ទម្លាប់៤ ធ្វើឱ្យជប៉ុនកាត់បន្ថយអត្រាប្រជាជនលើសទម្ងន់

ប្រសិនបើបច្ចុប្បន្ននេះ លោកអ្នកកំពុងតែមានភាពអន្ទះសានឹងការរក្សាទម្ងន់នៃរាងកាយ ឱ្យមានសុខភាពល្អ បញ្ហាបែបនេះមិនមែនមានតែឯងនោះទេ។ យោងតាម គេហទំព័រ bestlife បានបង្ហាញការប្រៀបធៀប អំពីស្ថានភាពរាងកាយរវាងជនជាតិជប៉ុន និងអាមេរិក រួមទាំងជាថ្នាលគំនិតក្នុងការថែទាំសុខភាពខ្លួនឯងផង។

ការប្រៀបធៀបអំពីស្ថានភាពសុខភាពរវាងជប៉ុន និងអាមេរិក ៖ អាមេរិក ជាប្រទេសមានសេដ្ឋកិច្ចល្អប្រសើរ ក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ៗ ប៉ុន្តែនៅមានប្រជាជនដែលប្រឈមនឹងបញ្ហាពាក់ព័ន្ធទម្ងន់លើស អំពីតម្រូវការនៃរាងកាយរហូតដល់៤៣ភាគរយ ដែលជាបញ្ហាមួយបង្កភាពស្មុគស្មាញមួយ ហើយវាបណ្តាលមកពីហេតុផលជាច្រើន ទន្ទឹមគ្នានោះ គេក៏បានរកឃើញថា កត្តានេះអាចមកពីប្រជាជន មានការនិយមចូលចិត្តអាហារមានតម្លៃសមរម្យនិងបរិមាណច្រើន អាហារចម្អិនស្រាប់ៗ ស្រស់ៗ ងាយស្រួលទទួលទាន ប៉ុន្តែមានផ្ទុកនូវជាតិស្ករជាច្រើន។ ជាមួយគ្នានោះ ការធ្វើចលនានៃរាងកាយត្រូវបានកាត់បន្ថយ ក៏ជាដើមចមក្នុងការចូលរួមនាំឱ្យបញ្ហាលើសទម្ងន់នេះកាន់តែកើនមាន។ ដោយសារតែមានវិបត្តិទាំងនេះហើយ ទើបអ្នកជំនាញនៅអាមរិកត្រូវការគិតគួរអំពីសុខភាព តាមរយៈការស្វែងរកគំរូល្អៗពីប្រទេសដទៃ ក្នុងនោះប្រទេសជប៉ុនអាចថាជាគំរូមួយដែរ ព្រោះអត្រានៃការលើសទម្ងន់របស់ប្រជាជនក្នុងប្រទេសនេះមានត្រឹមតែ ៤.៥ ភាគរយប៉ុណ្ណោះ។ ទិន្នន័យនេះ បង្ហាញនិងប្រៀបឱ្យឃើញថា ប្រជាជនជប៉ុន បានកាត់បន្ថយហានិភ័យនៃជំងឺឱ្យមានចំនួនទាបជាងមុន ដែលប្រភេទនៃជំងឺទាំងនោះមានដូចជា សរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២ រួមទាំងប្រភេទជំងឺមហារីកដទៃផ្សេងៗទៀត។

បើយោងតាមការសិក្សារបស់ European Journal of Clinical Nutrition នៅឆ្នាំ ២០២១ បង្ហាញថា ប្រទេសជប៉ុនមានប្រជាជនរស់នៅមានអាយុកាលវែងជាងគេ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងក្រុម G7 ។ ខាងក្រោមមានរៀបរាប់ចំណុចសំខាន់ៗ នៃការរស់នៅរបស់ជប៉ុន ដែលបានជះឥទ្ធិពលទៅដល់ប្រជាជនក្នុងការកាត់បន្ថយមនុស្សលើសទម្ងន់ មានអត្រាទាបជាងអាមេរិក៩០ភាគរយ ៖

១. ក្មេងៗនៅជប៉ុនដឹងអំពីរបបអាហារនិងការចម្អិនម្ហូបនៅសាលាតាំងពីតូច ៖ កុមារនៅជប៉ុនទទួលបានឱកាស ការអប់រំទាក់ទងនឹងសុខភាព គឺតាំងតែពីពួកគេរៀននៅកម្រិតបឋមសិក្សាមកម្លេះ។ ក្មេងៗបានរៀនសូត្រអំពីអាហារូបត្ថម្ភ ដោយពួកគេទទួលបាននូវមេរៀនជាក់លាក់អំពីរូបមន្តនៃការបរិភោគអាហារប្រកបដោយផាសុកភាព រួមទាំងទម្លាប់នៃការបរិភោគល្អនិងអនាម័យ។ ដោយកុមារទាំងនោះ អាចអនុវត្តន៍នៅក្នុងថ្នាក់រៀន ដែលវាប្រៀបបានទៅនឹងអ្នកវិទ្យាសាស្រ្តដែរ ក្រៅតែអំពីរកឃើញរូបមន្ត និងវិធីសាស្រ្ត វាចាំបាច់ណាស់ដែលត្រូវការពិសោធន៍ជាក់ស្ដែងបន្ថែម។ ជាងនេះទៅទៀត សិស្សទាំងអស់សុទ្ធតែទទួលបានអាហារថ្ងៃត្រង់ពោរពេញទៅដោយផាសុកភាព ជីវជាតិ ក្នុងនោះមានដូចជា បាយ ស៊ុប ត្រី បន្លែ និងទឹកដោះគោជាដើម។ ហើយសិស្សដែលទទួលបានអាហារបែបនេះ គឺគិតតាំងពីថ្នាក់កម្រិតបឋមដល់អនុវិទ្យាល័យ ធ្វើយ៉ាងណាបង្កលក្ខណៈឱ្យពួកគេទទួលបានរបបអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

២. កុមារនៅជប៉ុនមានទម្លាប់ធ្វើឱ្យរាងកាយមានចលនា ៖ ទម្លាប់នាំជប៉ុនឱ្យមានសុខភាពល្អ គឺ យកចិត្តទុកដាក់នឹងការបង្កើតបរិយាកាសមួយក្នុងការធ្វើលំហាត់ប្រាណឱ្យទាល់តែបាន។ ជាទូទៅ នៅក្នុងសាលា តែងផ្តល់ជាកម្មវិធីដែលជំរុញឱ្យសិស្សមានសកម្មភាពផ្នែករាងកាយ ដូចជា ឱ្យសិស្សចូលរួមក្នុងក្លឹបសិល្បៈ ហាត់ក្បាច់គុណ ខេនដូន និង យូដូ ( Kendo and Judo )។ តាមរយៈការទទួលភារកិច្ចពីសាលាដោយការហាត់បែបនេះ ជួយឱ្យសិស្សចាប់ផ្តើមធ្វើលំហាត់ប្រាណបានច្រើនជាងមុន ខណៈសិស្សនៅអាមេរិកទៅសាលាដោយមានមធ្យោបាយធ្វើដំណើរសម្រាប់ពួកគេ ហើយសិស្សនៅជប៉ុនវិញការដើរទៅសាលា ជារឿងដែលមនុស្សភាគច្រើនបានធ្វើ ហើយថែមទាំងជារឿងធម្មតារបស់ជនជាតិនេះ បើសាលាឆ្ងាយពីផ្ទះ គឺពួកគេច្រើនជិះកង់ ដែលធ្វើយ៉ាងណាឱ្យរាងកាយនៅតែបញ្ចេញជាសកម្មភាពដដែល។ ដោយឡែកនៅពេលដែលពួកគេពេញវ័យ ក៏នៅតែមានការបង្កើតជាប្រព័ន្ធមួយជំរុញឱ្យយុវជនហាត់ប្រាណ ប៉ុន្តែការហាត់ប្រាណ ឬធ្វើចលនាត្រូវពឹងផ្អែកលើខ្លួនឯង ដោយគ្មានការជំរុញពីខាងក្រៅទៀតនោះទេ។

៣. ជប៉ុនឱ្យតម្លៃទៅលើចំណេះដឹងសុខភាព ៖ ទម្លាប់នៃសុខភាពរបស់យើងភាគច្រើនក៏ត្រូវបានសម្រួច និងទទួលរងឥទ្ធិពលពីប្រពៃណីបទដ្ឋានវប្បធម៌ និងការរំពឹងទុករបស់សង្គមដែលខ្លួនកំពុងតែរស់នៅដែរ។ ដោយឡែក នៅអាមេរិកមានការតវ៉ា ហើយបង្កើតបានជាសារ ឬទស្សនៈចម្រុះជាច្រើន ដូច្នេះពួកគាត់មិនគាំទ្រឱ្យមានការផ្សព្វផ្សាយដាក់សម្ពាធទៅលើស្តងដារសម្រស់ ឬក៏ភាពស្រស់ស្អាតនោះទេ។ ចំពោះប្រទេសជប៉ុន បើការនិយាយអំពីសុខភាពវាជារឿងមួយផ្សេង ហើយពាក់ព័ន្ធនឹងសម្រកទម្ងន់មនុស្ស មិនបានចោទជាបញ្ហាខ្លាំងទេ  ព្រោះគេគិតថា ជាការនិយាយអំពីសុខភាព។ ជាឧទាហរណ៍ ប្រសិនបើមានការផ្សាយអំពី ចំណេះដឹងអំពីសុខភាព ឬអាហារូបត្ថម្ភ ដូច្នេះចាត់ទុកថា ជាប្រធានបទសុខភាពទូទៅចែកជូនក្នុងសង្គម។

៤. ធ្វើកិច្ចការផ្ទះដោយខ្លួនឯង ៖ នៅក្នុងសាលារបស់ជប៉ុន មិនមានអ្នកអនាម័យចាំជួយរៀបចំនោះទេ ដូច្នេះសិស្សទាំងឡាយចាំបាច់ ត្រូវមានភារកិច្ចសម្អាតថ្នាក់រៀន និងបរិវេណក្នុងសាលាដែលត្រូវប្រើប្រាស់ដោយខ្លួនឯង។ ដោយពង្រឹងឱ្យពួកគេមានភាពរឹងមាំ និងចេះពឹងផ្អែកទៅលើខ្លួន​ឯង តាំងពីតូចរហូតដល់ពេញវ័យ ដែលចំណុចនេះបង្កឱ្យក្មេងមានភាពសកម្មផ្នែករាងកាយផងដែរ។ ជប៉ុនបានបង្រៀនក្មេងៗថា នៅពេលដែលពួកគេធំធាត់ក្នុងសង្គម គឺមិនមានអ្នកបម្រើទេ ទោះបីជារស់ក្នុងស្ថានភាពដែលមានជីវភាពល្អប្រសើរក៏ដោយ ដូច្នេះត្រូវរៀនរៀបចំ និងធ្វើវាដោយខ្លួនឯង តាំងតែពីនៅវ័យក្មេងទៅ រៀបចំនិងសម្អាតអ្វីៗ ដែលបានប្រើប្រាស់ដោយខ្លួនឯង។ ទោះបីជានៅអាមេរិក មិនមានអ្នកចាំជួយបម្រើដូចគ្នានឹងជប៉ុនក៏ពិតមែន ប៉ុន្តែនៅអាមេរិកទំនើប និងបានផ្តល់ភាពងាយស្រួលជាច្រើន ហេតុនេះក្មេងៗអាចប្រើប្រាស់បច្ចេកវិទ្យាក្នុងការរស់នៅប្រចាំថ្ងៃ សូម្បីទិញទំនិញនៅតែមួយកន្លែងក៏បាន ដែលធ្វើឱ្យពួកគេមិនចាំបាច់ទៅទីតាំងផ្ទាល់។ នេះគ្រាន់ជាចំណុចប្រៀបធៀបមួយបង្ហាញឱ្យឃើញអំពីមូលហេតុដែលរាងកាយខ្វះនូវចលនា និងប៉ះពាល់ដល់បញ្ហាលើសទម្ងន់ និងបង្កឱ្យមានជំងឺនានា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។