កាតព្វកិច្ចដំបូងទាំង៧ របស់ម្តាយឪពុកអភិវឌ្ឍការលូតលាស់របស់កូន

ភ្នំពេញ – ឪពុកម្តាយដែលត្រៀមលក្ខណៈបានល្អប្រសើរតែងចូលរួមអភិវឌ្ឍការលូតលាស់របស់កូនឱ្យយ៉ាងលឿនរហ័សគួរឱ្យស្ញប់ស្ញែង ។ ទន្ទឹមគ្នានោះក៏ត្រូវដឹងអំពីកាតព្វកិច្ចអាទិភាពផងដែរ ដើម្បីអនុវត្តចំពោះកូនឱ្យកាន់តែមានប្រសិទ្ធភាព ។ តាម​រយៈសៀវភៅស្ដីពីការ​ចិញ្ចឹម​កូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារីណ បានលើកឡើងថា ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំមានកាតព្វកិច្ចថែទាំកូនតាំងពីបង្កកំណើតរហូតដល់ពេញវ័យ ។

១. ការពិនិត្យសុខភាពអំឡុងពេលមានផ្ទៃពោះ ៖ ក្នុងអំឡុងពេលមានផ្ទៃពោះគួរធ្វើការពិគ្រោះយោបល់ និងពិនិត្យសុខភាពឱ្យបានបួនដង និងចាក់ថ្នាំបង្ការដើម្បីជួយឱ្យទារកក្នុងផ្ទៃមានសុខភាពល្អ ។ នៅពេលដែលកូនចាប់កំណើត ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំត្រូវយកចិត្តទុកដាក់ថែបំប៉នសុចភាពអ្នកមានផ្ទៃពោះ ដោយគិតទៅដល់របបអាហារដែលផ្តល់នូវសុខភាពល្អសម្រាប់ខ្លួនឯង និងទារកក្នុងផ្ទៃ ដោយជៀសវាងការប្រើគ្រឿងញៀន ហូបបារី និងប្រើគ្រឿងស្រវឹង ដែលនាំឱ្យប៉ះបាល់ដល់ការលូតលាស់ និងអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ។

ម្យ៉ាងទៀតឪពុកម្តាយត្រូវព្យាយាមនិយាយលេង ស្ទាប់អង្អែលជាមួយទារកក្នុងផ្ទៃដោយក្ដីស្រឡាញ់ ថ្នាក់ថ្នម និងស្វែងរកកន្លែងដែលមានសុវត្ថភាពក្នុងពេលសម្រាលកូន ( ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ឬមន្ទីពេទ្យបង្អែក ) ដែលមានឆ្មប ឬពេទ្យជំនាញ ។

២. ការបំបៅដោះកូន ៖ បន្ទាប់ពីសម្រាលកូនរួច ឪពុកម្តាយត្រូវផ្តល់ឱ្យកូននូវភាពកក់ក្តៅ ក្ដីស្រឡាញ់និងយកចិត្តទុកដាក់ក្នុងការថែទាំទារក ដោយផ្តល់ទឹកដោះដំបូង និងបំបៅកូនដោយទឹកដោះម្តាយតែមួយមុខរយៈពេល៦ខែ ឬបន្តការបំបៅដោះកូនរហូតដល់អាយុ២ឆ្នាំ ។

៣. ការចុះសំបុត្រកំណើត ៖ បន្ទាប់ពីសម្រាលកូនរួច ឪពុក ឬម្តាយមានកាតព្វកិច្ចទៅសុំចុះសំបុត្រកំណើតនៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាននៅសាលាឃុំ សង្កាត់ នៃលំនៅដ្ឋាន អចិន្ត្រៃយ៍របស់ឪពុកម្តាយទារកនោះមិនឱ្យហួសពី ៣០ថ្ងៃ ។

៤. ការថែទាំសុខភាពកូន ៖ ឪពុកម្តាយ អាណាព្យាបាលឬអ្នកថែទាំត្រូវយកកូន ឬកុមារទៅពិនិត្យសុខភាពដូចជា សុខភាពមាត់ធ្មេញ សុខភាពភ្នែក ខ្លួបប្រាណ បញ្ចុះសត្វល្អិត ព្រមទាំចាក់ថ្នាំបង្ការផ្សេងៗនៅប៉ុសិ៍សុខភាព បណ្ឌលសុខភាព ឬមន្ទីពេទ្យបង្អែកទៅតាមការកំណត់អាយុកុមាររបស់ក្រសួងសុខាភិបាល និងស្វែងរកសេវាត្រួតពិនិត្យការលូតលាស់ និងការអភិវឌ្ឍរបស់កុមារ ។

៥. ការកំណត់គោលដៅរយៈពេលវែង ៖ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំតែងតែចង់ឱ្យកូន ឬកុមារធំឡើងក្លាយជាមនុស្សប្រកបដោយគុណតម្លៃល្អដូចជា ស្មោះត្រង់ ស្លូតបូត យកអាសារអ្នកដទៃ ដោះស្រាយបញ្ហាដោយអហិង្សា ឬមានមុខរបរសុចរិតជាដើម ។ ប៉ុន្តែសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់មួយចំនួនដែលប្រព្រឹត្តក្នុងការចិញ្ចឹមបីបាច់កូន ឬកុមារបានរួមចំណែកកែប្រែនូវសេចក្តីប្រាថ្នានោះមិនបានដូចបំណងទៅវិញ ។ ដូចនេះឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំត្រូវជ្រើសរើសនូវទម្លាប់នៃការចិញ្ចឹមបីបាច់កូន ឬកុមារ ដែលមានលក្ខណៈលើកទឹកចិត្ត ផ្តល់ឱកាសចូលរួម សម្រេចចិត្ត និងមិនប្រើទណ្ឌកម្មពេលប្រៀនប្រដៅកូន ឬកុមារជាដើម ។

៦. ការការពារ និងសុវត្ថិភាពនៃការលេង ៖ ធ្វើយ៉ាងណាឱ្យកុមារជៀសផុតពីគ្រោះថ្នាក់ផ្សេងៗដែលវាអាចកើតមានឡើងដោយចេតនា ឬអចេតនា។ ប្រាប់កូន ឬកុមារពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដូចជា គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន លង់ទឹក ។ល។ ដោយពន្យល់ពីហេតុផលច្បាស់លាស់ត្រឹមត្រូវដល់ពួកគាត់ ។

៧. ការធ្វើជាគំរូល្អ ៖ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំប្រើរបៀបដោះស្រាយបញ្ហា ភាពតានតឹងចិត្ត ឬជម្លោះដែលបានកើតឡើងតាមមធ្យោបាយវិជ្ជមាន និងអហិង្សា ។ ឪពុកម្តាយអាណាព្យាបាល ឬអ្នកថែទាំគប្បីធ្វើជាគំរូល្អដល់កូន ឬកុមារពីរបៀបប្រាស្រ័យទាក់ទងល្អជាមួយសមាជិកគ្រួសារ និងជាមួយមនុស្សដែលនៅខាងក្រៅផ្ទះ ដើម្បីឱ្យកូន ឬកុមារបានរៀនសូត្រ និងអនុវត្តតាម ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...