មជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន ដាក់សម្ពាធជាផ្លូវការ ដើម្បីជំរុញការយល់ដឹងពីគ្នារវាងកម្ពុជា ចិន និងអាស៊ាន

មជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន (CASC) ដែលជាវេទិកាសំខាន់ ជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក កិច្ចសហការបង្កើតដំណោះស្រាយគោលនយោបាយ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងចិន បានដាក់សម្ពាធដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គនាយកនៃមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន មានប្រសាស៍ថា មជ្ឃមណ្ឌលនេះ នឹងដើរតួរជាវេទិកាមួយ ដើម្បីឱ្យអ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ និងអ្នកយុទ្ធសាស្ត្រ ពិភាក្សាគ្នា ត្រង់ទៅត្រង់មក ដែលមានលក្ខណៈបើកចំហរ ដើម្បីពង្រឹងការយល់គ្នាទៅវិញទៅមក ជឿទុកចិត្តគ្នា ទៅវិញ ទៅមក រវាងអាស៊ានចិន ចិន និងកម្ពុជា។

“មជ្ឈមណ្ឌលនេះបង្កើតឡើងដើម្បីពង្រឹង និងពង្រីកចំណេះដឹង បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងទំនាក់ទំនងសេដ្ឋកិច្ច ប្រជាជន រវាងប្រទេសចិននិងអាស៊ាន ជាពិសេសរវាងចិន និងកម្ពុជា។ ដូច្នេះ យើងធ្វើការស្រាវជ្រាវទៅលើប្រធានបទដែលមានសារៈសំខាន់ដល់ចិន និងអាស៊ាន ដូចជា សមាហរណកម្មសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ ព្រមទាំងបច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម”

បើតាមលោកសាស្ត្រាចារ្យបណ្ឌិត ឈាង វណ្ណារិទ្ធ មជ្ឃមណ្ឌលនេះ មានមហិច្ឆតា ទី១ យកទីតាំងប្រទេសកម្ពុជានេះ ជាមជ្ឈមណ្ឌល ដើម្បីស្រាវជ្រាវ ឱ្យស៊ីជម្រៅរវាងចិន និងអាស៊ាន, ទី២ ជាវេទិកាមួយ ដើម្បីផ្លាស់ប្ដូរគំនិត និងការយល់គ្នាទៅវិញទៅមក ខណៈបរិបទពិភពលោកបច្ចុប្បន្ន មានការប្រកួតប្រជែងគ្នា ការមិនយល់គ្នា សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមពន្ធគយដែលកំពុងតែឈានទៅរកភាពស្មុគស្មាញ។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច អំឡុងពេលថ្លែងសន្ទរកថា បើកកម្មវិធី។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍ថា នេះមិនមែនជាភាពចៃដន្យទេ ប៉ុន្តែនេះគឺជាឱកាសដែលចិន និងអាស៊ាននឹងធ្វើការចូលរួម និងដោះស្រាយរួមគ្នាលើបដិវត្តន៍ឌីជីថល និងការប្រឈមមុខនៃបរិស្ថាន។

គួរជម្រាបជូនថា ការដាក់សម្ពោធ មជ្ឍមណ្ឌលសិក្សាចិន-អាស៊ាន (CASC) នេះ បានប្រារព្ធធ្វើឡើង នៅសាកលវិទ្យាល័យខេមតិច ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកជំទាវ ខៀវ មាលី អនុប្រធានក្រុមប្រឹក្សាសភាជាតិ, លោក Wang Zhiquan ទីប្រឹក្សានៃឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....