៖ដើម្បីឱ្យ​ម្ហូបឆ្ងាញ់ ឯកឧត្តម​បណ្ឌិត​បាន​បញ្ជាក់ថា ត្រូវ​ឈរលើគោលការណ៍វិជ្ជាជីវៈ និង​ជំនាញ។

គុណភាព ៖ គឺទាមទារ៣ចំណុចសំខាន់ ១.គុណភាពមនុស្ស, ២.គុណភាពទៅលើផលិតផល និង ៣.គុណភាពប្រទេស​ដែលមានបរិស្ថានល្អ។

ស្នាមញញឹម ៖ បើតាម​ការ​លើកឡើងរបស់ ឯកឧត្តមបណ្ឌិត សុខ ទូច កម្ពុជាបានទទួល​លេខ១នៅលើពិភពលោកចំពោះស្នាមញញឹម ប៉ុន្តែទៅលើបាយ័ន តែ​មិន​ទាន់មានស្នាមញញឹម​ទៅលើ​ម្ហូបនៅឡើយទេ, ដូច្នេះស្នាមញញឹម គឺបាន​មក​ពី​កត្តា៣ខាងលើ គឺថោក ឆ្ងាញ់ គុណភាព ។ ហើយ​ស្នាមញញឹមនឹងក្លាយទៅជា​ទីផ្សារ​ដ៏សំខាន់ដើម្បីផ្សព្វផ្សាយ​ទៅ​កាន់ពិភពលោក។

ប៉ុន្តែទាំងអស់នេះ គឺអាស្រ័យទៅលើអ្នកធ្វើម្ហូប, ហើយ​នៅ​រាជបណ្ឌិត្យ​សភាកម្ពុជា នឹងបណ្តុះបណ្តាល​​ទៅ​លើមុខម្ហូប​ចំនួន ៣៦មុខ បង្រៀនដោយ​ចុងភៅ​លំដាប់ផ្កាយ៥ មានបទពិសោធន៍​រយៈពេល២០ឆ្នាំ ដោយ​ការ​សិក្សា​មាន​រយៈពេល​ ២ខែ ១ខែ និង​រយៈពេលខ្លី។

សម្រាប់បងប្អូនប្រជាពលរដ្ឋ​ដែលចាប់អារម្មណ៍ សូមទាក់ទងទៅ​កាន់មជ្ឈមណ្ឌល​បណ្តុះបណ្តាលនិងស្រាវជ្រាវ នៃរាជ្យបណ្ឌិតសភាកម្ពុជា ឬ​តាមរយៈទូរស័ព្ទលេខ 097 72 28 4444៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។