ភ្នំពេញ – នៅក្នុងឱកាសចូលរួមសម្ពោធ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល» នៅក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃអង្គារ (១ វិច្ឆិកា) ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការអប់រំកំពុងត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈបរិវត្តកម្ម នៃការអប់រំ ក្នុងពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកំពុងមានតម្រូវការផ្នែកជំនាញ និងទេពកោសល្យ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក៏ស្នើដល់អ្នកសិក្សាទាំងអស់ ត្រូវតែបន្តរៀនជាប់ជាប្រចាំនូវជំនាញថ្មីៗ ដើម្បីបន្សាំខ្លួនជាមួយនឹងប្រព័ន្ធអេកូឡូស៊ីការងារដែលមានការប្រែប្រួលជាប់ជាប្រចាំ និងត្រូវបណ្តុះគំនិតច្នៃប្រឌិតសម្រាប់ដឹកនាំឱ្យមានបរិវត្តកម្មឌីជីថល។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ចំនួន៦ចំណុច ក្នុងការរួមចំណែកបង្កើនលទ្ធផល នៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ដូចជា៖
ទី១- ការបន្តលើកកម្ពស់អក្ខរកម្មឌីជីថលជាទូទៅ (Digital Literacy)៖ ការផ្ដល់ការអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និងការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលជាទូទៅសម្រាប់ការរៀន, ការធ្វើការ, ការធ្វើអាជីវកម្ម, និងហានិភ័យអនឡាញសម្រាប់សិស្សានុសិស្ស គួរត្រូវបានបន្ថែម និងកែលម្អដោយដាក់បញ្ចូលចាប់តាំងពីកម្រិតមធ្យមសិក្សាក្នុងគោលដៅបង្រួមគម្លាតឌីជីថលឱ្យកាន់តែតូច ។
ទី២- ការពង្រឹងការអភិវឌ្ឍសមត្ថភាព និងជំនាញឌីជីថល (Digital Skill and Capabilities)៖ ដោយផ្តោតលើការកែទម្រង់ នៃការអប់រំក្នុងកម្រិតឧត្តមសិក្សា និងការកែសម្រួលកម្មវិធីសិក្សាផ្នែកឌីជីថល និងវិទ្យាសាស្ត្រកុំព្យូទ័រ ។ ជាពិសេសការដាក់បញ្ចូលនូវមុខវិជ្ជាតម្រូវ, មានជាអាទិ៍ តក្កកម្មបរិមាណ (Quantitative || Reasoning) និងការគិតបែបគណនា(Computational Thinking) ឱ្យកាន់តែល្អប្រសើរ ដែលអាចបង្កើតនូវសមត្ថភាព និងជំនាញច្បាស់លាស់, មានគុណភាព, និងឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគតកិច្ចការនេះគប្បីត្រូវបានគិតគូរទាំងកម្រិតនៃការធ្វើផែនការ ឬយុទ្ធសាស្ត្រ និងកម្រិតការអនុវត្តផងដែរ ។

ទី៣- ការពង្រីកតួនាទីរបស់សាកលវិទ្យាល័យ និងការអប់រំនៅកម្រិតឧត្តមសិក្សា ៖ នៅក្នុងបរិបទ នៃបដិវត្តឧស្សាហកម្មទី៤ សាកលវិទ្យាល័យគួរដើរតួនាទី មិនត្រឹមតែក្នុងការរៀន, ការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះ ការជំរុញ និងការលើកកម្ពស់អនាគតនៃសហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មី នៅតាមសាកលវិទ្យាល័យ ក៏ជានិន្នាការសាកលដែលមិនត្រូវមើលរំលងឡើយ។
ទី៤- ការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថ្នាលឌីជីថលដែលគាំទ្រដល់ការអប់រំឌីជីថល ៖ ជាការពិត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាទិភាព និងថវិកាជាបន្តបន្ទាប់ ជូនក្រសួងអប់រំ យុវជន និងកីឡា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីចូលរួមដល់បេសសកម្មនៃការជំរុញឌីជីថលូនីយកម្មនៅក្នុងវិស័យអប់រំ ដែលមជ្ឈមណ្ឌលនេះ ជាសក្ខីភាពមួយនៃការវិនិយោគរបស់យើងកន្លងមក ។ ជាការគិតគូរទៅមុខ, ការវិនិយោគត្រូវផ្តោតទៅលើស្ថាប័ន និងគ្រឹះស្ថានសិក្សា ដែលមានសក្តានុពលខ្ពស់សម្រាប់ប្រព័ន្ធអេកូឡូស៊ីនៃការអប់រំឌីជីថល និងដែលផ្តល់លទ្ធផលខ្ពស់ ។ ការវិនិយោគនឹងត្រូវបានផ្ដោតទៅលើកត្តាជំរុញ (Enabling Factors) ជាក់លាក់ ដែលនាំឱ្យមានបរិវត្តកម្មអប់រំ ជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ និង សម្ភារបច្ចេកវិទ្យា,សាស្ត្របង្រៀន, កម្មវិធីសិក្សា, វេទិកាឌីជីថល, និង ប្រព័ន្ធគ្រប់គ្រងការសិក្សា, ក៏ដូចជាកត្តារួមផ្សំដទៃទៀត រួមមាន ការតភ្ជាប់បណ្តាញ, ការគ្រប់គ្រងទិន្នន័យ និង អ៊ីនធឺណិត ជាដើម ។

ទី៥- ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលនៃការអប់រំនៅកម្ពុជា ទៅកាន់កម្រិតតំបន់ ជាពិសេសបណ្តាប្រទេសជាសមាជិកអាស៊ាន, ដែលជាតួនាទីស្នូលនៃការបង្កើត “មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល”។ តាមរយៈមជ្ឈមណ្ឌលនេះ, ទិន្នន័យនៃការអប់រំនឹងត្រូវបានប្រមូល និងប្រើប្រាស់សម្រាប់ការសម្រេចចិត្តផ្នែកគោលនយោបាយឱ្យកាន់តែប្រសើរ, ជម្រើសនៃការសិក្សារបស់សិស្ស នឹងត្រូវបានបង្កើនឱ្យកាន់តែសម្បូរបែប, ការដកស្រង់បទពិសោធ និងឧត្តមានុវត្តនៃការបង្រៀន និង ការគ្រប់គ្រងការអប់រំ នឹងត្រូវបានចែករំលែក ហើយមាតិកាឌីជីថលកាន់តែច្រើន នឹងត្រូវបានផលិត ។
ទី៦- ការបន្តពង្រឹងប្រព័ន្ធអប់រំឱ្យមានភាពធន់ និងបុរសកម្ម ៖ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ដែលកំពុងមានការប្រែប្រួល ដោយសង្កត់ធ្ងន់លើការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងការអប់រំ និងការលើកកម្ពស់ការវិនិយោគលើការអប់រំវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ប្រការនេះ ក៏ទាមទារផងដែរនូវការបន្តធានានូវសេវាអប់រំ ដែលមានគុណភាព, ប្រកបដោយសមធម៌ និងបរិយាប័ន្ន ព្រមទាំងការលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់ការចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី (SIMCC)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2026
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍១០០ភាគរយជាច្រើនកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2023
ជាឱកាសល្អសម្រាប់យុវជនរស់នៅក្នុងខេត្តកោះកុង ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាសអាហារូបករណ៍សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តសៀមរាប នៅវិទ្យាស្ថាន NPIA
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2026
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុបជាង១ពាន់នាក់ ផ្ដោតលើជំនាញចំនួន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសសិស្សចូលរៀនជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋ កំពុងប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃទៅលើជំនាញជាច្រើន ចំនួន ៦៤០នាក់
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































