គ្រូបង្រៀន​១០០នាក់​ត្រូវ​បណ្តុះបណ្តាលពីការ​បង្កើតហ្គេម ដើម្បីជំរុញ​ការ​អប់រំឌីជីថល និង​បំណិនសតវត្សរ៍ទី២១

គ្រូបង្រៀនចំនួន១០០នាក់​មកពីគ្រឹះស្ថានបណ្តុះបណ្តាលគ្រូចំនួន៧​ និងសាលាគោលដៅចំនួន៣៣ ​ដែលអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន កាលពីពេលថ្មីៗនេះ ត្រូវ​បាន​បណ្ដុះបណ្ដាលបច្ចេកទេសស្ដីពី ការអប់រំបង្កើតហ្គេម ដែល​រៀបចំ​ដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការគាំទ្រថវិកា ដោយអង្គការយូនីសេហ្វ (UNICEF)។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអប់រំបង្កើតហ្គេមនេះ ត្រូវ​ធ្វើ​ឡើង​សម្រាប់គ្រូដឹកនាំនៅតាមសាលារៀនអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន (Game Changers Coalition) ដើម្បីជំរុញការអប់រំឌីជីថល និងបំណិនសតវត្សរ៍ទី២១។

លោកជំទាវ ឃួន វិច្ឆិកា បញ្ជាក់ថា កម្មវិធី Game Changers Coalition គឺជាកម្មវិធីដែលសិក្សាតាមបែបការអប់រំថ្មីនៃសតវត្សទី២១ គឺការរៀនបែបគម្រោង និងការដោះស្រាយបញ្ហា ធ្វើឱ្យសិស្សមានភាពម្ចាស់ការក្នុងការបង្កើតគំនិត និងការយល់ដឹងខ្លួនឯង តាមរយៈការដោះស្រាយបញ្ហានៅក្នុងសហគមន៏ មើលឃើញបញ្ហាក្នុងសហគមន៍ បង្កើតក្រុមស្រាវជ្រាវ និងដំណោះស្រាយបញ្ហាដោយយកបច្ចេកវិទ្យានៃការបង្កើតហ្គេមធ្វើជាដំណោះស្រាយ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

បើតាម​អ្នកនាំពាក្យ គ្រូបង្គោលទាំង១០០នាក់ ត្រូវ​បាន​បណ្តុះបណ្តាល​ឱ្យ​ចេះពី គោលបំណងនៃការបង្កើតហ្គេម, សិល្បៈក្នុងហ្គេម, ការណែនាំអំពីកម្មវិធីបង្កើតហ្គេម និងការណែនាំអំពីមូលដ្ឋានគ្រឹះនៃការសរសេរកូដជាដើម។ ក្នុងនោះ គ្រូដឹកនាំត្រូវធ្វើការជាក្រុម ដើម្បីបង្កើតហ្គេមមួយក្នុងមួយក្រុម ធ្វើការបង្ហាញ និងប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀត តាមរយៈប្រធានបទផ្សេងៗគ្នា។

គួរជម្រាបជូនថា កម្មវិធី Game Changers Coalition គឺជាកម្មវិធីសាកលមួយដែលផ្ដួចផ្ដើមឡើងដោយអង្គការយូនីសេហ្វដែលមានការិយាល័យនៅប្រទេសស៊ុយអែត បាននឹងកំពុងអនុវត្តនៅតាមប្រទេសចំនួន៦ ដើម្បីដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីអប់រំបង្កើតហ្គេមសម្រាប់លើកកម្ពស់កុមារី និងក្មេងស្រីក្នុងសម័យបច្ចេកវិទ្យា ជាពិសេសក្នុងបរិវត្តកម្មឌីជីថលនៃការអប់រំសតវត្សទី២១។ ក្នុងនោះ កម្ពុជាបានអនុវត្តកម្មវិធី Game Changers Coalition នេះ កាលពីឆ្នាំ២០២៣ ដោយអនុវត្តសាកល្បងនៅសាលាចំនួន៤ ក្នុងខេត្តសៀមរាប។

វគ្គបណ្ដុះបណ្ដាលបច្ចេកទេសស្ដីពី ការអប់រំបង្កើតហ្គេមសម្រាប់គ្រូដឹកនាំនៅតាមសាលារៀនអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន

កម្មវិធីនេះនឹងផ្ដល់ផលជះបន្តដល់សិស្សានុសិស្ស តាមរយៈក្លឹបឌីជីថលក្រៅម៉ោងសិក្សា កម្មវិធីសិក្សាផ្អែកលើគម្រោង ដោយផ្ដល់ឱ្យសិស្សនូវបំណិនក្នុងការបង្កើតថ្មី ការត្រិះរិះពិចារណា ការស្វែងរកឬសគល់នៃបញ្ហា និងដំណោះស្រាយ ការសិក្សាបែបសកម្ម ជំនាញក្នុងសង្គម ការអភិវឌ្ឍភាពច្នៃប្រឌិត ដែលជាផ្នែកមួយជាតម្រូវការចាំបាច់សម្រាប់មុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន ពិសេសបានលើកកម្ពស់ចំណាប់អារម្មណ៍យុវតីលើវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព លុបបំបាត់គម្លាតយេនឌ័រ។

ក្រៅពីផ្ដល់ភាពរីករាយ និងបង្កើនការចូលរួមពីសិស្សាសិស្ស ការអប់រំស្ដីពីការបង្កើតហ្គេមអាចបង្កើតសកម្មភាពសិក្សាថ្មីៗ ដែលនាំយកបច្ចេកវិទ្យាមកកាន់ថ្នាក់រៀន បង្កើតទំនាក់ទំនងយ៉ាងជិតស្និតរវាងគ្រូ និងសិស្ស។ សិស្សានុសិស្សមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យា ឬរង់ចាំតែទទួលយកចំណេះដឹងពីគ្រូប៉ុណ្ណោះទេ ប៉ុន្តែជាពួកគេបានអភិវឌ្ឍខ្លួនក្លាយជាបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិត សិក្សាស្រាវជ្រាវដោយខ្លួនឯងតាមរយៈការរៀនសរសេរកូដ ការរចនា និងសហការបង្កើតគម្រោងថ្មី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *