គន្លឹះទាំង៧ បង្កើនភាពស្និទ្ធស្នាលផ្នែកអារម្មណ៍ និងស្មារតីជាមួយនរណាម្នាក់

ភាពមិនចុះសម្រុះគ្នាដដែលៗនៅក្នុងគំនិត សកម្មភាពខ្វែងមតិយោបល់គ្នាញឹកញាប់ និងមិនយល់ពីគ្នារាល់គ្រប់កិច្ចការ កើតចេញពីកង្វះភាពស្និទ្ធស្នាលអារម្មណ៍របស់ខ្លួនចំពោះអ្នកដទៃ ។ អន្ទាក់នៃភាពស្និទ្ធស្នាល គឺជាអាការៈមិនយល់ពីគ្នា ឬមិនបានស្វែងយល់ពីគ្នា ។ រូបភាពទាំងនេះ តែងតែកើតឡើងជារឿយៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ រាប់ទាំងនៅក្នុងគ្រួសារ សាលារៀន កន្លែងធ្វើការ និងមួយផ្នែកនៃជីវិតលើបណ្តាញសង្គម ។ ពេលខ្លះអាការៈមិនយល់ពីគ្នានេះហើយជាប្រភពចម្បងដែលនាំឱ្យមនុស្សបាត់បង់ទំនាក់ទំនង គុណភាពជីវិតធ្លាក់ចុះ មនុស្សមិនទុកចិត្តគ្នា ហើយមិនអាចជំរុញឱ្យប្រសិទ្ធភាពការងាររីកចម្រើន ។

ស្របគ្នានេះគន្លឹះសំខាន់ដើម្បីឱ្យមនុស្សយល់ពីគ្នា ព្រមទាំងគិតស៊ីជម្រៅពីគ្នាទៅវិញទៅមកជាប្រចាំ គឺមនុស្សត្រូវបង្កើនភាពស្និទ្ធស្នាលផ្នែកអារម្មណ៍ និងស្មារតីជាមួយនរណាម្នាក់ តាមរយៈសិល្បៈទំនាក់ទំនងប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានសីលធម៌វិជ្ជាជីវៈ ។ ខាងក្រោមនេះ ជាគន្លឹះទាំង ៧ចំណុចជួយបង្កើនភាពស្និទ្ធស្នាលផ្នែកអារម្មណ៍ និងស្មារតីប្រកបដោយប្រសិទ្ធភាពជួយបង្កើនទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ ។

១. ការប្រាស្រ័យទាក់ទងគ្នា ៖ ទំនាក់ទំនងជាអាទិភាពសំខាន់បំផុតដែលត្រូវបង្កើ់តឡើងនៅកន្លែងការងារ និងគ្រប់ទីកន្លែងទាំងអស់ក្នុងស្មារតីបង្កើនប្រសិទ្ធភាពការងារ ព្រមទាំងភាពរីករាយក្នុងពេលបំពេញការងារ ។ ប្រសិនបើបុគ្គលខ្សត់ទំនាក់ទំនង នោះនឹងមិនងាយយល់ពីអារម្មណ៍អ្នកដទៃ ឬមនុស្សនៅជុំវិញខ្លួនឡើយ ។ ការប្រាស្រ័យទាក់ទងគ្នានេះ អាចបង្កើតឡើងដោយរូបភាពមួយចំនួន ដូចជា បំពេញការងារក្រុមជាមួយគ្នា ជជែកបញ្ហានិងរកដំណោះស្រាយជាមួយគ្នា ចែករំលែកគំនិតនិងអារម្មណ៍ដល់គ្នាទៅវិញទៅមកដោយបើកចំហ លើកទឹកចិត្តដល់គ្នាគ្រប់កាលៈទេសៈ និងរក្សារបៀបប្រាស្រ័យទាក់ទងដោយស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ។ ទំនាក់ទំនងល្អជាកត្តាសំខាន់នៃប្រសិទ្ធភាពការងារ និងគំនិតច្នៃប្រតិដ្ឋ ។

២. ស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់ (Active Listening) ៖ ទំនាស់របស់មនុស្សច្រើនកើតឡើងដោយសារការមិនយល់ពីគ្នា និងបានគិតពីគោលបំណងរបស់គ្នាទៅវិញទៅមក ។ សម្រាប់ការអប់រំនៅសតវត្សទី២១ ស្តាប់ក៏ជាជំនាញពិសេសមួយដែរ ដែលមនុស្សត្រូវមានជំនាញនេះ ដើម្បីយកទៅអនុវត្តនៅពេលបំពេញការងារ ។ ធ្វើជាអ្នកស្តាប់ល្អ អាចក្លាយជាអ្នកផ្តល់ចម្លើយល្អ ។

ប្រសិនបើស្តាប់អ្នកដទៃបានច្រើន និងស្តាប់ដោយយកចិត្តទុកដាក់ផងនោះ គំនិតច្នៃប្រតិដ្ឋ ឬការចូលរួមមតិយោបល់នឹងកាន់តែមានភាពចាស់ទុំ ហើយបង្ហាញពីការគោរពដល់អ្នកដទៃ ។ អ្នកស្តាប់ល្អតែងចាប់បានអារម្មណ៍ ចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចគន្លឹះដែលជាវត្ថុបំណងរបស់អ្នកដទៃ ។ ភាពស្និទ្ធស្នាលផ្នែកអារម្មណ៍ និងស្មារតីរមែងកើតឡើងព្រមគ្នាតាមរយៈការស្តាប់ដោយយកចិត្តទុកដាក់ ។

៣. ការយល់ចិត្តអ្នកដទៃ ៖ មិនសំខាន់ថាអ្នកដទៃកំពុងនិយាយអ្វី ឬកំពុងគិតអ្វីនោះទេ នៅពេលដែលយើងព្យាយាមយល់ឱ្យបានច្រើនពីអ្នកដទៃ នោះភាពស្និទ្ធស្នាលផ្នែកអារម្មណ៍ និងស្មារតីនឹងកើតឡើងព្រមគ្នាដែរ ។ ដើម្បីយល់ពីអ្នកដទៃបានស៊ីជម្រៅ និងអាចចុះសម្រុងគំនិតគ្នា គឺទាមទារឱ្យបុគ្គលយល់ពីគ្នាទៅវិញទៅមកជាចាំបាច់ ។ កាលដែលបុគ្គលម្នាក់ព្យាយាមយល់ចិត្តអ្នកដទៃ ជួយឱ្យបុគ្គលនោះដឹងច្បាស់ពីតម្រូវការជាក់លាក់របស់មនុស្ស ព្រមទាំងផ្តល់ជំនួយ ឬចម្លើយប្រកបដោយប្រសិទ្ធភាពដែលជាប្រយោជន៍ទាំងសងខាង ។ “យកចិត្តគេដាក់ចិត្តខ្លួនឯង យល់ចិត្តខ្លួនឯងឱ្យក្រែងចិត្តគេ” មានតម្លៃជានិច្ចនៅក្នុងទំនាក់ទំនងរបស់មនុស្ស ។

៤. ការគាំទ្រ ៖ ផ្នែកមួយនៃការលើកទឹកចិត្ត គឺការគាំទ្រនេះហើយ ។ ការគាំទ្រមានទាំងសម្ភារៈ និងស្មារតីជាជំនួយដ៏វិសេសដែលមនុស្សចង់បានបំផុត ។ ការសិក្សាពីចិត្តសាស្ត្រសកលបានរកឃើញថា បើទោះបីមនុស្សមួយចំនួនដាច់ខាតមិនត្រូវការការលើកទឹកចិត្តក៏ដោយ ក៏បុគ្គលម្នាក់នោះមានអារម្មណ៍រីករាយនៅពេលទទួលបានការលើកទឹកចិត្តគាំទ្រពីនរណាម្នាក់ ។

ការគាំទ្រលើកទឹកចិត្តគ្នានេះ ជួយជំរុញឱ្យមនុស្សមានការតាំងចិត្ត និងបង្កើនប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ ។ ថ្វីត្បិតមនុស្សមិនស៊ីជោរមែន តែបង្អាប់ញឹកជាសសើរប្រាកដជាខឹងមិនខាន ។ ដូច្នេះការគាំទ្រជាសកម្មភាពចាំបាច់បំផុត ដែលជួយបង្កើនទំនាក់ទំនង និងភាពស្និទ្ធស្នាលផ្នែកអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ។

៥. ការគោរព (Respect ) ៖ ការគោរពមិនប្រកាន់វ័យនោះទេ ពេលខ្លះមនុស្សចាស់បែរជាមកគោរពក្មេង រីឯក្មេងរឹតតែផ្តល់តម្លៃដល់មនុស្សចាស់ នោះគឺជាការគោរពដោយពិតប្រាកដ ។ ការគោរពគ្នាទៅវិញទៅមកនៅក្នុងតួនាទីការងារដោយមិនប្រកាន់វ័យជាយន្តការបញ្ជៀសទំនាស់ បញ្ជៀសការរើសអើង បំបាត់ចរឹកអាត្មានិយម ព្រមទាំងបង្កើតជាគំរូភាពល្អៗសម្រាប់អ្នកអ្នកដទៃ ។ ចំណេះដឹងស្តីពីការគោរពនៅតែមានតម្លៃជានិច្ច ដរាបណាបុគ្គលយល់ច្បាស់ពីខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ។

ជាមួយគ្នានេះ ប្រសិនបើបុគ្គលចង់ដឹងថា “ខ្លួនឯងមានការគោរពចំពោះអ្នកដទៃកម្រិតណានោះ” គេអាចវាស់វែងបានតាមរយៈសកម្មភាពគោរពពេលវេលាផ្ទាល់ខ្លួន និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ។ ពេលដែលបុគ្គលគោរពវិន័យខ្លួនឯងបាន នោះការគោរពអ្នកដទៃនឹងក្លាយជាទម្លាប់ដ៏ងាយស្រួលបំផុត ។ ការគោរពគ្នាទៅវិញទៅមកមានសារៈសំខាន់ណាស់សម្រាប់ការកសាងទំនាក់ទំនងជិតស្និទ្ធ ។

៦. អបអរជោគជ័យ ៖ ទទួលស្គាល់និងអបអរសមិទ្ធផលរបស់គ្នាទៅវិញទៅមក ជាគន្លឹះជួយពង្រឹង និងពង្រីកចំណងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង ។ រឿងសាមញ្ញបំផុតដែលយើងអាចជួយឱ្យទំនាក់ទំនងកាន់តែល្អប្រសើរ គឺរៀនសាទរអ្នកដទៃដោយស្មោះអស់ពីចិត្ត ។

មិនខាតទេ បើអ្នកចេះពោលពាក្យសសើរដោយស្មោះត្រង់ និងការពិត ហើយក៏មិនអន់នោះដែរនៅពេលដែលមានអ្នកជោគជ័យនៅក្បែរខ្លួន ។ គ្រប់គ្នាសុទ្ធតែជាកល្យាណមិត្ត គ្រប់គ្នាសុទ្ធតែមនុស្សពិសេស ហើយគ្រប់គ្នាសុទ្ធសឹងតែជាបុគ្គលដែលជួយឱ្យជីវិតរបស់យើងពោពេញដោយថាមពលជានិច្ច ។ ទម្លាប់រីករាយនិងសាទរអ្នកដទៃនឹងជួយឱ្យមនុស្សមានភាពស្និទ្ធស្នាលគ្នាកាន់តែខ្លាំងឡើង ។

៧. បង្កើតសកម្មភាពចងចាំរួមគ្នា ៖ ធម្មជាតិនៃអារម្មណ៍របស់មនុស្សជារៀងរាល់ថ្ងៃតែងជួបរឿងសប្បាយ និងរឿងខ្លះមិនសមតាមបំណង ប៉ុន្តែរឿងទាំងអស់នេះអាចបញ្ជៀសបានតាមរយៈការបង្កើតសកម្មភាពចងចាំរួមគ្នា ដូចជា ការងារក្រុមជាមួយគ្នា លេងល្បែងថាមពលជាមួយគ្នា និងបង្កើតការចែករំលែងចំណេះដឹងដល់គ្នា ។ បង្កើតសកម្មភាពចងចាំរួមគ្នា អាចជួយបង្កើនភាពស្និទ្ធស្នាល និងកសាងស្មារតីចំពោះគ្នាកាន់រឹងមាំ ។ ការបង្កើនភាពស្និទ្ធស្នាលផ្លូវចិត្ត (អារម្មណ៍) ត្រូវការពេលវេលា អត់ធ្មត់ និងអភិវឌ្ឍជាប្រចាំតាមដំណើធម្មជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...