កត្តាដែលបណ្តាលឱ្យការប្តេជ្ញាចិត្តក្នុងឆ្នាំថ្មីមិនជោគជ័យ

ពេលដែលទ្រនិចនាឡិកាឆ្លងផុតពីរាត្រីឆ្នាំចាស់ ផ្លាស់ចូលទៅឆ្នាំថ្មី មានយុវជនជាច្រើនបានប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរទម្លាប់ល្អៗក្នុងឆ្នាំថ្មី ។ ក្នុងនោះមានសកម្មភាពជាច្រើនដែលគេគ្រោងអនុវត្តន៍មានដូចជា ការងារ ការសិក្សា ទំនាក់ទំនង និងការថែទាំខ្លួនឯងជាដើម ក្នុងគោលដៅពង្រឹងភាពប្រសើរឡើងឱ្យខុសពីឆ្នាំមុនៗ។ ប៉ុន្តែមិនមែនរាល់ការប្តេជ្ញាទាំងនោះសុទ្ធតែ ទទួលបានលទ្ធផលវិជ្ជមានទាំងអស់នោះទេ។ យោងតាមគេហទំព័រ verywellmind បានបង្ហាញអំពីមូលហេតុដែលមិនទទួលបានលទ្ធផលជាទីគាប់ចិត្តទាំងនោះ ៖

១. គិតធំពេក ៖ បញ្ហាចម្បងមួយនៅក្នុងការផ្លាស់ប្តូរសម្រាប់ឆ្នាំថ្មីគឺ ពួកគាត់ចង់ឱ្យតែមានការផ្លាស់ប្តូរភ្លាមៗមិនថា ទម្លាប់នៃការបរិភោគអាហារ ការគេងឱ្យបានគ្រប់គ្រាន់ ឬក៏មានជំនាញយ៉ាងស្ទាត់ជំនាញនៅក្នុងការរៀនភាសាថ្មីៗដែលពួកគេចាប់អារម្មណ៍។ ទន្ទឹមគ្នានោះ មានរឿងមួយដែលបង្កជាកំហុសក្នុងការប្តេជ្ញាចិត្តនោះគឺ ការកំណត់សកម្មភាពមិនជាក់លាក់ ហើយមានទំហំលើសពីសមត្ថភាពដែលអាចទៅដល់គោលដៅពេក ឬចង់ឱ្យមានការផ្លាស់ប្តូរលឿនៗ ដែលវាជាសកម្មភាពល្អគន់ តែពិបាកឆក់ឱកាសក្នុងការសម្រេច ទាំងដែលការពិតទៅ យើងមិនគួរកំណត់ធំហួសពេក ហើយនឹងចង់ផ្លាស់ប្តូរគ្រប់យ៉ាងដោយមិនបានបំបែកឱ្យតូចៗនោះទេ ឬមិនបានវិភាគថ្លឹងថ្លែងនោះដែរ។

មានការចែករំលែកមួយថា ដើម្បីផ្លាស់ប្តូរទម្លាប់​ ឬអត្តចរិតអ្វីមួយ អ្នកត្រូវហ៊ានចាកចេញពីកន្លែងដែលមានតែផាសុកភាព ឬសុវត្ថិភាព ដែលគ្មានការប្រកួតប្រជែង។ ហើយរឿងពិតមួយ គឺ មិនសូវមាននរណាចង់ពាល់រាល់ស្ថានភាពដែលគ្មានសុវត្ថិភាពនិងបញ្ហាប្រឈមមិនចេះចប់នោះទេ។ ដូច្នេះហើយ ដើម្បីកែប្រែស្ថានការណ៍មួយ ឬការនាំទៅរកការផ្លាស់ប្តូរដែលមានស្ថិរភាពក្នុងរយៈពេលវែង  អ្នកក៏ត្រូវជ្រើសយកស្ថានភាពមួយដែលពោរពេញដោយការប្រកួតប្រជែងនិងអសន្តិភាពផ្លូវចិត្តជាដើម ដើម្បីបន្សាំឱ្យមានភាពរឹងមាំ។

២. ធ្វើផែនការដោយមិនបានសិក្សាពីឬសគល់ ៖ ការផ្លាស់ប្តូរវាពិបាក ប៉ុន្តែបើមិនផ្លាស់ប្តូរអ្វីសោះ គឺវារឹតតែពិបាក និងបង្កនូវភាពឈឺចាប់ ឬក៏ភាពស្ដាយក្រោយ, យ៉ាងណាក៏ដោយ ការប្តេជ្ញាចិត្តនៅក្នុងឆ្នាំថ្មី គួរតែរួមបញ្ចូលការធ្វើអ្វីដែលជាចំណែកនៃការពេញចិត្តរបស់យើងដែរ។ ប៉ុន្តែនៅពេលយើងផ្តោតទៅលើអ្វីដែលយើងគួរតែធ្វើ យើងហាក់ភ្លេចនូវសកម្មភាពដែលចាំបាច់ត្រូវតែធ្វើ។ វិធីមួយដែលជំរុញឱ្យមានការផ្លាស់ប្តូរ គឺ ធ្វើឱ្យមានតុល្យភាពរវាង រឿងដែលគួរធ្វើ ចង់ធ្វើ និងត្រូវតែធ្វើ ហើយដឹងអំពីបុព្វហេតុនៃការចាប់ផ្តើមឱ្យស្របនឹងតម្រូវការ ក៏ដូចជាស្ថានភាពជាក់ស្ដែង។ ជាឧទាហរណ៍ ប្រសិនបើយើងប្តេជ្ញាថាទៅកន្លែងហាត់ប្រាណ៣ដងក្នុងមួយអាទិត្យ ខណៈដែលអ្នកមិនចូលចិត្តបរិយាកាសក្នុងក្លឹបហាត់ប្រាណទាល់តែសោះ នោះការកំណត់បែបនេះនឹងមិនជួយឱ្យអ្នកសម្រេចបាននូវគោលដៅឡើយ ដូច្នេះគ្រាន់តែកំណត់ពេលហាត់ប្រាណដដែល ប៉ុន្តែមានរបៀបផ្សេង ឬអនុវត្តន៍ក្រៅពីទីតាំងហាត់ នោះលទ្ធភាពនៃការសម្រេចគោលដៅអាចកើតបានក្នុងភាគរយខ្ពស់។

មុននឹងដាក់ជាផែនការ ឬការប្តេជ្ញាចិត្ត វាពិតជាចាំបាច់ណាស់ ដែលយើងត្រូវមានហេតុផលផ្ទាល់ខ្លួនក្នុងគោលដៅនីមួយៗ ហើយបើយើងចង់ហាត់ប្រាណ យើងត្រូវដាក់សំណួរសួរខ្លួនឯងថា ហេតុអ្វី? សួរបែបនេះគឺដើម្បីឱ្យ​ដឹងពីឬសគល់មុននឹងចាប់ផ្តើមអនុវត្តន៍សកម្មភាពណាមួយ។ ឧទាហរណ៍ថា អ្នកចង់ទទួលបានរូបរាងមួយដែលក្នុងសេចក្ដីប្រាថ្នាចង់បានសុខភាពល្អប្រសើរជាងមុន និងហេតុផលដទៃជាច្រើនទៀត។

នៅពេលដែលយើងបានដឹងអំពីហេតុផលជាក់លាក់មុននឹងធ្វើការចាប់ផ្តើមប្តេជ្ញា ឬបង្កើតផែនការសកម្មភាព នោះយើងក៏នឹងអាចរិះរកផ្លូវ និងវិធីសាស្រ្ត ជាច្រើនក្នុងការសម្រេចលទ្ធផល ដោយភាពរីករាយ និងការពេញចិត្តចំពោះខ្លួនឯង។ បន្ថែមពីនោះវាក៏នឹងជួយឱ្យយើងអាចរក្សាជំហរអនុវត្តន៍ជាប្រចាំ ក្នុងរយៈពេលវែង បើនិយាយជារួមត្រង់ចំណុចនេះគឺ យើងចាំបាច់ត្រូវតែយល់ឱ្យច្បាស់ថា អ្វីទៅដែលយើងចង់បានសម្រាប់ខ្លួនឯង? ហើយធ្វើវាបានដោយយ៉ាងម៉េចខ្លះ? ជាជាងធ្វើសម្មភាពដោយសេចក្ដីមន្ទិល។

៣. មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរទៅក្នុងបរិបទមួយថ្មី ៖ ចំពោះហេតុផ្សេងទៀតដែលយើងមិនអាចរក្សាកម្លាំងចិត្តឱ្យសម្រេចបាននូវគោលដៅក្នុងរយៈពេលវែង គឺ យើងមិនទាន់ត្រៀមខ្លួនរួចរាល់នៅក្នុងការផ្លាស់ប្តូរ។ តាមរយៈការកំណត់យុទ្ធសាស្រ្តគំរូក្នុងការផ្លាស់ប្តូរ គឺត្រូវធ្វើឱ្យមានភាពទៀងទាត់ដែលមានដូចជា ធ្វើសេចក្ដីព្រាងទុកជាមុន គូសវាសផែនការឱ្យបានល្អិតល្អន់ ការត្រៀមខ្លួនអនុវត្តន៍ និងរក្សាភាពទៀងទាត់នៃសកម្មភាព។

៤. បង្កើតវិធីសាស្រ្តផ្លាស់ប្តូរក្នុងរយៈពេលវែង ៖ ការធ្វើកិច្ចការប្រចាំថ្ងៃដដែលៗ អាចក្លាយទៅជាទម្លាប់ ប៉ុន្តែការមានទំនោរផ្លាស់ប្តូរក៏អាចក្លាយជាទម្លាប់បានដែរ ប្រសិនបើយើងចាត់ជាអាទិភាព។ យ៉ាងណាមិញ បើយើងកំណត់ឱ្យធំ ឬក៏ការប្តេជ្ញាក្នុងឆ្នាំថ្មីហាក់ក្នុងសភាពលើសលប់ពេក យើងក៏នឹងបង្កើតក្ដីរំពឹងមួយថា យើងអាចធ្វើបានទាំងស្រុងដោយគិតត្រឹមតែខែទីមួយ នៃឆ្នាំថ្មី ប៉ុន្តែការផ្លាស់ប្តូរ ពិតប្រាកដ វាទាមទារច្រើនលើសពីនេះទៅទៀត ទាំងគោលជំហរ ពេលវេលា និងភាពបត់បែន ហើយជាពិសេសនោះគឺការបន្សាំខ្លួនជាមួយនឹងការផ្លាស់ប្តូរឱ្យទៅជាទម្លាប់តែម្តង ទើបអាចធ្វើឱ្យខ្លួនឯងមានទម្លាប់មួយនៅក្នុងការផ្លាស់ប្តូរបាន។ ប្រសិនបើអ្នកយកអ្វីដែលបានដៅទុក ហើយរំពឹងថា នឹងចង់ឱ្យសម្រេចក្នុងរយៈពេលមួយខែ គិតត្រឹមថ្ងៃបើកទំព័រឆ្នាំថ្មី គិតត្រឹមខែមករា នោះវាមិនអាចក្លាយជាទម្លាប់ ឬភាពបន្សាំជាមួយនឹងការផ្លាស់ប្តូរទេ។

និយាយជារួម ជំនួសឱ្យការកំណត់សេចក្ដីប្តេជ្ញាចិត្តធំៗនៅក្នុងឆ្នាំថ្មី ដែលវាកាន់តែជំរុញឱ្យមនុស្សគិតថាវាពិបាកនឹងទៅរួច គួរតែមានការកំណត់រយៈសកម្មភាព និងរយៈពេលជាក់លាក់ សម្រាប់ឆ្នាំបន្ទាប់ ហើយមានរៀបរាប់លម្អិតអំពីព្រឹត្តិការណ៍តូចៗ សំខាន់ៗ ដែលវានឹងជួយឱ្យយើងសម្រេចបាន​គោលដៅមុនពេលកំណត់។ ត្បិតថា ការកំណត់និងបំបែកឱ្យតូចៗ មើលទៅវាសាមញ្ញបន្តិច និងមិនសូវល្អមើលក្នុងក្រសែភ្នែកអ្នកដទៃក៏ពិតមែន ប៉ុន្តែវាងាយស្រួលក្នុងការយកមកប្រើប្រាស់ និងជំរុញឱ្យមានទឹកចិត្តក្នុងការសម្រេចឱ្យបានជាលទ្ធផលចាក់ស្តែង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...