ការចិញ្ចឹមកូន ដោយមិនអើពើ អាចជះឥទ្ធិពលអវិជ្ជមានដល់អនាគតកុមារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការស្រាវជ្រាវជាច្រើន បានបង្ហញថា វិធីសាស្ត្រដែលម្តាយឪពុកចិញ្ចឹមកូន មានឥទ្ធិពលយ៉ាងខ្លាំង ទៅការរស់នៅរបស់កុមារ ជាពិសេស គឺជំនាញសង្គម និងលទ្ធផលក្នុងការសិក្សា។ កុមារ ដែលមិនសូវមានការអើពើពីឪពុកម្ដាយ ជាទូទៅ ជួបលទ្ធផលមិនល្អ ស្ទើរគ្រប់ផ្នែកនៃជីវិត។ ពួកគេមានទំនោររស់នៅក្នុងជីវិតដែលមានភាពចុះខ្សោយផ្នែកមុខងារយល់ដឹងរបស់ខួរក្បាល ការភ្ជាប់ទំនាក់ទំនង ជំនាញផ្នែកអារម្មណ៍ និងជំនាញសង្គម។

កុមារដែលធំធាត់ឡើង ដោយម្ដាយឪពុកមិនអើពើ អាចមានការពិបាកក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ នៅពេលដែលពួកគេពេញវ័យ។ បញ្ហានេះ កើតឡើង ដោយសារតែពួកគេខ្វះការទទួលបានការឆ្លើយតបផ្នែកអារម្មណ៍ និងសេចក្ដីស្រឡាញ់ពីអ្នកមើលថែពួកគេ។

កង្វះការណែនាំ ពីអាណាព្យាបាលនៅផ្ទះ ធ្វើឱ្យពួកគេពិបាករៀនអំពីការរៀបចំ អត្តចរិត និងអាកប្បកិរិយា ស្របនឹងការណែនាំឱ្យសាលាមានកម្រិត និងឥទ្ធិពលផ្សេងៗពីសង្គម បានធ្វើឱ្យកុមារ ដែលម្ដាយឪពុកចិញ្ចឹមបែបមិនអើពើ មានភាពទំនោរសម្ដែងចេញនូវអាកប្បកិរិយាមិនសមរម្យ។

លទ្ធផលនៃការស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា កុមារ ដែលត្រូវបានម្ដាយឪពុកចិញ្ចឹមតាមរបៀបមិនអើពើ អាចរស់នៅជាមួយនឹងការថប់បារម្ភ និងភាពតានតឹង ដោយសារកង្វះការគាំទ្រពីគ្រួសារ, ព្យាយាមផ្ដាច់ខ្លួនពីសង្គម, មានអារម្មណ៍ភ័យខ្លាចច្រើន, មានហានិភ័យក្នុងការសេពសារធាតុញៀន, មិនត្រូវការជួយពីអ្នកដទៃ និងបង្ហាញអាកប្បកិរិយាឆ្គាំឆ្គង នៅពេលពួកគេឈានចូលវ័យជំទង់។

ធ្វើដូចម្ដេច ដើម្បីជៀសវៀងការចិញ្ចឹមកូន តាមរបៀបមិនអើពើ?

មានវិធីសាស្ត្រមួយចំនួន ដែលអ្នកអាចពង្រឹងសមត្ថភាព ភាពជាអាណាព្យាបាលរបស់អ្នក ដើម្បីចិញ្ចឹមកូនឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យកុមារលូតលាស់ និងអភិវឌ្ឍខ្លួនបានល្អ។

រៀនជំនាញភាពជាអាណាព្យាបាល ៖ អានសៀវភៅ អានអត្តបទលើអ៊ីនធឺណិត និងអត្ថបទផ្សេងៗ ណែនាំអំពីវិធីសាស្ត្រចិញ្ចឹមកូន ដើម្បីពង្រឹងចំណេះដឹងចិញ្ចឹមកូន ប្រកបដោយប្រសិទ្ធភាព។

ចូលរួមវគ្គបណ្តុះបណ្តាលពីភាពជាអាណាព្យាបាល ៖ ការបណ្ដុះបណ្ដាលអំពីភាពជាអាណាព្យាបាល អាចជួយអ្នកពង្រឹងសមត្ថភាពចូលរួមជាមួយកូន ក្នុងនាមជាអាណាព្យាបាល។

ពិចារណាជួយពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្ត ៖ ការពិភាក្សាជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត ដែលអាចជួយអ្នកស្វែងយល់ពីបទពិសោធន៍ផ្ទាល់ខ្លួន និងអភិវឌ្ឍជំនាញភាពជាអាណាព្យាបាល ដែលអាចជួយអ្នកបង្កើតចំណង ជាមួយកូនប្រកបដោយប្រសិទ្ធភាព។

ចំណាយពេលជាមួយកូន ៖ ការចំណាយពេលជាមួយកូន ដោយយកចិត្តទុកដាក់ស្ដាប់ និងស្វែងយល់ពីជីវិតពួកគេ។ សកម្មភាពនេះ ពិតជាមិនងាយស្រួលទេ ប្រសិនបើអ្នកជាអាណាព្យាបាល ដែលរវល់ច្រើន ប៉ុន្តែការឆ្លៀតចំណាយពេលជាមួយកូនពិតជាសំខាន់ណាស់សម្រាប់អាណាព្យាបាល។

ការជៀងវៀង ពីការចិញ្ចឹមកូន តាមរបៀបមិនអើពើពិតជាមានសារៈសំខាន់ណាស់ ព្រោះការចិញ្ចឹមកូនបានត្រឹមត្រូវ ពួកគេនឹងក្លាយជាមនុស្សដែលមានទំនុកចិត្ត មានសុខភាពល្អ មានភាពធន់ ភាពកក់ក្ដៅ សេចក្ដីស្រឡាញ់ វិន័យល្អ និងឥរិយាបថល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។