លោក គីម ដារ៉ា ៖ ចង់ជោគជ័យ យុវជនត្រូវដាក់ចិត្តរៀនឱ្យខ្លាំង ពេលចេញធ្វើការត្រូវធ្វើឱ្យមានផលិតភាពការងារខ្ពស់

ភ្នំពេញ- ចង់ជោគជ័យយុវជនបើដាក់ចិត្តរៀន គឺត្រូវរៀនឱ្យខ្លាំង ហើយ​ពេលចេញធ្វើការត្រូវធ្វើឱ្យមានផលិតភាពការងារខ្ពស់។ នេះជាការលើកឡើងរបស់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា យុវជនត្រូវរៀនជំនាញដែលខ្លួនស្រឡាញ់ ហើយ​កាលណាយើងរៀនចេះ យើងចង់ធ្វើអ្វីដែលយើងចង់ធ្វើ ។ ទន្ទឹមគ្នានេះ នៅពេលចេញធ្វើការងារ យុវជនត្រូវធ្វើឱ្យខ្លាំង ហើយ​ប្រសិនបើនៅមានអាយុតិច ត្រូវរើសស្ថាប័នណាដែលផ្ដល់ឱកាសឱ្យអាចអភិវឌ្ឍខ្លួនបានរៀនសូត្រ និងរីកចម្រើនបន្ថែមទៀត។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

“កាលណាយើងរៀន យើងចាប់ផ្ដើមស្រឡាញ់ខ្លួនឯង យើងមានក្ដីសុខពេលយើងចេញធ្វើការក៏យើងជោគជ័យដែរ”

ស្ថាបនិកសាលាបង្វឹក Startup Community បន្ថែមថា តួនាទីរបស់និស្សិតមានតែមួយ គឺរៀនឱ្យចេះ ហើយពាក្យមួយម៉ាត់ថារៀនចេះនេះ រួមមាន ទី១.រៀនទាក់ទងនឹងជំនាញ, ទី២.រៀនគ្រប់គ្រងស្មារតី​ និងអារម្មណ៍ និងទី៣.រៀនចេះស្វែងរកសេចក្ដីសុខ រៀនចេះគ្រប់គ្រងពេលវេលា​ រៀនចេះគោរពអ្នកដទៃ រៀនចេះឱ្យតម្លៃអ្នកដទៃ រៀនទំនាក់ទំនងជាមួយមិត្តភក្ដិ និងរៀនទំនាក់ទំនងជាមួយសង្គម និងទី៤. ឆ្ងល់ត្រូវតែហ៊ានសួរគ្រូ និងអ្នកចេះជាងខ្លួន។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

“នៅពេលរៀនយើងព្យាយាមធ្វើយ៉ាងណា កិច្ចការផ្ទះ កិច្ចការស្រាវជ្រាវដែលគ្រូដាក់ឱ្យត្រូវធ្វើឱ្យហើយ កុំទុកចោលចាំដល់ថ្ងៃចាំធ្វើ ព្រោះប្រសិនបើគ្រូដាក់កិច្ចការមកយើងធ្វើទាន់ពេល យូរៗទៅយើងក្លាយជាសិស្សម្នាក់ពូកែដោយមិនដឹងខ្លួន”

លោក គីម ដារ៉ា លើកឡើងផងដែរថា​ ការវិនិយោគដែលទទួលបានភាគរយខ្ពស់និងមានហានិភ័យទាបជាងគេបង្អស់ គឺការរៀនសូត្រ។ លោកថា​ មនុស្សរៀនកាន់តែច្រើនកាន់តែចេះ ព្រោះនៅពេលដល់វ័យមួយខ្ទង់ ៣០ឆ្នាំទៅ៤០ឆ្នាំ គឺលែងមានអារម្មណ៍ចង់រៀន។ ដូច្នេះ ទាន់វ័យនៅមានសន្ទុះ យុវជនត្រូវរៀនលើវគ្គសិក្សាណាដែលខ្លួនពេញចិត្ត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួន ។

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

“នៅក្មេងឱ្យតែទាក់ទងនឹងការរៀនសូត្រខ្ញុំលើកទឹកចិត្ត ព្យាយាមរៀនឱ្យបានច្រើន វគ្គសិក្សាខ្លះត្បិតថាថ្លៃបន្តិច ប៉ុន្តែបើយើងគិតថា វាមានតម្លៃ គឺគួរតែរៀន។ ខ្ញុំមិនហ៊ានធានា១០០%ថា រៀនដឹងតែជោគជ័យទេ ប៉ុន្តែ៩០%ដឹងតែជោគជ័យ ព្រោះនៅពេលយើងរៀនយើងនឹងដឹងថាជោគជ័យតាមវិធីណាដោយខ្លួនឯង”

លោក គីម ដារ៉ា ក៏លើកទឹកចិត្តដល់យុវជនដែរថា បើធ្វើការងារ សូមឱ្យច្បាស់ថា ធ្វើការងារ ពោលគឺត្រូវធ្វើឱ្យខ្លាំង រកចំណូលឱ្យបានច្រើន ហើយ​ក៏​ត្រូវចេះប្រើប្រាស់លុយ។ បើតាមលោក ដារ៉ា មនុស្សមួយចំនួនអាចក្លាយជាអ្នកមានបាន គឺដោយសារការចេះប្រើប្រាស់លុយ មិនមែនទាន់តែជាអ្នករកស៊ីនោះទេ ទោះជារៀនចប់ចេញធ្វើការ ហើយសន្សំលុយយកទៅវិនិយោគបន្ត ក៏អាចក្លាយជាអ្នកមានដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...