រដ្ឋមន្រ្តីក្រសួងអប់រំ ៖ វិបត្តិកូវីដ-១៩ ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៃបរិបទឌីជីថលនៅកម្ពុជា និងលើកកម្ពស់ការអប់រំតាមបែបឌីជីថល

ភ្នំពេញ – នៅ​ក្នុងសន្និសីទអន្តរជាតិ ស្ដីពីបរិវត្តកម្មឌីជីថលនៅកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ៖ “ការជំរុញសម្ទុះនៃការត្រៀមខ្លួនចាប់យកវិស័យឌីជីថល” កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍លើក​ឡើងថា វិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នៃបរិបទឌីជីថលនៅកម្ពុជា។

បើតាម ឯកឧត្តម ហង់ជួន ណារ៉ុន ក្រោយ​កើត​ឡើង​នូវ​វិបត្តិ​កូវីដ១៩ បរិបទឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បានធ្វើ​ការ​ផ្លាស់ប្តូរ ដូចជា ការ​ដាក់ចេញ​នូវ​រដ្ឋាភិបាលឌីជីថល ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក និងជា​ពិសេស​ការ​ពង្រឹង​ និង​លើក​កម្ពស់​ការ​អប់រំ​តាម​បែប​ឌីជីថល ដែល​បាន​ផ្តល់​ឱកាស​មួយ​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា​ទាញ​យក​ផល​ប្រយោជន៍ នៃឌីជីថលនីយកម្ម។

ជាមួយ​គ្នា​នេះដែរ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏​បាន​លើក​ឡើងដែរថា សន្និសីទអន្តរជាតិ ស្តីពីបរិវត្តកម្ម​ឌីជីថល​នៅ​កម្ពុជា ត្រូវ​បាន​រៀបចំឡើងក្នុងគោលបំណងទទួលបាននូវការយល់ដឹង ក៏ដូចជាពិភាក្សាប្រមូលនូវធាតុចូលសំខាន់ៗរួមគ្នា ដើម្បីចូលរួមលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា ដើម្បី​កម្ពុជាត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនៅក្នុងតំបន់ និងសាកលលោកដែលនឹងអាចកើតមានឡើងនៅក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន។

បើតាមឯកឧត្តម​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ កិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយក្រសួងអប់រំ យុវជន និងកីឡា គឺក្នុងការសម្របសម្រួលអក្ខរកម្មឌីជីថលនៅក្នុងកម្មវិធីសិក្សា ដើម្បីត្រៀមខ្លួនកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ជូនដល់គ្រឹះស្ថានអប់រំទូទាំងប្រទេស។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍

“កាលានុវត្តភាពនៅក្នុងវិស័យឌីជីថល ត្រូវបានព្យាករណ៍ថា នឹងអាចធ្វើឱ្យសេដ្ឋកិច្ចវិស័យឌីជីថលរបស់អាស៊ានកើនឡើងប្រមាណមួយទ្រីលានដុល្លារសហរដ្ឋអាមេរិក ដល់ GDP ក្នុងតំបន់”

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, EDUclaaS និង Confexhub Group បានរៀបចំសន្និសីទអន្តរជាតិ ស្ដីពីបរិវត្តកម្មឌីជីថលនៅកម្ពុជា ឆ្នាំ២០២២ ដោយមានការចូលរួមដោយប្រតិភូតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន សមាគមពាណិជ្ជកម្ម ព្រមទាំងផ្នែកពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស និងការធ្វើបរិវត្តកម្មឌីជីថល សរុបប្រមាណ២៣០នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...