ចង់ឱ្យកូន​របស់​អ្នកក្លាយ​ជាធនធាន​ឆ្នើមក្នុង​សម័យ​ឌីជីថល? អ្នក​ជំនាញ ណែនាំ​វិធីសាស្ត្រ​ចិញ្ចឹម​អប់រំកុមារ ដើម្បី​ឱ្យ​មាន បញ្ញា ស្មារតី និង​កាយ​សម្បទា​រឹងមាំ ស្រប​តាម​បរិបទ​សង្គម​ទំនើប

ក្នុង​សម័យ​កាល ដែល​បច្ចេកវិទ្យា​កំពុង​តែ​វិវត្តន៍​យ៉ាង​ឆាប់រហ័ស ការ​ចិញ្ចឹម​កូនឱ្យ​រីកចម្រើន​ទាំង​បញ្ញា ស្មារតី និង​កាយ​សម្បទា បាន​ក្លាយជា​បញ្ហាប្រឈម​មួយ​សម្រាប់​អាណាព្យាបាល។ ខណៈ​កុមារ​សព្វថ្ងៃ​មួយ​ចំនួនធំ ចំណាយ​ពេល​វេលា​ជាច្រើន​ជាមួយ​ស្មាតហ្វូន បណ្ដាញ​សង្គម និង​ហ្គេម ដែល​ប៉ះពាល់​ដល់ការ​អភិវឌ្ឍភាសា សមត្ថភាព​ទំនាក់ទំនង សុខភាព​រាងកាយ និង​ផ្លូវចិត្ត។ លើស​ពីនេះ ការ​ប្រឈម​នឹងព័ត៌មាន​ក្លែងក្លាយ និង​ខ្លឹមសារ​មាតិកា​មិនសមរម្យ អាច​ប៉ះពាល់​ដល់​សមត្ថភាព​គិត​របស់​កុមារ។

ដូច្នេះ ក្នុង​នាមជា​អាណាព្យាបាល គួរចិញ្ចឹម​អប់រំកូន​បែបណា ដើម្បីឱ្យ​កុមារ​អាចរស់នៅ​ក្នុងពិភព​ឌីជីថល ដោយ​មាន​សុវត្ថិភាព និងមាន​សុខភាព​រឹងមាំ?

លោក​វេជ្ជបណ្ឌិត ជៀប សម្បត្តិ អ្នក​ជំនាញ​ផ្នែក​សុខភាព​គ្រួសារ និង​សហគមន៍ លើក​ឡើង​ថា ដើម្បី​ចិញ្ចឹមកូន​ឱ្យមាន​បញ្ញា ស្មារតី និង​កាយ​សម្បទា​ល្អប្រសើរ ស្របតាម​បរិបទ​សង្គម​សម័យ​ទំនើប អាណាព្យាបាល ត្រូវ​ពិចារណា លើ​វិធីសាស្ត្រ ដែល​អាច​ពង្រឹង សំខាន់ៗ​មួយ​ចំនួន រួមមាន ៖

លោកវេជ្ជបណ្ឌិត ជៀប សម្បត្តិ អ្នកជំនាញផ្នែកសុខភាពគ្រួសារ និងសហគមន៍។

១. សម្រាប់​បញ្ញា​ខួរក្បាល (Intellectual Development), អាណាព្យាបាល​ត្រូវបណ្ដុះ​សមត្ថភាពគិត​ត្រិះរិះ​ពិចារណា (Critical Thinking) តាមរយៈ​ការបណ្ដុះ​ទម្លាប់អាន ការ​ចោទ​សួរ និង​ពិចារណា ទៅលើ​រឿង​ដែលពួក​គេបាន​ជួបប្រទះ។ ក្រៅពី​ជំនាញ​គិត កុមារ​ចាំបាច់​ត្រូវ​អភិវឌ្ឍ​ជំនាញ​ឌីជីថល (ការប្រើប្រាស់​បច្ចេកវិទ្យា ប្រកប​ដោយ​ក្រមសីលធម៌ សុវត្ថិភាព និងការ​ទទួល​ខុសត្រូវ) និង​លើកទឹកចិត្ត​ឱ្យកុមារមាន​ទម្លាប់​សិក្សា​ពេញ​មួយជីវិត។

២. សម្រាប់​ការ​ពង្រឹង​ស្មារតី (Emotional and Spiritual Development), ចំពោះ​ចំណុច​នេះ អាណា​ព្យាបាល​ត្រូវ​បង្រៀន​កុមារពី​ការគ្រប់គ្រង​អារម្មណ៍ និង​យល់ចិត្ត​ខ្លួន​ឯង (Emotional Intelligent and Empathy Skill) ដែល​ជួយឱ្យ​កុមារ​ស្គាល់ពី​អារម្មណ៍​ខ្លួន​ឯង និង​អ្នក​ដទៃ។ ខណៈការ​កសាង​ភាពធន់ ដោយ​លើកទឹកចិត្ត​ឱ្យកុមារ​ហ៊ានធ្វើ​កិច្ចការ​លំបាកៗ និង​ហ៊ាន​បរាជ័យ ដោយ​ចាត់ទុកការ​បរាជ័យ​ជាឱកាស សម្រាប់​ការរៀនសូត្រ និង​អភិវឌ្ឍសមត្ថភាព។ លើស​ពីនេះ ឪពុក​ម្ដាយ ក៏ត្រូវ​បង្កើត​ពេលវេលា និង​ចំណាយពេល​ជជែក​ជាមួយ​កុមារ​ផងដែរ។

៣. ផ្នែក​កាយសម្បទា (Physical Development), អាណាព្យាបាល​ត្រូវលើកទឹកចិត្ត​ឱ្យកុមារ មាន​សកម្មភាព​រាងកាយ​ជាប្រចាំ, ធានាថា​កុមារមាន​ការ​គេង​គ្រប់គ្រាន់ និង​របប​អាហារ​មាន​តុល្យភាព និង​បង្រៀន​កុមារ​ពីសារៈសំខាន់​នៃសុខភាព និង​អនាម័យ។

៤. បន្ស៊ាំកុមារ​នឹងសង្គម​ទំនើប (Social Adaption), អាណាព្យាបាល​ត្រូវ​បង្រៀន​កុមារ​អំពីជំនាញ​សង្គម និង​ការ​គោរព​អ្នក​ដទៃ ដូចជា ការ​ប្រាស្រ័យ​ទាក់ទង ការធ្វើ​ការងារ​ជាក្រុម និង​ការគោរព​ភាពខុសគ្នា​របស់​បុគ្គល​ម្នាក់ៗ, បណ្ដុះស្មារតី​ជាពលបុរេ​សកម្ម សកម្ម អន្តរកម្ម និងមានការ​ទទួល​ខុសត្រូវ (Pro-active, Active, Interactive and Responsible citizenship) ដោយលើកទឹក​ចិត្តឱ្យកុមារ​ចូលរួមក្នុង​សកម្មភាព​សហគមន៍ និង​ការយល់ដឹង​ពីសង្គម។ លើស​ពីនេះ ការ​យល់ដឹង​ពី វប្បធម៌ និង​តម្លៃ​ប្រពៃណី ក៏មាន​សារៈសំខាន់​សម្រាប់កុមារ​ផងដែរ ជាពិសេស គឺកុមារ ដែល​រស់នៅ​ក្នុងសង្គម​កម្ពុជា ចាំបាច់​ត្រូវ​យល់ដឹង គោរព និង​ស្រឡាញ់​វប្បធម៌ ប្រពៃណី និង​ភាសា​ជាតិរបស់​ខ្លួន។

លោក​វេជ្ជបណ្ឌិត បាន​សង្កត់ធ្ងន់​ថា វិធីសាស្ត្រ​ទាំងនេះ ទាមទារឱ្យ​អាណាព្យាបាល បង្រៀន​កុមារ តាមរយៈ​ការធ្វើជា​គម្រូល្អ (role model-walk the talk) និង​បន្ត​រៀនសូត្រ និង​បត់បែន​ទៅតាមការ​វិវត្ត​របស់សង្គម និង​បច្ចេកវិទ្យា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...