ភ្នំពេញ – នៅក្នុងសន្និសីទសារព័ត៌មានកាលពីដើមសប្តាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំនេះ ក្រសួងបានកំណត់យកពិន្ទុសម្រាប់ការជាប់ដូចឆ្នាំមុនៗដដែល គឺ ២៣៧ពិន្ទុ ។
តាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ របបពិន្ទុអតិបរមាគឺមាន ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រចិត្ត ដូច្នេះពិន្ទុប្រឡងជាប់ គឺ៥០០ ដក ២៥ រួចចែកនឹង២ ស្មើនឹង ២៣៧,៥ពិន្ទុ ដូច្នេះយកត្រឹម ២៣៧ពិន្ទុជាប់។
«ពិន្ទុសរុបគឺមានចំនួន ៥០០ពិន្ទុ អញ្ចឹងយើងមានភាសាបរទេសមួយដែលជាមុខវិជ្ជាជម្រើស, …ដូច្នេះយើងយក ៥០០ ដក ២៥ ចែកនឹង២ វាស្មើនឹង ២៣៧,៥ យើងកំណត់យកតែ ២៣៧ទេ ដូច្នេះបេក្ខជនណាដែលបានពិន្ទុទាបជាង ២៣៧ គឺធ្លាក់ហើយ» – ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
គួរបញ្ជាក់ដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១១៤ ១៨៣នាក់ ក្នុងនោះមានស្រីចំនួន ៦៣៩៧នាក់ ដោយមានមណ្ឌលសំណេរចំនួន ២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់។
តាមការបញ្ជាក់របស់ក្រសួងអប់រំ ការប្រឡងឆ្នាំនេះ ទោះជាប្រទេសកម្ពុជាជួបនូវវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែក្រសួងនៅតែគោរពតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕
លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
ការគិតឱ្យបានល្អ គឺជាចំណុចចាប់ផ្តើមមួយ ដើម្បីនាំឆ្ពោះទៅកាន់ភាពជោគជ័យ មិនថានៅក្នុងជីវិតសិក្សា ឬក្នុងអាជីពការងារនោះទេ ។…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
ក្រោយពីឆ្លងកាត់ការប្រកួតអស់ជាច្រើនជុំ ទីបំផុតបានរកឃើញបេក្ខជនចំនួន៣រូប ដែលឈ្នះជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ …
ចំណេះជីវិត, ព្រឹត្តិការណ៍
អរម៉ូនរីករាយ (Serotonin) គឺជាសារជាតិគីមីដែលត្រូវបានគេជឿថាដើរតួជាអ្នករក្សាលំនឹង នៃអារម្មណ៍។ វាត្រូវបានគេរកឃើញថា អាចជួយឱ្យយើងគេងលក់ស្រួល…
ព្រឹត្តិការណ៍, អប់រំកុមារតូច
លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារីអ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ …
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីៈខេត្តមណ្ឌលគិរី បានប្រកាសផ្តល់អាហារូបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៩០កន្លែងសម្រាប់យុវជន …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
បច្ចេកវិទ្យា ជាជំនាញមួយថ្មីដែលអនុញ្ញាតិឱ្យក្មេងស្រីអាចសិក្សាបានដូចបុរសដែរ ព្រោះការសិក្សាផ្នែកនេះ មិនប្រើកម្លាំងអ្វីច្រើននោះឡើយ ហើយស្រី្តនិងក្មេង…
ព្រឹត្តិការណ៍, អប់រំកុមារតូច
កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គមនឹងមានការផ្លាស់ប្តូរ រីកចម្រើនជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង…
ចំណេះជីវិត, ព្រឹត្តិការណ៍
មេរៀនសិល្បៈ ដូចជា សិល្បៈគំនូរ សិល្បៈចម្លាក់ តន្ត្រី និងល្ខោន អាចឱ្យអ្នកសិក្សាបញ្ចេញអារម្មណ៍របស់ពួកគេនៅក្នុងសកម្មភាពច្នៃប្រតិដ្ឋអ្វីមួយ។…