វិធីសាស្រ្តជួយពង្រឹងចំណុចខ្សោយខ្លួន​ឯងដោយផ្អែកតាមទ្រឹស្ដី DISC

ទ្រឹស្តី DISC មកពីពាក្យថា (Dominance, Influence, Steadiness and Compliance) ដែលនិយាយអំពីអកប្បកិរិយា ឬលក្ខណៈរបស់បុគ្គលម្នាក់ៗ ដោយមានទាំងចំណុចខ្លាំង និងខ្សោយ។ អ្នកស្រី យូ បូរី ស្ថាបនិក នៃក្រុមហ៊ុន TEDP និងឯកទេសប្រព័ន្ធ KPI និយាយថា ជាទូទៅមនុស្សម្នាក់ៗមានចំណុចខ្សោយ ជាក់ស្ដែងនៅក្នុងទ្រីស្ដី DISC ក៏បានរំលេចដែរ។ លោកស្រីថា វាចាំបាច់ណាស់ ដែលមនុស្សម្នាក់ៗ​ត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួនឯង និងដាក់គោលដៅមួយដើម្បីកែលម្អ។

បើតាម​អ្នកស្រី យូ បូរី កាលដែលដឹងពីចំណុចខ្សោយរបស់ខ្លួនឯង នោះក៏អាចសង្កេតបាននូវអារម្មណ៍ធ្លាក់ដល់ចំណុចសូន្យដោយរបៀបណាបានដូចគ្នាដែរ។  ជាញឹកញយ ចំណុចខ្សោយតែងកើតមាននៅពេលមានអារម្មណ៍ធុញទ្រាន់ ក្រេវក្រោធ និងនឿយហត់ ។ អ្នកស្រី យូបូរី បានលម្អិតនូវវិធីសាស្រ្តដើម្បីជួយពង្រឹងចំណុចខ្សោយដោយផ្អែកតាមទ្រឹស្ដី DISC ដូចតទៅ៖

១. មនុស្សក្រុម (D)៖ ការគ្រប់គ្រង់ចំណុចខ្សោយ និង​កំហឹងរបស់ក្រុមមនុស្ស​ប្រភេទ D ដែលមានប្រសិទ្ធភាពគឺ ការរាប់ពីលេខ១ ដល់ លេខ១០០ មុនពេលនិយាយក្នុងស្ថានការណ៍មិនប្រក្រតី ឬក៏ហៅសាមញ្ញថា ពេលដែលខឹងម្តងៗ ។ ហើយបើសិនជានៅតែមិនទាន់បាត់ខឹងនៅឡើយទេ ត្រូវរាប់បន្ថែមទៀត រាប់រហូតដល់មានអារម្មណ៍ថា ត្រជាក់ចិត្តសិនចាំនិយាយបន្ត។ បន្ថែមពីនោះដើម្បីដោះស្រាយទៅនឹងចំណុចខ្សោយ មនុស្សស្ថិតក្នុងជំពូក (D) អាចទៅរកប្រភេទមនុស្សដែលមានចរិតផ្ទុយពីខ្លួន មានន័យថា មនុស្សមានចិត្តត្រជាក់ ដែលមានដូចជាប្រភេទមនុស្សស្ថិតក្នុងក្រុម (S) គឺដើម្បីនិយាយចែករំលែកនូវ​មន្ទិល និងអារម្មណ៍មិនគាប់ចិត្តទាំងឡាយ។

២. មនុស្សក្រុម (I) ក្រុមមនុស្សប្រភេទនេះពេលមានអាការៈខឹងសម្បាម្តងៗ ពួកគេងាយនឹងប្រតិកម្មភ្លាមៗ ។ ដូច្នេះត្រូវរកមនុស្សដែលមានលក្ខណៈនឹងន មានស្ថេរភាព ដើម្បីមកជជែកពិភាក្សា ។ ហើយ​ចំពោះមនុស្សដែលជ្រើសយកនិយាយប្រាប់ពេលមានបញ្ហាគួរតែជាប្រភេទមនុស្សដែលស្ថិតក្នុងជំពូក (S) និង (C) ។ មួយវិញទៀត ដើម្បីជៀសវាងហានិភ័យ និងការពារចំណុចខ្សោយមនុស្សក្រុម (I) គឺត្រូវប្រុងប្រយ័ត្ននូវពាក្យសម្តី កាត់បន្ថយការនិយាយច្រើនពេក កុំប្រើពាក្យសន្យាងាយៗ ដោយគិតឱ្យបានច្បាស់មុននឹងទទួលភារកិច្ចណាមួយ ។ មូលហេតុដែលត្រូវយកចិត្តទុកដាក់ចំពោះពាក្យសន្យាគឺដោយសារ មនុស្សប្រភេទ (I) មានការនិយមមើលពិភពលោកក្នុងផ្លូវវិជ្ជមានជានិច្ច ដោយពួកគាត់យល់ថា អ្វីៗសុទ្ធតែល្អ និងអាចទៅរួច ខណៈបរិបទរស់នៅជាក់ស្ដែងវាពុំមែនដូច្នោះទាំងអស់នោះទេ។ កាលដែលបង្កើតពាក្យសន្យាដោយពុំបានផ្ទៀងផ្ទាត់ជាមួយលទ្ធភាព និងសមត្ថភាព វាពុំផ្តល់នូវផលចំណេញឡើយ។

៣.មនុស្សក្រុម (S) ជាកិច្ចដំបូងត្រូវទទួលស្គាល់ថា ពេលដែលកំពុងតែស្ងាត់ខ្លាំង នោះគឺមានន័យថា កំពុងមានអារម្មណ៍មិនល្អកើតឡើងខ្លាំងដូចគ្នា។ ដោយនិស្ស័យមនុស្សក្រុម (I) មានបុគ្គលិកលក្ខណៈមិនសូវនិយាយស្ដីផង អាចធ្វើឱ្យអ្នកដទៃដែលមានបំណងមិនល្អ កត់សម្គាល់ចំណុចខ្សោយក្នុងរយៈពេលខ្លីបំផុត។ ហើយបើនៅតែ មិនអភិវឌ្ឍការហាន និយាយចេញទេ នោះគេនឹងបន្តឃើញនៅចំណុចអវិជ្ជមាន ឬក៏ចំណុចអសកម្ម ដែលធ្វើឱ្យអ្នកដទៃអាចកេងចំណេញបានដោយងាយ។ ដូច្នេះត្រូវបង្កើននូវភាពក្លាហាន ដោយការហ៊ាននិយាយ ឬក៏សួរនូវ​សំណួរផ្សេងៗ ដើម្បីបំផុសគំនិតខ្លួនឯង ឱ្យហ៊ាននិយាយ ហ៊ានចែករំលែក ជាជាងការអង្គុយស្ងៀមនៅតែមួយកន្លែង ឬក៏បង្ហាញភាពរឹងរូសដើម្បីឆ្លើយបតនឹងបញ្ហាតាមរយៈភាពស្ងៀមស្ងាត់ ដោយមិននិយាយអ្វីទាំងអស់ ឬការឈ្ងោកមុខចុះរៀងរាល់ពេលដែលមិនពេញចិត្តអ្វីមួយ ជំនួសមកវិញត្រូវតែហ៊ានសាកល្បងនិយាយចេញមកក្រៅ។

៤.មនុស្សក្រុម (C) ដោយសារតែមនុស្សប្រភេទនេះមានចំណុចខ្សោយត្រង់ការបារម្ភអំពីការបង្កើតកំហុស ហើយច្រើនតែគេចខ្លួនរាល់ពេលមានសម្ពាធ ។ ដូច្នេះពេលមានបញ្ហាកើតឡើង ត្រូវផ្តោតទៅលើទិន្នន័យ ឬក៏ភាពជាក់លាក់ដែលខ្លួនឯងមាន ជាជាងការដើរចេញ ជាពិសេសនៅពេលដែលមិនសប្បាយចិត្ត។

ស្ថាបនិក នៃក្រុមហ៊ុន TEDP អ្នកស្រី យូ បូរី បន្ថែមថា ទោះបីជាការបកស្រាយគន្លឹះខាងលើហាក់មិនបានលម្អិតឱ្យបានក្បោះក្បាយ ប៉ុន្តែយ៉ាងហោចណាស់ ក៏បានបង្ហាញថា ទោះបីជានៅក្នុងចំណុចនីមួយៗ សុទ្ធតែមានបញ្ហាប្រឈម និងចំណុចខ្សោយក៏ដោយ គឺនៅតែមានដំណោះស្រាយជានិច្ច។ យ៉ាងណាក៏ដោយដើម្បីដោះស្រាយទៅនឹងចំណុចខ្សោយទាំងនោះ គេមិនអាចធ្វើវាបានតាមរយៈផ្លូវកាត់ ឬក្នុងរយៈពេលខ្លីបាននោះទេ គឺតម្រូវឱ្យមានការតាំងចិត្តខ្ពស់ និងត្រូវការពេលវេលាផងដែរ ។ នៅក្នុងការអភិវឌ្ឍចំណុចខ្សោយ វាពិតជាចាំបាច់ណាស់ ដែលទាមទារឱ្យមនុស្សមានការតស៊ូ បណ្តុះទម្លាប់ឱ្យបានជាប់លាប់មួយសម្រាប់អនុវត្ត និងប្រយ័ត្នប្រយែងទៅលើចំណុចខ្សោយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។