ផលវិជ្ជមានទាំង ៥នៃការលេងកីឡាចំពោះសុខភាពផ្លូវចិត្ត

ការលេងកីឡាត្រូវបានគេដឹងជាទូទៅថា នាំមកនូវមិត្តភាព សាមគ្គីភាព សន្តិភាព និងសុខភាពល្អ ។ តាមរយៈការហាត់កីឡា ជំរុញឱ្យមនុស្សមានភាពឈ្លាសវៃ រហ័សរហួន ធន់នឹងជំងឺ និងក្មេងជាងវ័យជាដើម។ ទន្ទឹមនឹងនេះ បើយោងតាមគេហទំព័រ Digit Insurance បានបង្ហាញអំពីផលវិជ្ជមានទាំង៥ នៃការចូលរួមក្នុងសកម្មភាពកីឡា ចំពោះសុខភាពផ្លូវចិត្តផងដែរ។

១. ធ្វើឱ្យអារម្មណ៍ប្រសើរឡើង ៖ សកម្មភាពនៃការលេងកីឡា នឹងជំរុញឱ្យអ្នកមានការផ្ដោតអារម្មណ៍ខ្ពស់​ខណៈពេលកំពុងលេង និងបាត់អស់ក្ដីព្រួយបារម្ភផ្សេងៗ។ ជាមួយគ្នានេះ នៅពេលរាងកាយមានសកម្មភាព វានឹងជំរុញឱ្យសារធាតុគីមីក្នុងខួរក្បាលកើនឡើង ដែលធ្វើឱ្យអ្នកមានភាពរីករាយ និងទទួលអារម្មណ៍ធូរស្រាលក្នុងខ្លួន។

២. ប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ៖ ឥទ្ធិពលសំខាន់បំផុតនៃការហាត់កីឡាចំពោះផ្លូវចិត្ត គឺអាចព្យាបាលជំងឺបាក់ទឹកចិត្តបាន។ យោងតាមការសិក្សាមួយចំនួន បានបង្ហាញថា ការហាត់កីឡា និងការហាត់ប្រាណ អាចប្រយុទ្ធប្រឆាំងនឹងរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងការពារមិនឱ្យកើតឡើងវិញផងដែរ។

៣. ជួយឱ្យគេងលក់ស្កប់ស្កល់៖ ការលេងកីឡាក៏ចូលរួមពង្រឹងគុណភាពនៃការគេងផងដែរ។ ការហាត់ប្រាណជាប្រចាំ ជួយឱ្យអ្នកគេងឆាប់លក់ និងគេងដោយស្កប់ស្កល់។ យោងតាមការស្រាវជ្រាវរបស់ JOHNS HOPKINS MEDECINE បង្ហាញថា បុគ្គលដែលហាត់ប្រាណ ៣០នាទីជារៀងរាល់ថ្ងៃ អាចទទួលគេងលក់ស្កប់ស្កល់ជាងបុគ្គលដែលមិនហាត់ប្រាណទាល់តែសោះ។

៤. បង្កើនទំនុកចិត្ត៖ ការលេងកីឡា ឬចូលរួមសកម្មភាពកីឡាជាទៀងទាត់ អាចជួយបង្កើនទំនុកចិត្តលើខ្លួន​ឯង។ ព្រោះពេលដែលអ្នកចូលរួមហ្វឹកហាត់ ឬប្រកួតកីឡាណាមួយ កម្លាំង និងជំនាញរបស់អ្នកហ្វឹកហាត់នឹងកើនឡើង។ ម្ល៉ោះហើយ វាក៏ជួយឱ្យគេមានទំនុកចិត្តលើខ្លួន​ឯងខ្លាំងជាងមុនផងដែរ។

៥. កាត់បន្ថយភាពតានតឹង៖ ខណៈបច្ចុប្បន្ន មនុស្សជាច្រើនកំពុងមានបញ្ហាតានតឹង ដោយមានករណីខ្លះត្រូវទៅជួបអ្នកជំនាញដើម្បីដោះស្រាយផងនោះ តួនាទីកីឡាក៏រឹងតែសំខាន់ផងដែរ ។ ឥទ្ធិពលវិជ្ជមាននៃការលេងកីឡា អាចជួយបន្ធូរភាពតានតឹងរបស់បុគ្គលម្នាក់បានច្រើន។ តាមរយៈការធ្វើសកម្មភាពផ្សេងៗ រាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនអង់ដូហ្វីន។ ដោយអរម៉ូនេះ គឺជាសារធាតុគីមីក្នុងខួរក្បាល ដែលជួយកាត់បន្ថយភាពតានតឹង និងការឈឺចាប់។ លើសពីនេះ ការលេងកីឡា ក៏ជួយកាត់បន្ថយអរម៉ូនស្ដ្រេស កូលេស្ដូរ៉ល និងអាដ្រេណាលីនផងដែរ។ ការសិក្សាជាច្រើនបង្ហាញថា ការធ្វើលំហាត់ប្រាណ ២០ ទៅ៣០នាទីរាល់ថ្ងៃ ធ្វើឱ្យចិត្តអ្នកស្ងប់ ព្រមទាំងអាចផ្ដោតអារម្មណ៍បានល្អ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...