ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ៖ អ្នក​សិក្សា​ត្រូវ​តែ​បន្ត​រៀន​ជាប់ជា​ប្រចាំ​នូវ​ជំនាញ​ថ្មីៗ ដើម្បី​បន្សាំ​ខ្លួន​ជាមួយ​នឹង​ប្រព័ន្ធអេកូឡូស៊ី​ការងារ​ដែល​មាន​ការ​ប្រែប្រួល​ជាប់ជាប្រចាំ

ភ្នំពេញ – នៅ​ក្នុង​ឱកាស​ចូលរួម​សម្ពោធ «មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​ការ​អប់រំឌីជីថល» នៅក្នុង​បរិវេណវិទ្យាល័យ​ព្រះស៊ីសុវត្ថិ កាលពី​ថ្ងៃអង្គារ (១ វិច្ឆិកា) ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើងថា ការ​អប់រំ​កំពុង​ត្រូវ​បាន​ផ្លាស់ប្តូរ​មុខ​មាត់ថ្មី តាមរយៈ​បរិវត្តកម្ម នៃការអប់រំ ក្នុងពេល​ដែល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​កំពុង​មាន​តម្រូវ​ការ​ផ្នែក​ជំនាញ និង​ទេព​កោសល្យ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ​ក៏​ស្នើ​ដល់​អ្នក​សិក្សា​ទាំងអស់ ត្រូវ​តែ​បន្ត​រៀន​ជាប់ជា​ប្រចាំ​នូវ​ជំនាញ​ថ្មីៗ ដើម្បី​បន្សាំ​ខ្លួន​ជាមួយ​នឹង​ប្រព័ន្ធអេកូឡូស៊ី​ការងារ​ដែល​មាន​ការ​ប្រែប្រួល​ជាប់ជាប្រចាំ និង​ត្រូវ​បណ្តុះគំនិតច្នៃប្រឌិត​សម្រាប់​ដឹកនាំ​ឱ្យ​មាន​បរិវត្តកម្មឌីជីថល។

ជាមួយ​គ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏​បានផ្តល់​នូវ​អនុសាសន៍​ចំនួន៦ចំណុច ក្នុងការ​រួម​ចំណែក​បង្កើន​លទ្ធផល​ នៃមជ្ឈមណ្ឌលអាស៊ាន​សម្រាប់​ការ​អប់រំឌីជីថល ដូចជា៖

ទី១- ការបន្តលើកកម្ពស់អក្ខរកម្មឌីជីថលជាទូទៅ (Digital Literacy)៖ ការផ្ដល់ការអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលជាទូទៅសម្រាប់ការរៀន, ការធ្វើការ, ការធ្វើអាជីវកម្ម, និងហានិភ័យអនឡាញសម្រាប់សិស្សានុសិស្ស គួរត្រូវបានបន្ថែម និងកែលម្អដោយដាក់បញ្ចូលចាប់តាំងពីកម្រិតមធ្យមសិក្សាក្នុងគោលដៅបង្រួមគម្លាតឌីជីថលឱ្យកាន់តែតូច ។

ទី២- ការពង្រឹងការអភិវឌ្ឍសមត្ថភាព និងជំនាញឌីជីថល (Digital Skill and Capabilities)៖ ដោយផ្តោតលើការកែទម្រង់ នៃការអប់រំក្នុងកម្រិតឧត្តមសិក្សា និងការកែសម្រួលកម្មវិធីសិក្សាផ្នែកឌីជីថល និងវិទ្យាសាស្ត្រកុំព្យូទ័រ ។ ជាពិសេសការដាក់បញ្ចូលនូវមុខវិជ្ជាតម្រូវ, មានជាអាទិ៍ តក្កកម្មបរិមាណ (Quantitative || Reasoning) និងការគិតបែបគណនា(Computational Thinking) ឱ្យកាន់តែល្អប្រសើរ ដែលអាចបង្កើតនូវសមត្ថភាព និងជំនាញច្បាស់លាស់, មានគុណភាព, និងឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគតកិច្ចការនេះគប្បីត្រូវបានគិតគូរទាំងកម្រិតនៃការធ្វើផែនការ ឬយុទ្ធសាស្ត្រ និងកម្រិតការអនុវត្តផងដែរ ។

ទី៣- ការពង្រីកតួនាទីរបស់សាកលវិទ្យាល័យ និងការអប់រំនៅកម្រិតឧត្តមសិក្សា ៖ នៅក្នុងបរិបទ នៃបដិវត្តឧស្សាហកម្មទី៤ សាកលវិទ្យាល័យគួរដើរតួនាទី មិនត្រឹមតែក្នុងការរៀន, ការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ ការជំរុញ និងការលើកកម្ពស់អនាគតនៃសហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មី នៅតាមសាកលវិទ្យាល័យ ក៏ជានិន្នាការសាកលដែលមិនត្រូវមើលរំលងឡើយ។

ទី៤- ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថ្នាលឌីជីថលដែលគាំទ្រដល់ការអប់រំឌីជីថល ៖ ជាការពិត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាទិភាព និងថវិកាជាបន្តបន្ទាប់ ជូនក្រសួងអប់រំ យុវជន និងកីឡា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីចូលរួមដល់បេសសកម្មនៃការជំរុញឌីជីថលូនីយកម្មនៅក្នុងវិស័យអប់រំ ដែលមជ្ឈមណ្ឌលនេះ ជាសក្ខីភាពមួយនៃការវិនិយោគរបស់យើងកន្លងមក ។ ជាការគិតគូរទៅមុខ, ការវិនិយោគត្រូវផ្តោតទៅលើស្ថាប័ន និងគ្រឹះស្ថានសិក្សា ដែលមានសក្តានុពលខ្ពស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីនៃការអប់រំឌីជីថល និងដែលផ្តល់លទ្ធផលខ្ពស់ ។ ការវិនិយោគនឹងត្រូវបានផ្ដោតទៅលើកត្តាជំរុញ (Enabling Factors) ជាក់លាក់ ដែលនាំឱ្យមានបរិវត្តកម្មអប់រំ ជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ និង សម្ភារបច្ចេកវិទ្យា,សាស្ត្របង្រៀន, កម្មវិធីសិក្សា, វេទិកាឌីជីថល, និង ប្រព័ន្ធគ្រប់គ្រងការសិក្សា, ក៏ដូចជាកត្តារួមផ្សំដទៃទៀត រួមមាន ការតភ្ជាប់បណ្តាញ, ការគ្រប់គ្រងទិន្នន័យ និង អ៊ីនធឺណិត ជាដើម ។

ទី៥- ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលនៃការអប់រំនៅកម្ពុជា ទៅកាន់កម្រិតតំបន់ ជាពិសេសបណ្តាប្រទេសជាសមាជិកអាស៊ាន, ដែលជាតួនាទីស្នូលនៃការបង្កើត “មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល”។ តាមរយៈមជ្ឈមណ្ឌលនេះ, ទិន្នន័យនៃការអប់រំនឹងត្រូវបានប្រមូល និងប្រើប្រាស់សម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយឱ្យកាន់តែប្រសើរ, ជម្រើសនៃការសិក្សារបស់សិស្ស នឹងត្រូវបានបង្កើនឱ្យកាន់តែសម្បូរបែប, ការដកស្រង់បទពិសោធ និងឧត្តមានុវត្តនៃការបង្រៀន និង ការគ្រប់គ្រងការអប់រំ នឹងត្រូវបានចែករំលែក ហើយមាតិកាឌីជីថលកាន់តែច្រើន នឹងត្រូវបានផលិត ។

ទី៦- ការបន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់ និងបុរសកម្ម ៖ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលកំពុងមានការប្រែប្រួល ដោយសង្កត់ធ្ងន់លើការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងការអប់រំ និងការលើកកម្ពស់ការវិនិយោគលើការអប់រំវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ប្រការនេះ ក៏ទាមទារផងដែរនូវការបន្តធានានូវសេវាអប់រំ ដែលមានគុណភាព, ប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងការលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...